News

Check out real estate news updates

៥ឆ្នាំទៀត ផ្លូវ៦០ម៉ែត្រ នឹងក្លាយជាកន្លែងប្រមូលផ្តុំដោយ គម្រោងយក្យៗ

ផ្លូវ៦០ម៉ែត្រ ឬហៅថា ផ្លូវសម្តេច ហ៊ុនសែន ដែលស្ថិតនៅភាគខាងត្បូងទីក្រុង ភ្នំពេញ មានទទឹង៦០ម៉ែត្រ និងបណ្តោយជិត១០គីឡូម៉ែត្រដែលជាផ្លូវធំជាងគេ និងជាផ្លូវតភ្ជាប់ដ៏សំខាន់មួយនៅក្នុងរាជធានីភ្នំពេញ។ មហាវិថី ហ៊ុន សែនក៏ជាផ្នែកមួយដ៏សំខាន់នៃផែនការអភិវឌ្ឍន៍ទីក្រុងឆ្នាំ២០៣៥របស់សាលាក្រុងភ្នំពេញក្នុងគោលបំណងជួយពង្រឹងជីវភាពរស់នៅរបស់ប្រជាជននៅពេលទីក្រុងភ្នំពេញបន្តពង្រីកកាន់តែធំ  និងអភិវឌ្ឍកាន់តែខ្លាំង។

បច្ចប្បន្ននេះ មានផ្សារទំនើបធំប្រមាណ៣កំពុងបុកគ្រឹះសាងសង់យ៉ាងញាប់ដៃញាប់ជើងប៉េង ហួត គ្រុប, ជីប ម៉ុង គ្រុប និង​ក្រុមហ៊ុន​វិនិយោគ​បរទេស​មក​ពី​ប្រទេស​ជប៉ុន ដែល​វិនិយោគ​សាងសង់​ផ្សារ អ៊ីអន ដែលអ្នកវិនិយោគ រួមទាំងអ្នកជំនាញជឿជាក់ថា នៅប្រមាណ៥ឆ្នាំទៀត តំបន់​ផ្លូវ​ ៦០​ម៉ែត្រ នៅ​ខាង​ត្បូង​រាជ​ធានី​ភ្នំពេញ​នេះ នឹង​ក្លាយ​ជាសមរភូមិ​ប្រកួត​ប្រជែង​គ្នា​សម្រាប់​ផ្សារ​ទំនើប​ខ្នាត​យក្ស​ទាំងបី​នេះ។

ក្រុមហ៊ុនក្នុងស្រុកដ៏ធំ១នេះ បាន​សម្ពោធ​បុកគ្រឹះ​សាងសង់​គម្រោង​ផ្សារ​ទំនើប​ថ្មី​មួយ​របស់​ខ្លួន​ឈ្មោះ PH Diamond Place ដែល​មាន​ទុនវិនិយោគ​ចំនួន​ ៦០ ​លាន​ដុល្លារ​អាមេរិក​នៅ​លើ​ផ្ទៃដី​ជិត​ ៦ ​ហិកតា ​។

ផ្សារ​ទំនើប ជីប ម៉ុង ២៧១ មេ​ហ្គា​ម៉​ល របស់​ក្រុមហ៊ុន ជីប ម៉ុង ។ ផ្សារ​ទំនើប​នេះ​ទើបតែ​បាន​បើក​ការដ្ឋាន​សាងសង់​នៅ​ថ្ងៃទី​៣០​ខែសីហា​ឆ្នាំនេះ និង​គ្រោង​បញ្ចប់​នៅ​ឆ្នាំ​២០២០​។ ក្រុមហ៊ុន​នេះ​បានប្រកាស​ទឹកប្រាក់ ២៥២​លាន​ដុល្លារ​សម្រាប់​ការវិនិយោគ​ផ្សារ​ទើប​នេះ​។

ក្រុមហ៊ុន អ៊ីអន ម៉ល របស់ជប៉ុន បានប្រកាសថា ផ្សារទំនើបទីបីរបស់ខ្លួន ក្នុងប្រទេសកម្ពុជា នឹងមានទីតាំងស្ថិត នៅក្នុង ទី ក្រុង អាយអិនជី (ING City) ដែលជាគម្រោងអភិវឌ្ឍធំបំផុតក្នុងរាជធានីភ្នំពេញ ហើយនឹងគ្របដណ្ដប់លើផ្ទៃដីទំហំ ១៨ ហិកតា គ្រោងនឹងបើកទ្វារដំណើរការនៅឆ្នាំ ២០២៣ ខាងមុខនេះ។

ក្រៅពីគម្រោងផ្សារទំនើប នៅលើផ្លូវសក្តានុពលមួយនេះ ក៏មានទី​ក្រុង​រណប ING CITY ទំហំ​ជាង​​ ២០០០ ​ហិកតា ព្រមទាំងមានគម្រោង The Star Diamond របស់ក្រុមហ៊ុន បុរីប៉េង ហួត មានការអភិវឌ្ឍ​បុរីដែល​មាន​ប្រភេទ​លំនៅឋានប្រណិតៗ ការអភិវឌ្ឍចម្រុះ មានអគារខុនដូ  ការិយាល័យកណ្តាលថ្មី ការិយាល័យលក់ និងការិយា​ល័យជួល អគារពាណិជ្ជកម្មខ្ពស់ៗ ក្លឹបហែលទឹក និងសួនកំសាន្តធំទូលាយដែល​មានដើមឈើ​ធម្មជាតិ​លំអតាម​ដងផ្លូវ​ប្រកបដោយទេសភាពបៃតងលាតសន្ធឹងលើផ្ទៃដីប្រមាណជាង ៤០ហិកតា ។

អមជាមួយគ្នានេះ ​គម្រោង មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​របស់​ក្រុមហ៊ុន R&F Property ដែល​កំពុង​បើក​ការដ្ឋាន​សាងសង់​ក្នុង​តម្លៃ​ទឹកប្រាក់​ចំនួន​ ៧០០ ​លាន​ដុល្លារ ក៏បានបោះទីតាំងនៅភាគខាងត្បូងផងដែរ។

Source From: https://www.business-cambodia.com/public/article/in-the-next-five-years-the-60-meter-highway-will-be-a-focal-point

Leave a Reply

Your email address will not be published. Required fields are marked *