All Posts in Category

Local News

លោក ថោង ខុន៖ ក្រសួង​គ្រោង​បង្កើត​ក្រុង​សៀមរាប​ថ្មីមួយទៀត ដែល​អាច​សង់​អគារ​ទំនើបៗ​បាន

លោក ថោង ខុន រដ្ឋ​មន្ត្រី​ក្រសួងទេសចរណ៍ បាន​បើកកិច្ច​ប្រជុំ​លើកទី៣ របស់​គណៈ​កម្មការ​អន្តរ​ក្រសួង​ដើម្បី​រៀប​ចំ​ផែន​ការ​មេ​អភិវឌ្ឍន៍ទេសចរណ៍នៅខេត្តសៀមរាប កាល​ពី​ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ នៅ​សណ្ឋាគារ​សុខា​ល័យ ខេត្តសៀមរាប។ ក្នុង​កិច្ចប្រជុំនេះដែរ រដ្ឋ​មន្ត្រី​ក្រសួងទេសចរណ៍បាន​លើកឡើងថា ​ដើម្បី​ត្រៀម​ខ្លួន​ទទួល​វត្តមានភ្ញៀវទេសចរ ដែល​នឹង​មាន​ការ​កើន​ឡើង​នា​ពេល​ខាង​មុខនោះ គណៈ​កម្មការ​អន្តរ​ក្រសួង មានគម្រោងសិក្សាបង្កើតក្រុងសៀមរាបថ្មីមួយ ដែល​មាន​ការ​អនុញ្ញាត​ឱ្យ​មាន​ការ​កសាង​អគារ​ទំនើបៗ និង​ត្រូវ​មាន​អាកាស​យានដ្ឋាន​អន្តរ​ជាតិ​ធំ​ថ្មី​នៅ​ទី​នោះ​ផងដែរ។ គម្រោងសិក្សាបង្កើតក្រុងសៀមរាប​ថ្មីនេះ ត្រូវ​បាន​បង្ហើប​ថា​មាន​ទីតាំង​ស្ថិត​នៅ​ទិស​ខាង​កើត​ក្រុង​សៀមរាប​បច្ចុប្បន្ន មានចម្ងាយប្រមាណ ៦០គីឡូម៉ែត្រ៕ More information visit: http://kleykley.sabay.com.kh/article/1164859#utm_campaign=onpage

Read more

តើគម្រោងអភិវឌ្ឍន៍ផ្លូវដែកលើអាកាសក្នុងរាជធានីភ្នំពេញនឹងមានអ្វីខ្លះ?

ស្របពេលដែលកំណើនប្រជាជនក្នុងទីក្រុងភ្នំពេញកាន់តែច្រើនឡើងៗ នាំមកជាមួយបញ្ហា កកស្ទះចរាចរណ៍ផងទៀតនោះ រដ្ឋាភិបាលបាននិងកំពុងស្វែងរកដំណោះស្រាយលើការដឹកជញ្ជូនអ្នកដំណើរក្នុងក្រុងភ្នំពេញ ដែលក្នុងនោះរួមមាន ការអភិវឌ្ឍផ្លូវដែកលើអាកាសឬ រថភ្លើងស្វ័យប្រវត្តិ AGT។ តើគម្រោងអភិវឌ្ឍន៍ផ្លូវដែកលើអាកាសនេះនឹងមានអ្វីខ្លះ? យោងតាមរបាយការណ៍សង្ខេបដែលទស្សនាវដ្តីសំណង់ និងអចលនទ្រព្យយើងខ្ញុំទទួលបានកាលពីពេលថ្មីនេះ បានឲ្យដឹងថា រដ្ឋាភិបាលគ្រោងនឹងចំណាយថវិកាប្រមាណជា ១,៨៤៣ លានដុល្លារអាមេរិក ដើម្បីអភិវឌ្ឍផ្លូវដែកក្នុងរាជធានីភ្នំពេញ (AGT) ប្រវែងប្រមាណ ១៩ គីឡូម៉ែត ក្រោយមានការឯកភាពទៅលើលទ្ធផលនៃការសិក្សា។ ផ្លូវដែកលើអាកាសនេះនឹងចាប់ផ្តើមពីចំណុច ផ្សារធំថ្មី ទៅដល់ រង្វង់មូលចោមចៅ និងបំបែកទៅកាន់ចំណតសំរោង (តាមមហាវិថីហ្សាលដឺហ្គោល មហាវិថីមុនីរ៉េត ផ្លូវវេងស្រេង មហាវិថី សហព័ន្ធរុស្ស៊ី និងផ្លូវជាតិលេខ៤ ឆ្ពោះទៅកាន់ចំណតសំរោង)។ ខ្សែរថភ្លើងនេះទៀតសោត គឺនឹងមានប្រវែង ១៥ គីឡូម៉ែត្រ នៅលើអាកាស ជាមួយស្ថានីយនៅលើអាកាសចំនួន១៨ និង០៤…

