News

Check out real estate news updates

រដ្ឋាភិបាលកំពុងសិក្សាសាងសង់ព្រលានយន្តហោះនៅមណ្ឌលគីរី

រដ្ឋាភិបាលបានកំពុងសិក្សាគម្រោងសាងសង់អាកាសយានដ្ឋាន នៅខេត្តមណ្ឌលគីរី ដើម្បីជំរុញការអភិវឌ្ឍន៍វិស័យទេសចរណ៍ កសិឧស្សាហកម្ម កសិទេសចរណ៍ ជាពិសេសគឺការតភ្ជាប់ខេត្តភាគឦសាន ជាមួយនឹងខេត្តផ្សេងក្នុងប្រទេស និងក្នុងតំបន់។ លោក ជុក ជំនោរ មន្រ្តីនាំពាក្យក្រសួងទេសចរណ៍ បានឲ្យដឹងថា គម្រោងសិក្សាសាងសង់អាកាសយានដ្ឋាននៅមណ្ឌលគីរី ស្ថិតនៅក្នុងផែនការមេនៃការអភិវឌ្ឍន៍ផលិតផលទេសចរណ៍ថ្មីសម្រាប់ខេត្តភាគឦសាន។ លោក ជុក ជំនោរ ថ្លែងថា៖ «ក្រសួងនឹងពិភាក្សាជាមួយអាជ្ញាធរខេត្ត និងអាកាសចរណ៍ស៊ីវិល ជុំវិញទីតាំងសម្រាប់សាងសង់ព្រលានយន្តហោះនេះ»។ លោកបន្ថែមថា ការសិក្សាផែនការមេ អាចនឹងបញ្ចប់នៅចុងឆ្នាំនេះ ឬនៅដើមឆ្នាំក្រោយ។ បើតាមអភិបាលខេត្តមណ្ឌលគីរី លោក ស្វាយ សំអ៊ាង គម្រោងសិក្សាអាកាសយានដ្ឋានថ្មីនេះអាចនឹងធ្វើឡើងនៅស្រុកអូររាំងលើផ្ទៃដីប្រមាណ ៣០០ហិកតា។ លោក ស្វាយ សំអ៊ាង ថ្លែងថា៖ «ខាងខេត្តមានដីសម្រាប់សាងសង់រួចហើយ គឺនៅក្នុងស្រុកអូររាំង តែការចំណាយលើការសាងសង់ គឺអាស្រ័យលើខាងថ្នាក់ជាតិ»។…

Read more

អគារ​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ស្ទឹងបត់ និង​ផ្លូវតភ្ជាប់​ទៅផ្លូវជាតិលេខ៥ ត្រូវបាន​បើកការ​ដ្ឋាន​សាងសង់​ហើយ

សម្តេច​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​អគារ​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ស្ទឹងបត់ និង​ផ្លូវ​តភ្ជាប់​ទៅផ្លូវជាតិ​លេខ៥ នាព្រឹក​ថ្ងៃទី២២ ខែ​មេសា ឆ្នាំ​២០១៩។ គម្រោង​សាងសង់​អគារ​ច្រក​ព្រំដែន​នេះ រាជ​រដ្ឋាភិបាល​កម្ពុជា បាន​ទទួល​ហិរញ្ញប្បទាន​សម្បទាន​ពី​រាជរដ្ឋាភិបាល​ថៃ ដែលមាន​ទំហំ​ទឹកប្រាក់​ប្រមាណ ជាង ៩២៨លាន​បាត ស្មើនឹង​ប្រមាណ ២៦,៤២លាន​ដុល្លារ​អាមេរិក សម្រាប់​សាងសង់​អគារ​ច្រកទ្វារ ត្រួត​ពិនិត្យ​ព្រំដែន និង​ផ្លូវត​ភ្ជាប់​សំណង់​អគារ​អន្តេវាសិកដ្ឋាន ចំណត​សម្រាប់​ផ្ទេរទំនិញ​ឆ្លងកាត់ ឃ្លាំង និង​ទីលាន​កុងទីន័រ ការ​ជួសជុល​កែ​លម្អ​ផ្លូវចាស់ និង​សំណង់​កាត់​បន្ថយ​គ្រោះ​ទឹកជំនន់។ សម្តេច ហ៊ុន សែន បានមាន​ប្រសាសន៍​ថា ការបើក​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ស្ទឹងបត់-បានណងអៀន ថ្មី​នេះ គឺជា​ការបើក​ឡើង​នូវទំព័រ​ប្រវត្តិសាស្ត្រ​ថ្មីមួយ សម្រាប់​សម្រួល​ដល់ការ​ធ្វើពាណិជ្ជកម្ម​ឆ្លងកាត់​ព្រំដែន​រវាង​កម្ពុជា-ថៃ និង​ដើម្បី​ជំរុញ​លើកកម្ពស់​សេដ្ឋកិច្ច​នៃប្រទេស​ទាំងពីរ។ សម្តេច​បន្ត​ថា ក្នុង​រយៈពេល​ដ៏ខ្លី​ខាងមុខ គម្រោង​សាងសង់​អគារ​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ស្ទឹងបត់-បានណងអៀន និង​ផ្លូវតភ្ជាប់​ទៅផ្លូវ​ជាតិ​លេខ៥ នឹងត្រូវ​ដាក់ឱ្យ​ដំណើរការ​នោះ ស្ថានភាព​កកស្ទះ​ចរាចរណ៍​ដែល​តែងតែ​រំខាន​ដល់​ការ​នាំចេញ​នាំចូល​ទំនិញ នៅ​ច្រកព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត…

