All Posts in Category

News

ក្រោយយកឧទ្យានជាតិ “ភ្នំបូកគោ” ជាទីក្រុងថ្មីនៃខេត្តកំពត តើក្រុមហ៊ុនសុខគង់នៅលើកំពូលភ្នំយ៉ាងមិចទៅ?

ឧទ្យាជាតិព្រះមុនីវង្ស​ “បូកគោ” នឹងក្លាយជាទីក្រុងអភិវឌ្ឍ​​ ឆ្លាតវ័យ ទេសចរណ៍ប្រវត្តិសាស្ត្រ​ បៃតង ធម្មជាតិ និងអាកាសធាតុ ភ្នំ-សមុទ្រដ៏ពិសិដ្ខគ្មានពីរនៃព្រះរាជាណាចក្រកម្ពុជា ដែលជាគម្រោងអភិវឌ្ឍរបស់រាជរដ្ឋាភិបាដែលមានចក្ខុវិស័យដល់ឆ្នាំ ២០៣៥​ ក្រោមការសិក្សាស្រាវជ្រាវ​ និងរៀបចំប្លង់គោលដោយក្រសួង​រៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ និងគណ:កម្មាធិការៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ។ យើងដឹងស្រាប់ហើយថា នៅលើកំពូលភ្នំ ដ៏ស្រស់ស្អាតនេះ មានសណ្ឋាគារលំដាប់ផ្កាយ របស់ក្រុមហ៊ុនអភិវឌ្ឍន៍ សុខគង់ ដែលបានទាក់ទាញភ្ញៀវទេសចរ រាប់ម៊ឺននាក់ទៅទស្សនា។ ដូចនេះ ការយកឧទ្យាជាតិព្រះមុនីវង្ស​ “បូកគោ” នឹងក្លាយជាទីក្រុងអភិវឌ្ឍ​​ ឆ្លាតវ័យ ទេសចរណ៍ប្រវត្តិសាស្ត្រ​ បៃតង ធម្មជាតិ និងអាកាសធាតុ ភ្នំ-សមុទ្រដ៏ពិសិដ្ខគ្មានពីរនៃព្រះរាជាណាចក្រកម្ពុជា មិនបានប៉ះពាល់ដល់ ក្រុមហ៊ុនខាងលើនោះទេ។ ជាមួយគ្នានេះ គម្រោងនេះមានការបែងចែកតំបន់អភិវឌ្ឍន៍ជា​ ៨តំបន់ ដោយបូករួមតំបន់អភិវឌ្ឍន៍ក្រុមហ៊ុន…

Read more

អ្នកជំនាញ៖ កម្ពុជាត្រៀមខ្លួនសម្រាប់ទទួលភ្ញៀវទេសចរលំដាប់ខ្ពស់

អ្នកជំនាញមកពីឧស្សាហកម្មបដិសណ្ឋារកិច្ច បានប្រមូលផ្តុំគ្នាកាលពីសប្តាហ៍មុន ដើម្បីជជែកពីឱកាសវិនិយោគសម្រាប់វិស័យទេសចរណ៍ ហើយបានលើកឡើងថា ប្រទេសកម្ពុជាបានត្រៀមខ្លួនរួចជាស្រេចដើម្បីទទួលទេសចរណ៍លំដាប់ខ្ពស់។ ក្រោមប្រធានបទ «និន្នាការបដិសណ្ឋារកិច្ច និងការវិនិយោគនៅក្នុងប្រទេសកម្ពុជា» កម្មវិធីនេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី ១២ ខែកញ្ញា នៅឯនៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ ភូគីត្រា ក្រោមការរៀបចំឡើងដោយ ក្រុមហ៊ុនផ្តល់សេវាកម្មអចលនទ្រព្យដែលមានមូលដ្ឋាននៅទីក្រុងឡុង Savills Hotel។ លោក Mauro Gasparotti នាយកគ្រប់គ្រងសណ្ឋារគារ Savills Hotel APAC បានមានប្រសាសន៍ថា៖ «ទេសចរណ៍កម្ពុជាបានប្រែក្លាយពីភាពទំនេរ ទៅជាទេសចរណ៍ដែលពោរពេញដោយបទពិសោធន៍ ព្រមទាំងបានបើកចំហចំពោះទេសចរណ៍បែបជំនួញ ក្រុមទេសចរធំៗ និងក្រុមទេសចរថ្មីៗដូចជា ទេសចរបែបសុខុមាលភាព និងទេសចរដែលជាអ្នកមានស្ដុកស្ដម្ភ»។ យោងទៅតាមការបញ្ជាក់របស់លោក Mauro កម្មវិធីនេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងបណ្ដុះគំនិតអ្នកអភិវឌ្ឍន៍ទាំងអស់អំពីនិន្នាការ និងផលិតផលថ្មីៗ ហើយបានលើកទឹកចិត្តឱ្យអ្នកអភិវឌ្ឍន៍ទាំងអស់…

