All Posts in Category

International News

ធ្លាក់ចុះគ្មានថ្ងៃឡើងសោះ!!!ទីផ្សារខុនដូនៅថៃធ្លាក់ចុះកាន់តែខ្លាំងរហូតជិត១៦%

វិស័យខុនដូ បើនិយាយនៅកម្ពុជាគឺកំពុងតែចាប់ផ្តើមមានការរីកសុះសាយដោយសារប្រជាជនកម្ពុជាកំពុងមានការចាប់អារម្មណ៍ជាមួយនឹងការរស់នៅជាមួយភាពស៊ីវិល័យ ដែលជួយបង្កើនភាពរស់រវើកនៅក្នុងការរស់នៅ។ ប៉ុន្តែបើនិយាយអំពីទីផ្សាររបស់ខុនដូនៅប្រទេសថៃ គឺបែរជាមានការធ្លាក់ចុះទៅវិញ ព្រោះថាថៃបានដើរមុនកម្ពុជាមួយជំហានចំពោះវិស័យខុនដូ ។ទោះបីជាយ៉ាងណាក៏ដោយ បើមើលអំពីទីផ្សារខុនដូនៅប្រទេសថៃហាក់ដូចជាកាន់តែអាក្រក់ឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ បើយោងតាមការចុះផ្សាយរបស់សារព័ត៌មានថៃកាលពីពេលថ្មីៗនេះ បាន​ឱ្យដឹងថា ទីផ្សារខុនដូ អគារខ្ពស់ៗនៅក្នុងទីក្រុងបាងកក គឺមានចំនួនច្រើនលើសលប់ខ្លាំង ខណៈដែលប្រជាជន ថៃ ឬជនបរទែសភាគច្រើន បានទិញ និងរស់នៅខុនដូសម្រាប់បំពេញតម្រូវការរស់នៅប្រចាំថ្ងៃមានចំនួនច្រើន។ ទោះបីជាមានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ ប្រជាជនជាតិ និងអន្តរជាតិក៏ពិតមែន ប៉ុន្តែ ទីផ្សារខុនដូហាក់ពុំមានភាពល្អប្រសើរឡើងវិញឡើយ ដោយទីផ្សារខុនដូ ហាក់នៅតែធ្លាក់ចុះកាន់តែខ្លាំងឡើងរហូតដល់ ១៥.៧% ក្នុងត្រីមាស ឆ្នាំ២០១៩នេះ។ ដោយឡែក សម្រាប់ទីផ្សារលក់ខុនដូ នៅក្នុងឆ្នាំនេះ គឺបង្ហាញឱ្យឃើញថា​ កាលពីត្រីមាសទី១ កន្លងមកខុនដូថ្មីដែលមានចរន្តទិញ-លក់មានចំនួនត្រឹមតែ ១២,៨៨២យូនីតតែប៉ុណ្ណោះ ចំណែកត្រីមាសទី២វិញមានចំនួនតែ ១៤,៩៨៨ យូនីតតែប៉ុណ្ណោះ។ ដោយចំនួននេះគឺបង្ហាញឱ្យដឹងថាទីផ្សារខុនដូមានការធ្លាក់ចុះបើធៀបនឹងឆ្នាំមុនៗ។ បើយោងតាមភ្នាក់ងាអចលនទ្រព្យរបស់ប្រទេសថៃបានឱ្យដឹងថា…

Read more

សុខៗរដ្ឋាភិបាលហុងកុងត្រៀមដីដ៏ធំជាងគេនៅក្នុងទីក្រុងពុះឡូត៍លក់តម្លៃថ្លៃកប់

អ្នកទាំងអស់គ្នាប្រាកដជាដឹងហើយថា​ ទីក្រុងហុងកុងកំពុងតែជូបនៅវិបត្តិយ៉ាងធ្ងន់ធ្ងរដោយសារតែស្ថានភាពបច្ចុប្បន្នកំពុងតែជួបនិងបញ្ហារវាងប្រជាជន និងរដ្ឋាភិបាល ព្រោះមានការធ្វើបាតុកម្មជាច្រើនថ្ងៃច្រើនខែរវាងប្រជាជនរាប់ម៉ឺននាក់ ជាមួយរដ្ឋាភិបាល។ រហូតមកដល់ពេលនេះ បញ្ហានេះនៅតែមិនទាន់បានដោះស្រាយនៅឡើយ ក៏ប៉ុន្តែនៅសុខៗស្រាប់តែរដ្ឋាភិបាលប្រកាសដេញថ្លៃលក់ តំបន់ពាណិជ្ជកម្មមួយកន្លែងដែលមានទំហំ ៦ ហិកតាស្ថិតនៅលើកំពូលនៃស្ថានីយ៍រថភ្លើងល្បឿនលឿន West Kowloon ដោយត្រូវបានគេរំពឹងថានឹងមានតម្លៃខ្ពស់បំផុតប្រហែល ៩០ ពាន់លានដុល្លារហុងកុង (១១,៥ ពាន់លានដុល្លារ) ។​ បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន South China Morning Post កាលពីពេលថ្មីៗនេះ បានឱ្យដឹងថា រដ្ឋាភិបាលហុងកុងកំពុងត្រៀមសម្រាប់ការដេញថ្លៃនូវដីដ៏ធំនិងថ្លៃបំផុតដែលខ្លួនធ្លាប់បានលក់ដោយកាត់បន្ថយក្តីបារម្ភអំពីផលប៉ះពាល់នៃភាពចលាចលស៊ីវិលដែលមិនធ្លាប់មានពីមុនមកលើទីផ្សារ។ ដោយការដេញថ្លៃនោះត្រូវបានគេរំពឹងថា នឹងបំបែកកំណត់ត្រាថ្មីមួយទៀតរបស់ហុងកុង ជាមួយនឹងតម្លៃដែលអាចលោតដល់ ៩០ពាន់លានដុល្លារហុងកុង(១១.៥ ពាន់លានដុល្លារអាមេរិក) ។ ដីមួយកន្លែងដែលមានការចាប់អារម្មណ៍ខ្លាំងជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជុំវិញ ដែលទាក់ទាញការដេញថ្លៃចាប់ពីតម្លៃ ២ ម៉ឺនដុល្លារហុងកុង ទៅ ២៨,០០០ ដុល្លារហុងកុងក្នុងមួយម៉ែត្រការ៉េ។ នេះយោងតាមការប៉ាន់ប្រមាណ របស់លោក Knight…

