News

Check out real estate news updates

OCICវិនិយោគគំរោង Food Palace នៅក្នុងទីក្រុងរណបជ្រោយចង្វារ

ភ្នំពេញ : ក្រុមហ៊ុន OCICដែលជាក្រុមហ៊ុនវិនិយោគក្នុងស្រុកដ៏ធំ នឹងបើក​ដំណើរ​ការ​ទីតាំងលក់អាហារដ៏ធំមួយដែលស្ថិតនៅលើផ្ទៃដីប្រមាណ២ហិកតា​នៅក្នុងទីក្រុងរណបជ្រោយចង្វារ។

នាយកគ្រប់គ្រងគំរោងអភិវឌ្ឍន៍ទីក្រុងរណបជ្រោយចង្វារលោក ម៉ី សារិន បានមាន​ប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទកាលពីសប្តាហ៍មុនថាគម្រោងនេះបាន​និងកំពុងដំណើរការ​សាងសង់ ដែលគ្រោងនឹងបើកដំណើរការនៅពេលឆាប់ៗ​នេះ។គំរោងនេះស្ថិតនៅទល់មុខនឹងសួនដាយណូស័រ ដែលគ្រោងនឹង​បើក​ដំណើរការក្នុងពេលដំណាលគ្នា។ លោកបន្តថា Food Palace នឹងជាទីតាំងលក់​អាហារចម្រុះ ដែលមានអាហារបែបអាស៊ីនិងអាហារបែបអឺរ៉ុប។

លោកបន្តថា“គំរោងនេះនឹងផ្តល់ឲ្យអតិថិជននូវលក្ខណៈពិសេសមួយ ដែលពួក​គេអាចដើរជ្រើសរើសអាហារដោយសេរីដោយយើងនឹងផ្តល់កន្លែងអង្គុយទទួលទានសំរាប់ពួកគេ និងផ្តល់នូវបរិយាកាសទទួលទានអាហារដ៏រីករាយ”។លោក​បន្តថា “រហូតមកទល់​ពេលនេះស្តង់លក់អាហារត្រូវបានអតិថិជនជួលអស់​ប្រមាណ​៨០ភាគរយរួចហើយ”។

អ្នកគ្រប់គ្រងគំរោង FoodPalace បាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញ​ឈ្មោះថា គម្រោង FoodPalace នឹងបើកដំណើរការនៅថ្ងៃទី១៤ កុម្ភៈ ឆ្នាំ២០១៩ខាងមុខនេះ។

ទីក្រុងរណបជ្រោយចង្វារ ស្ថិតនៅលើផ្ទៃដីទំហំជាង១០០ហិកតាដែល​ទីក្រុង​នេះ​នឹងត្រូវអភិវឌ្ឍន៍ជាទីក្រុបបែប Smart City និងជាទីក្រុងពាណិជ្ជកម្មដោយ​គ្រោង​ចំណា​យទុនវិនិយោគ៣ពាន់លានដុល្លារអាមេរិក។ នេះបើតាមការ​ឲ្យ​ដឹងពីលោក ទូចសំណាង អគ្គនាយករងក្រុមហ៊ុន OCIC កាលពីពេលថ្មីៗ​នេះ។      លោកបន្តថា បច្ចុប្បន្នក្រុមហ៊ុនកំពុងសាងសង់អាគារការិយាល័យ​កណ្តាលរបស់ OCIC កំពស់២០ជាន់និងគំរោងលំនៅដ្ឋានបែបពាណិជ្ជកម្ម​បណ្តើរៗហើយ ដែលគម្រោ​ងនេះស្ថិតក្នុងដំណាក់កាលទី១នៃគំរោងជាច្រើន​ដំណាក់កាលទៀត៕

Source From: https://www.propertyarea.asia

Leave a Reply

Your email address will not be published. Required fields are marked *