Read more

អគារ​កម្ពស់ ៣៩ ​ជាន់ គ្រោង​នឹង​សាងសង់​ឡើង​នៅ​សង្កាត់​និរោធ

ភ្នំពេញៈ គម្រោង​សាងសង់​អគារ Vue Aston កម្ពស់ ១៤៥ ​ម៉ែត្រ​មាន​ ៣៩ ​ជាន់​ ដែល​ជា​ការវិនិយោគ​រួមគ្នា​រវាង​ក្រុមហ៊ុន​មកពី​ប្រទេស ​ចិន Sino-Cambodia Investment និង​ក្រុមហ៊ុន Mingda International Group ក្នុងតម្លៃ​សរុប ១០០ ​លាន​ដុល្លារ​ នឹង​ចាប់ផ្តើម​សាងសង់​នៅក្នុង​ត្រីមាស​ទី​ ៤ ឆ្នាំ​ ២០១៩ នេះ​ដោយ​គ្រោង​នឹង​បញ្ចប់​ក្នុង​ឆ្នាំ​ ២០២២​។ អគារ Vue Aston នឹង​សាងសង់​លើ​ផ្ទៃដី​ជាង ៤ ០០០ ម៉ែត្រការ៉េ និង​មាន​ផ្ទៃ​អគារ​សរុប​ជាង ៧៨ ០០០ ​ម៉ែត្រការ៉េ​ នៅពេល​សាងសង់​រួច​។ អគារ​ដែល​មាន​ទីតាំង​ស្ថិតក្នុង​សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ (​ទល់មុខ​កោះ​ពេជ្រ​)​…

Read more

កម្ពុជាទទួលគម្រោងអភិវឌ្ឍន៍ជិត៤០០លានដុល្លារជំរុញឱ្យវិស័យអចលនទ្រព្យហាក់មានសន្ទុះខ្លាំងឡើង

បើយោងតាម គណៈកម្មាធិការវិនិយោគកម្ពុជា បានឱ្យដឹងថា គណៈកម្មាធិការវិនិយោគកម្ពុជាសម្រេច​ផ្តល់ជូនដល់ក្រុមហ៊ុនវិនិយោគ​ចំនួន៩ ក្នុងនោះ​មាន​រោងចក្រផ្គុំដំឡើង​អំពូលភ្លើង ​និងសម្ភារៈបរិក្ខាអគ្គិសនី, ​រោងចក្រកែច្នៃគ្រឿងសំណង់ រោង​ចក្រ​ កែច្នៃផ្លែឈើគ្រប់ប្រភេទ​ ជាពិសេសគម្រោងអភិវឌ្ឍន៍ ​សណ្ឋាគារថ្នាក់ផ្កាយ៥ នៅ​មជ្ឈមណ្ឌល​​ទេសចរណ៍នៅ “តារាសាគរ ឈូងសមុទ្រវែង” ដែលមានទុនសរុបជាង ៣២៥​លានដុល្លារអាមេរិក ។ នៅដើមខែកញ្ញា ឆ្នាំ២០១៩ នេះ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បាន​បង្ហាញទូរលេខនៃការវិនិយោគ តាមសំណើសុំវិនិយោគ ​របស់ក្រុមហ៊ុនអភិវឌ្ឍន៍ឯកជន ក្នុងនោះ​ គណៈកម្មាធិការវិនិយោគកម្ពុជា ​បានសម្រេច​ចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ជូន​ដល់ក្រុមហ៊ុន​ វិនិយោគចំនួន ៩គម្រោង ដែល​មានគម្រោងវិនិយោគផ្សេងៗគ្នា នៅក្រៅតំបន់​ សេដ្ឋកិច្ច ពិសេស​នៅ​ទូទាំងប្រទេស ។ ពាក់ព័ន្ធគម្រោងវិនិយោគដែលផ្តល់ការ​អនុញ្ញាត​ ដោយ​គណៈកម្មាធិការវិនិយោគកម្ពុជា ក្នុងនោះ​ សម្រាប់​គម្រោងវិនិយោគ…