Read more

ខេត្តកែប នឹងក្លាយទៅជាតំបន់ទេសចរណ៍សម្រាកលំហែកម្រិតខ្ពស់ខណៈរាជរដ្ឋាភិបាលកំពុងរៀបចំប្លង់មេអភិវឌ្ឍន៍

ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា រាជរដ្ឋាភិបាលបានសម្រេចឱ្យក្រសួងទេសចរណ៍ដឹកនាំការសិក្សា អំពីការរៀបចំផែនការមេអភិវឌ្ឍន៍ខេត្តកែប ដែលជាខេត្តជាប់ឆ្នេរសមុទ្រមួយរបស់កម្ពុជាឱ្យក្លាយទៅជា «តំបន់ទេសចរណ៍សម្រាកលំហែកម្រិតខ្ពស់» សំដៅទាក់ទាញភ្ញៀវទេសចរមកទស្សនាកម្ពុជាឱ្យកាន់តែច្រើន។ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីបានបញ្ជាក់ថា ការសម្រេចរបស់រាជរដ្ឋាភិបាលយ៉ាងដូច្នេះ ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំ «គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ» ដែលបានធ្វើឡើងកាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ កន្លងទៅ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ឯកឧត្តមបានបន្តថា ការអភិវឌ្ឍខេត្តកែបឱ្យក្លាយទៅជាតំបន់ទេសចរណ៍សម្រាកលំហែកម្រិតខ្ពស់នេះ គឺរាប់បញ្ចូលទាំងទីក្រុង ឆ្នេរខ្សាច់ កោះ ផ្សារ កំពង់ផែទេសចរណ៍ ភូមិដ្ឋានប្រជាពលរដ្ឋ មូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ ក៏ដូចជារមណីដ្ឋានទេសចរណ៍នានាផងដែរ ប៉ុន្តែអាចនឹងមិនមានការបង្កើតឱ្យមាន «កាស៊ីណូ» និងរោងចក្រសហគ្រាសឡើយ។ ក្រសួងទេសចរណ៍ក៏បានលើកទឹកចិត្តឱ្យមានការបង្កើតលំនៅដ្ឋានទី២ សម្រាប់ភ្ញៀវទេសចរវ័យចំណាស់…

Read more

រាជរដ្ឋាភិបាល យល់ព្រម​ឱ្យសង់​ស្ពានដែក​មួយ​នៅ​ប៉ោយប៉ែត សម្រាប់​អ្នក​អូស​រទេះ

សម្តេច​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន បញ្ជាក់​ថា រាជ​រដ្ឋាភិបាល​បាន​យល់ព្រម​ឱ្យ​សង់​ស្ពាន​ដែក​មួយ​ថ្មី នៅ​ប៉ោយប៉ែត ដែល​មាន​ទទឹង ៩​ម៉ែត្រ និង​បណ្តោយ ៥០​ម៉ែត្រ សម្រាប់​អ្នក​អូស​រទេះ ចេញចូល​ឆ្លងកាត់​ព្រំដែន​កម្ពុជា-ថៃ។ ការ​ថ្លែង​នេះ ធ្វើឡើង​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​អគារ​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ស្ទឹងបត់ និង​ផ្លូវតភ្ជាប់​ទៅ​ផ្លូវជាតិ​លេខ៥ នាព្រឹក​ថ្ងៃទី​២២ ខែ​មេសា ឆ្នាំ​២០១៩។ សម្តេច​លើកឡើង​ថា ការ​សាងសង់​ស្ពាន​​ថ្មី​នេះ គឺ​ដើម្បី​កុំ​ឱ្យ​​អ្នកអូស​រទេះ ឆ្លងកាត់​ស្ពាន​ដែល​មាន​ស្រាប់​បច្ចុប្បន្ន​​នៅព្រំដែន​កម្ពុជា-ថៃ​នេះ (ប៉ោយប៉ែត) ទៅមក​ផ្សាររុងក្លឿ លាយឡំ​ជាមួយ​អ្នក​ទេសចរ ហើយ​ក៏មិនអាចឱ្យ​អ្នកអូស​រទេះ ទៅ​ឆ្លងកាត់​ស្ពាន​ស្ទឹងបត់-បានណង​អៀន នោះដែរ៕ Source From: http://kleykley.sabay.com.kh/article/1135906#utm_campaign=onpage