Read more

ជាសំណាងឬយ៉ាងណា!! ចំណាយមិនដល់២ដុល្លារផងប្រជាជនអ៊ីតាលីនឹងក្លាយជាម្ចាស់ផ្ទះដ៏ធំស្កឹមស្កៃ

វិស័យអចលនទ្រព្យកំពុងមានសន្ទុះខ្លាំងមិនថាតែនៅកម្ពុជា ឬនៅបណ្តាប្រទេសជុំវិញពិភពលោកនោះទេ មិនត្រឹមតែប៉ុណ្ណោះទេ ឥទ្ធិពលនៃសក្កានុពលអចលនទ្រព្យក៏បានធ្វើឲ្យតម្លៃអចលនទ្រព្យមានការកើនឡើងជាលំដាប់ផងដែរ ហើយក៏បានធ្វើឲ្យសន្ទុះនៃការវិនិយោគក៏កាន់តែរីកចម្រើនគួរឲ្យកត់សម្គាល់។ ប៉ុន្តែពិតជាចម្លែក ឬក៏ជាសំណាងរបស់ប្រជាជនអ៊ីតាលីទៅ បើយោងតាមការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិbusinessinside បានឱ្យដឹងថា នៅប្រទេសអ៊ីតាលីកំពុងតែដាក់លក់ផ្ទះក្នុងតម្លៃត្រឹមតែ១យូរ៉ូដែលស្មើរនឹង១.១២ ឬ១.១៦ដុល្លារតែប៉ុណ្ណោះ។ ដោយសារតែទីក្រុង Town of Mussomeli គឺត្រូវបានបោះបង់ចោលក្នុងប្រទេសអ៊ីតាលីកំពុងដាក់លក់ផ្ទះត្រឹមតែជាង 1 ដុល្លារដោយសង្ឃឹមថានឹងទាក់ទាញជនបរទេសឱ្យជួសជុលអចលនទ្រព្យនិងធ្វើឱ្យសេដ្ឋកិច្ចក្នុងស្រុករបស់ខ្លួនរស់ឡើងវិញ។ ដើម្បីទប់ស្កាត់នូវការបោះបង់ចោលផ្ទះបន្ថែមទៀត រដ្ឋាភិបាលអ៊ីតាលីបានចាប់ផ្តើមគ្រប់គ្រងអចលនទ្រព្យនៅទីក្រុងនោះដោយមានគោលដៅសម្រាប់ប្រជាជនខ្លួនគឺការចាត់វិធានការឲ្យប្រជាជនខ្លួនលក់ផ្ទះនៅក្នុងតម្លៃត្រឹមតែ១យូរ៉ូតែប៉ុណ្ណោះ។ ប៉ុន្តែចំពោះការលក់ក្នុងតម្លៃដ៏ទាបមួយនេះគឺត្រូវធ្វើការចុះកិច្ចសន្យាដើម្បីជួសជុលផ្ទះនោះអោយបានស្អាតឡើងវិញ នៅក្នុងរយៈពេល ១ ឆ្នាំ បើពុំដូចនោះទេ គេនឹងត្រូវពិន័យជាទឹកប្រាក់ ៨,០០០ ដុល្លារ ចំណែកឯថ្លៃជួសជុល ត្រូវគេប៉ាន់ស្មានឃើញថាប្រហែលអស់ចាប់ពី ៤,០០០ ទៅ ៦,៤៥០ ដុល្លារក្នុងមួយខ្នង ដែលសមល្មមអាចរស់នៅបានឡើងវិញ។ ការជួសជុល និងដាក់ផែនការណ៍លក់ផ្ទះក្នុងតម្លៃទាបបែបនេះ នោះទីក្រុងចាស់របស់ប្រទេសអ៊ីតាលីមួយនេះ វានឹងចាប់ផ្ដើមមានមនុស្សច្រើនឡើងវិញ មិនធ្វើឲ្យវាក្លាយជាទីក្រុងគេបោះបង់ចោល ឬទីក្រុងខ្មោចឡើយ។ គួរជម្រាបផងដែរថា…

Read more

Private Home Sales Remain Strong In August

Private home sales volume appeared to remain robust in August, despite it being a typically slow sales month. “Demand in August seemed to have been sustained, despite the typically taboo Ghost Month,” said Colliers International’s head of research (Singapore) Tricia…

Read more