Read more

វិស័យសំណង់នៅកម្ពុជានឹងកាន់តែខ្លឹម ខណៈឯកឧត្តមជាសុផារ៉ានឹងដោះស្រាយបញ្ហាទាំង៥នេះ

ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានអញ្ជើកចូលរួមប្រជុំក្រុមការងារទី១៣ “សំណង់ និងអចលនទ្រព្យ” ជាមួយអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា (CCC)និងលោកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា (HDAC) អនុប្រធានសភាពានិជ្ជកម្មកម្ពុជា និងជាប្រធានផ្នែកវិស័យឯកជន នៃក្រុមការងារទី១៣ ផ្នែកសំណង់ និងអចលនទ្រព្យ ព្រមទាំងសមាជិក-សមាជិកាសមាគម ក្នុងគោលបំណងដើម្បីពិភាក្សាពិគ្រោះរកដំណោះស្រាយទាក់ទងជាមួយ វិស័យសំណង់និងវិស័យឯកជន ។ ឯកឧត្តមសុផារ៉ាបានទទួលយកសំណូមពរ និងដោះស្រាយបញ្ហាប្រឈមទាំងនានានិងជួយគាំទ្រសហប្រតិបត្តិការជាមួយវិស័យឯកជនយ៉ាងជិតស្និត និងជួយដោះស្រាយគ្រប់បញ្ហាទុក្ខលំបាករបស់វិស័យឯកជន និងអ្នកអភិវឌ្ឍន៍វិស័យសំណងនៅកម្ពុជា ដើម្បីភាពរីកចម្រើនទាំងក្រុមហ៊ុន និងប្រទេសជាតិផងដែរ។ ​នេះ​លោក​ ឧក​ញ្ញា​ លឹម​ហេង​ អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​ ខាង​វិស័យ​ឯកជន​បាន​លើកយក​បញ្ហា​ចំនួន៥​ ដើម្បីដាក់ស្នើដាក់​ដែលរយមមាន៖ ​…

Read more

អាកាសយានដ្ឋានសីហនុនឹងអាចទទួលអ្នកដំណើររហូតដល់១០លាននាក់ក្នុងមួយឆ្នាំ

អាកាសយានដ្ឋានសីហនុ ក្នុងខេត្តមាត់សមុទ្រព្រះសីហនុ នឹងអាចទទួលអ្នកដំណើរឆ្លងកាត់ រហូតដល់១០លាននាក់ក្នុងមួយឆ្នាំ តាមរយៈគម្រោងពង្រីកស្ថានីយអ្នកដំណើររបស់ក្រុមហ៊ុនវិនិយោគ Cambodia Airports។ រដ្ឋលេខាធិការដ្នានអាកាសចរណ៍ស៊ីវិល កាលពីថ្ងៃព្រហស្បតិ៍បានឯកភាពជាគោលករណ៍ លើគម្រោងផែនការមេ ស្តីពីការពង្រីកស្ថានីយអ្នកដំណើរនៅអាកាសយានដ្ឋានសីហនុ ដើម្បីមានសមត្ថភាពទទួលអ្នកដំណើរឆ្លងកាត់ ឲ្យបាន១០លាននាក់ក្នុងមួយឆ្នាំ។ គម្រោងពង្រីកស្ថានីយអ្នកដំណើរនេះ នឹងធ្វើឡើងស្របគ្នា នឹងគម្រោងដែលកំពុងដំណើរការ ពង្រីកផ្លូវរត់ក្នុងអាកាសយានដ្ឋានខេត្តមាត់សមុទ្រ ដើម្បីទទួលការចុះចត និងហោះឡើងនៃយន្តហោះខ្នាតធំ។ គម្រោងផែនការមេ ស្តីពីការពង្រីកហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុនេះត្រូវដាក់ឲ្យត្រួតពិនិត្យ នៅក្នុងកិច្ចប្រជុំ រវាងឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងលោក អាឡាំង ប្រ៊ង អគ្គនាយកថ្មីនៃក្រុមហ៊ុនសម្បទានអាកាសយានដ្ឋាន កាលពីថ្ងៃព្រហស្បតិ៍។ តាមផែនការមេ ស្ថានីយអ្នកដំណើរថ្មី នៃអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ នឹងចាប់ផ្តើមសាងសង់នៅដើមឆ្នាំ២០២០ ដោយមានសមត្ថភាពទទួលអ្នកដំណើរ ៣,៦លាននាក់ សម្រាប់ដំណាក់កាលទី១ នៅពាក់កណ្តាលឆ្នាំ២០២២ និងមានសមត្ថភាពពង្រីកទទួលអ្នកដំណើរបន្ថែមដល់ទៅជាង…