Read more

មន្ត្រីជាន់ខ្ពស់ក្រសួងរៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដី ជំរុញ​មន្ត្រីក្រោមឱវាទឱ្យបន្តខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទទួល​ខុសត្រូវ

AKP បន្ទាយមានជ័យ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ — រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដី ឯកឧត្តម​ ឆាន់ សាផាន បានជំរុញមន្ត្រីរាជការក្រោមឱវាទឱ្យបន្តរួមសាមគ្គីគ្នាខិតខំប្រឹងប្រែងបំពេញ​ការងារទៅតាមតួនាទីរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវ និងមានប្រសិទ្ធភាពខ្ពស់។ ការថ្លែងក្រើនរម្លឹកដូច្នេះក្នុងឱកាសឯកឧត្តម ឆាន់ សាផាន អញ្ជើញប្រកាស លោក អាង ណារិទ្ធ ចូលកាន់មុខតំណែងជាប្រធាន មន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យជំនួសលោក ប្រាក់ ប៉ូលី ដែលត្រូវផ្លាស់ទៅបំពេញ​ការងារនៅក្រសួងវិញ កាលពីព្រឹកថ្ងៃអង្គារ ៤រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ​២០១៩នេះនៅសាលប្រជុំសាលាខេត្ត។ ​​ ក្នុងឱកាសនោះ​ឯកឧត្តមបាន​ថ្លែង កោតសរសើរ ​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ថ្នាក់ដឹកនាំ​មន្ទីររៀបចំដែនដីនគរូបនីយកម្ម ​​សំណង់…

Read more

ក្រសួង នឹង​ចាត់​វិធាន​ការ​ចំពោះ​ជនរៀបចំឡូតិ៍តំបន់អភិវឌ្ឍន៍ ឡង វុទ្ធី

ក្រសួងបរិស្ថាន បាន​ឲ្យដឹងថា កន្លងមក មានការ​ប្រកាស​ផ្សព្វផ្សាយ​ការ​រៀប​ចំដីឡូតិ៍តំបន់អភិវឌ្ឍន៍ ឡុង វុទ្ធី ដែល​មាន​ទំហំ​ផ្ទៃដី ៤៩ ៦០០ ម៉ែត្រការ៉េ មានទីតាំងនៅ​ក្នុង​ភូមិ​ភ្នំ​ដំបង ឃុំសន្តិភាព ស្រុក​សំឡូត ខេត្ត​បាត់ដំបង ជា​តំបន់​ស្ថិត​នៅក្នុងតំបន់ការពារធម្មជាតិ (តំបន់ប្រើប្រាស់ច្រើនយ៉ាង​សំឡូត) ដែល​បាន​កំណត់ដោយព្រះរាជក្រឹត្យ ចុះថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ១៩៩៣។ យោង​តាម​ច្បាប់​ស្ដី​ពី​តំបន់​ការ​ពារ​ធម្មជាតិ ដី​តំបន់​ការពារ​ធម្មជាតិ គឺ​ជាដីសាធារណៈរបស់រដ្ឋ ដែល​មិន​អនុញ្ញាត​ឱ្យ​កាប់រាន ទន្ទ្រានកាន់កាប់ លក់ដូរ​បាន​ឡើយ និង​មិន​អាច​ស្ថិត​នៅ​ក្រោម​ការ​កាន់​កាប់​ដោយ​លទ្ធកម្ម​ពិសេស​នៃ​ភោគៈឡើយ។ ការ​ចាត់ចែងលក់ដូរដី សា ធារ ណៈ​ របស់​រដ្ឋ​នៃ​តំបន់​ការពារ​ធម្មជាតិ គឺ​ជាបទល្មើសព្រហ្មទណ្ឌ ដោយអ្នកប្រព្រឹត្ត និងអ្នកជាប់​ពាក់ព័ន្ធ​ត្រូវ​ផ្តន្ទា​ទោស​ជាប់​ពន្ធ​នា​គារ និង​ត្រូវបានចាត់ចូលជាឧក្រិដ្ឋកម្ម ដូចមានចែងក្នុងច្បាប់ស្តីពីការប្រឆាំងសម្អាតប្រាក់ និង​ហិរញ្ញ​ប្បទានភេរវកម្ម។ ក្រសួងបានបន្តថា ដើម្បីជៀសវាងហានិភ័យជាយថាហេតុដែលបង្កឡើងដោយជនខិលខូច…