Read more

ស្ងាត់ៗ ឡាវកំពុងសំងំវិវត្តន៍ខ្លួនទៅជាទីក្រុងវៃឆ្លាតជាលើកដំបូងដើម្បីទាក់ទាញវិនិយោគិនបរទេស

ប្រទេសឡាវជាប្រទេសមួយដែលធ្លាប់ស្ថិត​នៅ​ក្នុង​ចំណោម​ប្រទេស​អន់​ថយ​​ផ្នែក​សេដ្ឋកិច្ច​​ក៏​ដូច​ជា​ផ្នែក​នយោបាយផងដែរ។ ប៉ុន្តែនៅក្នុងពេលថ្មីនេះប្រទេសឡាវបានលេចឡើងនូវគម្រោងដ៏ធំមួយដែលជួយជំរុញឲ្យប្រទេសឡាវមានការរីកចម្រើន​ខ្លាំងជាង​មុន ជា​មួយនិងការទាក់ទាញវិនិយោគិនបរទេសមកធ្វើការវិនិយោគនៅលើទឹកដីខ្លួនកាន់តែច្រើនបន្ថែមទៀត។ គម្រោងដ៏ធំមួយនេះ ដឹកនាំដោយរាជរដ្ឋាភិបាលរបស់ប្រទេសឡាវផ្ទាល់តែម្ដង ក្នុងការបង្កើតឲ្យបានទីក្រុងទំនើបមួយ និងមានបរិស្ថានស្អាតថែមទៀតផង ដោយវានឹងលេខមុខឡើងនៅភាគពាយព្យនៃខេត្ត Oudomxay នៅក្នុងស្រុក Namor និង Luang Namtha ជាមួយនឹងក្រុមហ៊ុនThailand’s Amata Corporation របស់ប្រទេសថៃ ទទួលការសាងសង់ ។ បើតាមរយៈប្លង់មេរបស់គម្រោងបានឲ្យដឹងថា ជំហ៊ានទី1 ក្រុមហ៊ុននឹងរៀបចំដីប្រមាណ 800 ហិចតា ក្នុងភូមិ Nateuy ដែលនៅជិតផ្លូវរថភ្លើង ឡាវ-ចិន និងភូមិចំនួន 4 ផ្សេងទៀត ឱ្យក្លាយទៅជាមជ្ឈមណ្ឌលឡូជីស្ទីកជាមុន ដើម្បីជាស្ពានក្នុងការសារភ្ជាប់តំបន់ ដែលនៅជុំវិញគម្រោង និងកំពង់ផែអន្តរជាតិរបស់ប្រទេសថៃ និងវៀតណាមផងដែរ។ ជំហ៊ានទី 2 វិញ ក្រុមហ៊ុននឹងប្តូរមុខមាត់ស្រុក Luang Namtha រួមមានភូមិចំនួន…

Read more

រដ្ឋបាលខេត្តបាត់ដំបងបានដាក់គោលដៅធ្វើឲ្យខេត្តខ្លួនក្លាយជា ទីក្រុងវៃឆ្លាត ត្រឹមឆ្នាំ២០៣០

កាលពីពេលថ្មីៗនេះ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ដឹកនាំគណៈប្រតិភូខេត្តបាត់ដំបងចូលរួមក្នុងកិច្ចប្រជុំ”ស្តីពីវេទិកាទីក្រុងឆ្លាតវៃ UNESCO NETEXPLO” 2019 ដែលរៀបចំដោយ អង្គការយូណេស្កូ នៅទីក្រុងប៉ារីសនៃប្រទេសបារាំង។ ដោយនៅកម្មវិធីនោះផ្តោតលើចំណុចសំខាន់៣គឺ៖ ១. ពីការរស់នៅដែលទាក់ទិនលំនៅឋាន ហេដ្ឋារចនាសម្ព័ន្ធ ថាមពល បរិស្ថាននិងសុខភាព។ ២. បណ្តាញតភ្ជាប់ ទូរគមនាកមន៍ និងការទំនាក់ទំនង។ ៣. ការបំលាស់ទី ប្រព័ន្ធគមនាគមន៍សាធារណៈ យានយន្ត។ រដ្ឋបាលខេត្តបាត់ដំបង មានទស្សនៈវិស័យរួម និងផែនការអភិវឌ្ឍន៍ទីក្រុង របស់ខ្លួនរួចហើយ រហូត ដល់ឆ្នាំ២០៣០ ដោយផ្តោតនូវមុខងាររបស់ទីក្រុងបាត់ដំបងដែលជាមុខងារយ៉ាងសំខាន់ និងមានតួនាទីជាមជ្ឈមណ្ឌលរដ្ឋបាលផង ពាណិជ្ជកម្មផង វប្បធម៌ផង ទេសចរណ៍ផង និងជា មជ្ឈ…