Read more

ពន្ធប្រថាប់ត្រាលើការផ្ទេរសិទិ្ធកាន់កាប់អចលនទ្រព្យកើនឡើងជាង ៦០ ភាគរយ

អគ្គនាយកដ្ឋានពន្ធដារបានប្រមូលចំណូលពន្ធ-អាករជិត ២ ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល ៨ ខែ នៃឆ្នាំ ២០១៩ ដែលក្នុងនោះ ពន្ធប្រថាប់ត្រាលើការផ្ទេរសិទិ្ធកាន់កាប់អចលនទ្រព្យបានកើនឡើងខ្លាំងរហូតជាង ៦០ ភាគរយ។ យោងតាមសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី ១២ ខែកញ្ញា អគ្គនាយកដ្ឋានពន្ធដារ បានប្រមូលចំណូលពន្ធចំនួន ១,៩៥២ លានដុល្លារអាមេរិក ដែលនេះគឺសម្រេចបានប្រមាណជា ៨៥,៣៣ ភាគរយនៃផែនការជាតិ។ តួរលេខនេះ បង្ហាញពីការកើនឡើងប្រមាណជា ២៩,៨៩ ភាគរយ បើប្រៀបធៀបទៅនឹងចំណូលប្រមាណជា ៤៤៩ លានដុល្លារអាមេរិក ដែលប្រមូលបាន ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងចំណោមពន្ធសំខាន់ៗ ពន្ធប្រថាប់ត្រាលើការផ្ទេរសិទិ្ធកាន់កាប់អចលនទ្រព្យកើនឡើង ៦០,១៨ ភាគរយ បន្ទាប់មកពន្ធលើអាករពិសេសកើន ២៦,៦១ភាគរយ ហើយពន្ធលើប្រាក់ចំណូលកើន ២៥,៨៩ ភាគរយ ខណៈពន្ធលើប្រាក់បៀវត្សកើន…

Read more

អគារកម្ពស់៣៩ជាន់ តម្លៃ១ពាន់លានដុល្លារអាមេរិកគ្រោងសាងសង់នៅខណ្ឌច្បារអំពៅ

អគារកម្ពស់៣៩ជាន់ វិនិយោគក្នុងតម្លៃប្រមាណ១ពាន់លានដុល្លារអាមេរិកគ្រោងនឹងសាសង់នៅតំបន់កោះនរាណ៍ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ត្រើយខាងកើតទន្លេបាសាក់ទល់មុខទីក្រុងកោះពេជ្រ។ អគារ Vue Aston គ្រោងនឹងសាងសង់នៅចុងឆ្នាំ២០១៩ និងបញ្ចប់នៅចុងឆ្នាំ២០២២ ដែលជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុន Sino-Cambodia Investment Co Ltd និងក្រុមហ៊ុន Mingda International Group។ រួមបញ្ចូលសណ្ឋាគារ ខុនដូ និងភោជនីយដ្ឋាន អគារ Vue Aston គ្រោងសាងសង់លើផ្ទៃដី ប្រមាណ ៤ពាន់ម៉ែត្រក្រឡា និងមានផ្ទៃក្រឡាសរុបនៃអគាររហូតដល់៧ ៨០០ ម៉ែត្រក្រឡា ដែលជាការអភិវឌ្ឍន៍ដោយ ក្រុមហ៊ុនចិនមួយឈ្មោះ The Peninsula Capital។ គម្រោងវិនិយោគអគារ Vue Aston នេះត្រូវបានប្រកាសឡើងកាលពីថ្ងៃទី…

Read more

ប្រេនសណ្ឋាគារអន្តរជាតិ Hilton នឹងបើកសណ្ឋាគារដំបូងបង្អស់នៅភ្នំពេញ ក្នុងឆ្នាំ ២០២២

កាលពីថ្មីៗនេះ ក្រុមហ៊ុន Hilton Hotels & Resorts បានចុះកិច្ចព្រមព្រៀងគ្រប់គ្រងជាមួយក្រុមហ៊ុនអចលនទ្រព្យ GFC ដើម្បីមកបើកសណ្ឋាគារ Hilton ដំបូងបង្អស់ នៅរាជធានីភ្នំពេញ ក្នុងឆ្នាំ ២០២២ នេះបើយោងតាមសារព័ត៌មាន TGG Asia។ សណ្ឋាគារ Hilton Phnom Penh នឹងមានបន្ទប់សរុបចំនួន ២៨០ បន្ទប់ ហើយនឹងរួមបញ្ចូលនូវសេវាកម្មផ្សេងៗទៀត ដូចជាភោជនីយដ្ឋាន បន្ទប់ធ្វើសិក្ខាសាលា ហាងកាហ្វេ កន្លែងសម្រាកលំហែលកាយ កន្លែងហាត់ប្រាណ និងអាងហែលទឹក ជាដើម។ បើយោងតាមផែនទីរបស់ Ideal Property របស់ប្រទេសសិង្ហបុរី សណ្ឋាគារ Hilton Phnom Penh…

Read more