Read more

ក្រសួងទេសចរណ៍ប្រកាសដាក់ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ទេសចរណ៍នៅខេត្តសៀមរាប

AKP ភ្នំពេញ ថ្ងៃទី​១៧ ខែ​កញ្ញា ឆ្នាំ​២០១៩​ -ប្រភពពីក្រសួងទេសចរណ៍បានឱ្យ​ដឹងថា កាលពី​ថ្ងៃទីចន្ទ ៣រោច ខែភទ្រ​បទ​ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ ក្រោយមានការធ្លាក់ចុះភ្ញៀវទេស ចរ នៅគោលដៅសៀមរាប-អង្គរ គណៈកម្មការអន្តរក្រសួងបានប្រកាសដាក់ចេញផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យទេសចរណ៍ចំនួន៤ ជាចម្បង ដើម្បីរួមគ្នាដោះស្រាយបញ្ហាពាក់ព័ន្ធនានា ដើម្បីស្រោចស្រង់កំណើនភ្ញៀវទេសចរឡើងវិញ ខណៈតំបន់ដែលមានសក្ដានុពលសំខាន់ៗចំនួន៤ ក៏ត្រូវបានកំណត់ថា ត្រូវតែអភិវឌ្ឍន៍ទៅលើគោលដៅទេសចរណ៍ទាក់ទាញជាចាំបាច់ផងដែរ។ ការប្រកាសដាក់ចេញផែនការយុទ្ធសាស្ត្រជាចាំបាច់នេះ ត្រូវបានធ្វើឡើងក្នុងឱកាសកិច្ចប្រជុំលើកទី៣ របស់គណៈកម្មការអន្តរក្រសួងដើម្បីរៀបចំផែនការមេអភិវឌ្ឍន៍ទេសចរណ៍នៅខេត្តសៀមរាប នៅសណ្ឋាគារសុខាល័យ ខេត្តសៀមរាប កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម សាយ…

Read more

ក្រោយយកឧទ្យានជាតិ “ភ្នំបូកគោ” ជាទីក្រុងថ្មីនៃខេត្តកំពត តើក្រុមហ៊ុនសុខគង់នៅលើកំពូលភ្នំយ៉ាងមិចទៅ?

ឧទ្យាជាតិព្រះមុនីវង្ស​ “បូកគោ” នឹងក្លាយជាទីក្រុងអភិវឌ្ឍ​​ ឆ្លាតវ័យ ទេសចរណ៍ប្រវត្តិសាស្ត្រ​ បៃតង ធម្មជាតិ និងអាកាសធាតុ ភ្នំ-សមុទ្រដ៏ពិសិដ្ខគ្មានពីរនៃព្រះរាជាណាចក្រកម្ពុជា ដែលជាគម្រោងអភិវឌ្ឍរបស់រាជរដ្ឋាភិបាដែលមានចក្ខុវិស័យដល់ឆ្នាំ ២០៣៥​ ក្រោមការសិក្សាស្រាវជ្រាវ​ និងរៀបចំប្លង់គោលដោយក្រសួង​រៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ និងគណ:កម្មាធិការៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ។ យើងដឹងស្រាប់ហើយថា នៅលើកំពូលភ្នំ ដ៏ស្រស់ស្អាតនេះ មានសណ្ឋាគារលំដាប់ផ្កាយ របស់ក្រុមហ៊ុនអភិវឌ្ឍន៍ សុខគង់ ដែលបានទាក់ទាញភ្ញៀវទេសចរ រាប់ម៊ឺននាក់ទៅទស្សនា។ ដូចនេះ ការយកឧទ្យាជាតិព្រះមុនីវង្ស​ “បូកគោ” នឹងក្លាយជាទីក្រុងអភិវឌ្ឍ​​ ឆ្លាតវ័យ ទេសចរណ៍ប្រវត្តិសាស្ត្រ​ បៃតង ធម្មជាតិ និងអាកាសធាតុ ភ្នំ-សមុទ្រដ៏ពិសិដ្ខគ្មានពីរនៃព្រះរាជាណាចក្រកម្ពុជា មិនបានប៉ះពាល់ដល់ ក្រុមហ៊ុនខាងលើនោះទេ។ ជាមួយគ្នានេះ គម្រោងនេះមានការបែងចែកតំបន់អភិវឌ្ឍន៍ជា​ ៨តំបន់ ដោយបូករួមតំបន់អភិវឌ្ឍន៍ក្រុមហ៊ុន…