Read more

កម្ពុជាគ្រោងចាយជិត៤ពាន់លាន$សង់ផ្លូវល្បឿនលឿនពីភ្នំពេញ-បាវិត ដើម្បីតភ្ជាប់ចរន្តសេដ្ឋកិច្ចរវាងវៀតណាម-ថៃ

កម្ពុជាគ្រោងនឹងសាងសង់ផ្លូវល្បឿនលឿនផ្លូវជាតិលេខ១ ពីភ្នំពេញ ទៅបាវិតបិទបាយ ព្រោះតែប្រទេសកម្ពុជាស្ថិតនៅចន្លោះរវាងប្រទេសវៀតណាម និងថៃ ដូច្នេះបើប្រទេសទាំង២ចង់ចរាចរទំនិញត្រូវឆ្លងកាត់កម្ពុជាតាមរយៈផ្លូវអាស៊ានហាយវេលេខ១ គឺការតភ្ជាប់ពីចិន ភូមា ថៃ កម្ពុជា ទៅវៀតណាម តាមរយៈផ្លូវជាតលេខ៥ និងលេខជាតិ១របស់កម្ពុជាយើង។ នេះបើយោងតាមប្រសាសន៍ឯកឧត្តមស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ថ្លៃកាលពីថ្ងៃទី២២ ខែមេសា ព្រឹកមិញនេះ។ ឯកឧត្តម មានប្រសាសន៍ថា បច្ចុប្បន្ននេះរាជរដ្ឋាភិបាលកំពុងពង្រឹងផ្លូវជាតិ៥ពី២គន្លងទៅ ៤គន្លង និងផ្លូវជាតិលេខ១កំពុងស្តារ ហើយកំពុងកៀគរអ្នកវិនិយោគដើម្បីសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញទៅបាវិត បិទបាយ ដើម្បីងាយស្រួលធ្វើដំណើរក្នុងការដឹកនាំទំនិញ និងភ្ញៀវទេសចរ ឯកឧត្តមធ្លាប់លើកឡើងថា សម្រាប់ការសិក្សាផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញ ទៅបាវិត ព្រំដែនកម្ពុជា-វៀតណាម គឺបានសិក្សារួចរាល់ចប់សព្វ​គ្រប់អស់ហើយ ដែលត្រូវចំណាយថវិកាអស់ប្រមាណ៣.៨០០លានដុល្លារ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានជាតិកម្ពុជា។ ហើយរាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យទីភ្នាក់ងារសហ ប្រតិបត្តិការអន្ដរជាតិនៃប្រទេសជប៉ុន(JICA) ធ្វើការសិក្សាផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញទៅ បាវិត​…

Read more

Housing Starts in U.S. Dip in March

According to a report from the U.S. Housing and Urban Development and Commerce Department, total housing starts fell 0.3 percent in March 2019 to a seasonally adjusted annual rate of 1.14 million units from a downwardly revised reading in February…