Read more

អ្នកជំនាញ៖ កម្ពុជាត្រៀមខ្លួនសម្រាប់ទទួលភ្ញៀវទេសចរលំដាប់ខ្ពស់

អ្នកជំនាញមកពីឧស្សាហកម្មបដិសណ្ឋារកិច្ច បានប្រមូលផ្តុំគ្នាកាលពីសប្តាហ៍មុន ដើម្បីជជែកពីឱកាសវិនិយោគសម្រាប់វិស័យទេសចរណ៍ ហើយបានលើកឡើងថា ប្រទេសកម្ពុជាបានត្រៀមខ្លួនរួចជាស្រេចដើម្បីទទួលទេសចរណ៍លំដាប់ខ្ពស់។ ក្រោមប្រធានបទ «និន្នាការបដិសណ្ឋារកិច្ច និងការវិនិយោគនៅក្នុងប្រទេសកម្ពុជា» កម្មវិធីនេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី ១២ ខែកញ្ញា នៅឯនៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ ភូគីត្រា ក្រោមការរៀបចំឡើងដោយ ក្រុមហ៊ុនផ្តល់សេវាកម្មអចលនទ្រព្យដែលមានមូលដ្ឋាននៅទីក្រុងឡុង Savills Hotel។ លោក Mauro Gasparotti នាយកគ្រប់គ្រងសណ្ឋារគារ Savills Hotel APAC បានមានប្រសាសន៍ថា៖ «ទេសចរណ៍កម្ពុជាបានប្រែក្លាយពីភាពទំនេរ ទៅជាទេសចរណ៍ដែលពោរពេញដោយបទពិសោធន៍ ព្រមទាំងបានបើកចំហចំពោះទេសចរណ៍បែបជំនួញ ក្រុមទេសចរធំៗ និងក្រុមទេសចរថ្មីៗដូចជា ទេសចរបែបសុខុមាលភាព និងទេសចរដែលជាអ្នកមានស្ដុកស្ដម្ភ»។ យោងទៅតាមការបញ្ជាក់របស់លោក Mauro កម្មវិធីនេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងបណ្ដុះគំនិតអ្នកអភិវឌ្ឍន៍ទាំងអស់អំពីនិន្នាការ និងផលិតផលថ្មីៗ ហើយបានលើកទឹកចិត្តឱ្យអ្នកអភិវឌ្ឍន៍ទាំងអស់…

Read more

អគារ​កម្ពស់ ៣៩ ​ជាន់ គ្រោង​នឹង​សាងសង់​ឡើង​នៅ​សង្កាត់​និរោធ

ភ្នំពេញៈ គម្រោង​សាងសង់​អគារ Vue Aston កម្ពស់ ១៤៥ ​ម៉ែត្រ​មាន​ ៣៩ ​ជាន់​ ដែល​ជា​ការវិនិយោគ​រួមគ្នា​រវាង​ក្រុមហ៊ុន​មកពី​ប្រទេស ​ចិន Sino-Cambodia Investment និង​ក្រុមហ៊ុន Mingda International Group ក្នុងតម្លៃ​សរុប ១០០ ​លាន​ដុល្លារ​ នឹង​ចាប់ផ្តើម​សាងសង់​នៅក្នុង​ត្រីមាស​ទី​ ៤ ឆ្នាំ​ ២០១៩ នេះ​ដោយ​គ្រោង​នឹង​បញ្ចប់​ក្នុង​ឆ្នាំ​ ២០២២​។ អគារ Vue Aston នឹង​សាងសង់​លើ​ផ្ទៃដី​ជាង ៤ ០០០ ម៉ែត្រការ៉េ និង​មាន​ផ្ទៃ​អគារ​សរុប​ជាង ៧៨ ០០០ ​ម៉ែត្រការ៉េ​ នៅពេល​សាងសង់​រួច​។ អគារ​ដែល​មាន​ទីតាំង​ស្ថិតក្នុង​សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ (​ទល់មុខ​កោះ​ពេជ្រ​)​…