Read more

កម្ពុជា-ថៃរួមគ្នាសាងសង់ស្ពានធំទីមួយលើខ្សែបន្ទាត់ព្រំដែនប្រទេសទាំងពីរ

ប្រទេសកម្ពុជានិងថៃបានសហការរួមគ្នាសាងសង់ស្ពានធំទីមួយលើខ្សែបន្ទាត់ព្រំដែនប្រទេសទាំងពីរស្ថិតក្នុងទឹកដីនៃខេត្តបន្ទាយមានជ័យ ហើយស្ពាននេះដែរត្រូវបានសម្ពោធជាផ្លូវការដោយប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩នេះ។ យោងតាមការបញ្ជាក់លើទំព័រហ្វ៊េសប៊ុករបស់សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា រដ្ឋាភិបាលថៃបានផ្តល់ជំនួយឥតសំណងប្រមាណជា ១៩លានដុល្លារអាមេរិក សម្រាប់សាងសង់ស្ពានខាងលើនេះ ហើយក្នុងនោះដែរ រាជរដ្ឋាភិបាលកម្ពុជាបានចូលរួមថវិកាបដិភាគសម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតមីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ។ សម្តេចតេជោ ហ៊ុន សែន បានសរសេរថា៖ «ស្ពាននេះជាស្ពានធំទីមួយដែលបានសាងសង់លើខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលខណ្ឌព្រំសីមាលេខ៥០ និងលេខ៥១» ហើយ «ការសាងសង់ស្ពាននេះ គឺជាការបើកឡើងនូវទំព័រប្រវត្តិសាស្ត្រថ្មីមួយរវាងប្រទេសទាំងពីរសំដៅធ្វើឲ្យប្រសើរឡើងការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែនរវាងកម្ពុជា-ថៃ»។ សាងសង់ឡើងដោយកងវិស្វកម្មនៃកងទ័ពភូមិន្ទរថៃ ស្ពាននេះមានប្រវែង ៦២០ម៉ែត្រ ទទឹង ១៧ម៉ែត្រ ដោយនៅផ្នែកកម្ពុជាមានប្រវែង ២១៥ម៉ែត្រ នៅផ្នែកខាងថៃ មានប្រវែង ៤០៥ម៉ែត្រ ហើយក្នុងនោះដែរ ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរក៏បានធ្វើការចាក់បេតុងតភ្ជាប់មុខតំណ«ស្ពានមិត្តភាពកម្ពុជា-ថៃ»នេះជាផ្លូវការរួចរាល់ផងដែរ។…

Read more

ថៃឲ្យកម្ពុជាខ្ចីថវិកាជាង២៦លានដុល្លារដើម្បីអភិវឌ្ឍច្រកព្រំដែនស្ទឹងបត់-បានណងអៀន

ក្នុងគោលបំណងជំរុញសកម្មភាពពាណិជ្ជកម្ម និងសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋកម្ពុជានិងថៃ ប្រទេសថៃបានផ្តល់ថវិកាកម្ចីដល់កម្ពុជាប្រមាណជាង​២៦លានដុល្លារអាមេរិក ដើម្បីអភិវឌ្ឍច្រកទ្វារព្រំដែនស្ទឹងបត់-បានណងអៀននៃខេត្តបន្ទាយមានជ័យ​ នេះបើយោងតាមការចុះផ្សាយលើទំព័រហ្វ៊េសប៊ុករបស់សម្តេច ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីកម្ពុជា។​ នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩​ សម្តេច ហ៊ុន​ សែន​​ បានសរសេរលើទំព័រហ្វ៊េសប៊ុកខ្លួនថា «ការសាងសង់អគារច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀន និងសាងសង់ផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ វិញ រាជរដ្ឋាភិបាលកម្ពុជាទទួលបានហិរញ្ញប្បទានសម្បទានពីរាជរដ្ឋាភិបាលថៃប្រមាណ ២៦.៤២លាន ដុល្លារអាមេរិក»។​ តាមការបញ្ជាក់ដដែល ចំពោះការអភិវឌ្ឍន៍ច្រកទ្វារព្រំដែននេះ គឺរួមមានការសាងសង់អគារច្រកទ្វារត្រួតពិនិត្យព្រំដែន និងផ្លូវតភ្ជាប់ សំណង់អគារអន្តេវាសិកដ្ឋាន ចំណតសម្រាប់ផ្ទេរទំនិញឆ្លងកាត់ «ឃ្លាំង និងទីលានកុងតែន័រ» ការជួសជុលកែលម្អផ្លូវចាស់ និងសំណង់កាត់បន្ថយគ្រោះទឹកជំនន់។ គម្រោងសាងសង់ខាងលើនេះ នឹងប្រែក្លាយខេត្តបន្ទាយមានជ័យទៅជាតំបន់អភិវឌ្ឍមួយយ៉ាងខ្លាំង ជាមជ្ឈមណ្ឌលស្តុក និងចែកចាយទំនិញ និងជាតំបន់សេដ្ឋកិច្ចពិសេស ដែលបង្កើតជាសក្តានុពលរូបវ័ន្តដ៏រឹងមាំសម្រាប់ទ្រទ្រង់ដល់គម្រោងវិនិយោគនានាក្នុងស្រុក និងក្នុងប្រទេសនៃមហាអនុតំបន់ទន្លេមេគង្គ នេះបើតាមការបញ្ជាក់ដដែលរបស់សម្តេច ហ៊ុន…

Read more
CLOSE
CLOSE