Read more

កម្ពុជាទទួលគម្រោងអភិវឌ្ឍន៍ជិត៤០០លានដុល្លារជំរុញឱ្យវិស័យអចលនទ្រព្យហាក់មានសន្ទុះខ្លាំងឡើង

បើយោងតាម គណៈកម្មាធិការវិនិយោគកម្ពុជា បានឱ្យដឹងថា គណៈកម្មាធិការវិនិយោគកម្ពុជាសម្រេច​ផ្តល់ជូនដល់ក្រុមហ៊ុនវិនិយោគ​ចំនួន៩ ក្នុងនោះ​មាន​រោងចក្រផ្គុំដំឡើង​អំពូលភ្លើង ​និងសម្ភារៈបរិក្ខាអគ្គិសនី, ​រោងចក្រកែច្នៃគ្រឿងសំណង់ រោង​ចក្រ​ កែច្នៃផ្លែឈើគ្រប់ប្រភេទ​ ជាពិសេសគម្រោងអភិវឌ្ឍន៍ ​សណ្ឋាគារថ្នាក់ផ្កាយ៥ នៅ​មជ្ឈមណ្ឌល​​ទេសចរណ៍នៅ “តារាសាគរ ឈូងសមុទ្រវែង” ដែលមានទុនសរុបជាង ៣២៥​លានដុល្លារអាមេរិក ។ នៅដើមខែកញ្ញា ឆ្នាំ២០១៩ នេះ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បាន​បង្ហាញទូរលេខនៃការវិនិយោគ តាមសំណើសុំវិនិយោគ ​របស់ក្រុមហ៊ុនអភិវឌ្ឍន៍ឯកជន ក្នុងនោះ​ គណៈកម្មាធិការវិនិយោគកម្ពុជា ​បានសម្រេច​ចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ជូន​ដល់ក្រុមហ៊ុន​ វិនិយោគចំនួន ៩គម្រោង ដែល​មានគម្រោងវិនិយោគផ្សេងៗគ្នា នៅក្រៅតំបន់​ សេដ្ឋកិច្ច ពិសេស​នៅ​ទូទាំងប្រទេស ។ ពាក់ព័ន្ធគម្រោងវិនិយោគដែលផ្តល់ការ​អនុញ្ញាត​ ដោយ​គណៈកម្មាធិការវិនិយោគកម្ពុជា ក្នុងនោះ​ សម្រាប់​គម្រោងវិនិយោគ…

Read more

វិស័យសំណង់នៅកម្ពុជានឹងកាន់តែខ្លឹម ខណៈឯកឧត្តមជាសុផារ៉ានឹងដោះស្រាយបញ្ហាទាំង៥នេះ

ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានអញ្ជើកចូលរួមប្រជុំក្រុមការងារទី១៣ “សំណង់ និងអចលនទ្រព្យ” ជាមួយអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា (CCC)និងលោកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា (HDAC) អនុប្រធានសភាពានិជ្ជកម្មកម្ពុជា និងជាប្រធានផ្នែកវិស័យឯកជន នៃក្រុមការងារទី១៣ ផ្នែកសំណង់ និងអចលនទ្រព្យ ព្រមទាំងសមាជិក-សមាជិកាសមាគម ក្នុងគោលបំណងដើម្បីពិភាក្សាពិគ្រោះរកដំណោះស្រាយទាក់ទងជាមួយ វិស័យសំណង់និងវិស័យឯកជន ។ ឯកឧត្តមសុផារ៉ាបានទទួលយកសំណូមពរ និងដោះស្រាយបញ្ហាប្រឈមទាំងនានានិងជួយគាំទ្រសហប្រតិបត្តិការជាមួយវិស័យឯកជនយ៉ាងជិតស្និត និងជួយដោះស្រាយគ្រប់បញ្ហាទុក្ខលំបាករបស់វិស័យឯកជន និងអ្នកអភិវឌ្ឍន៍វិស័យសំណងនៅកម្ពុជា ដើម្បីភាពរីកចម្រើនទាំងក្រុមហ៊ុន និងប្រទេសជាតិផងដែរ។ ​នេះ​លោក​ ឧក​ញ្ញា​ លឹម​ហេង​ អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​ ខាង​វិស័យ​ឯកជន​បាន​លើកយក​បញ្ហា​ចំនួន៥​ ដើម្បីដាក់ស្នើដាក់​ដែលរយមមាន៖ ​…

Read more