News

Check out real estate news updates

៣ចំណុចពីដីត្រូវដឹងឲ្យច្បាស់ពីដីធ្លីមុន ទិញ ដើម្បីកុំឲ្យទឹកភ្នែកជូតក្បាលជង្គង់

ពាក្យចាស់ “ ពោលថា បើមិនជឿកុំប្រមាថ”​ ជាពាក្យមួយដែលបានដាស់សន្តិអារម្មណ៍របស់​ប្រជាពលរដ្ឋកម្ពុជាផងដែរ ថាមុននឹងធ្វើអ្វីមួយត្រូវ គិតឲ្យបានល្អិនល្អន់ ព្រោះថា លើលោកនេះរឿង​មិនអាចទៅរួចមានច្រើនណាស់។

តួយ៉ាងការមានលុយទិញដី ហើយចេះតែទិញៗនោះទេ ប៉ុន្តែ អ្នកត្រូវមើលផងដែរថា តើស្ថានភាពដីទាំងនោះយ៉ាងមិចដែរ ស្ថិតនៅកន្លែង ដែលមានហ៊ុង ស៊ុយឬយ៉ាងណា។ ខាងក្រោមនេះ Business Cambodia នឹងបង្ហាញនៅ៣ចំណុច ក្នុងការមើលដី បែប ហ៊ុង ស៊ុយ។

១. ត្រូវដឹងពីប្រវត្តិដី

ប្រការនេះសំខាន់ណាស់ បើតាមគោលការណ៍របស់ក្បួនហុងស៊ុយនោះ បើកាលណនាយើងទិញប៉ះចំដីវាលកប់ខ្មោច ដីដែលមានមនុស្សស្លាប់ជាក្រុមដូចជាសង្គ្រាម ក្រឡាប់ឡានឬឧបទ្ទវហេតុអាក្រក់នានាតែងជាដីមិនល្អនិងបើសាងសង់ផ្ទះចាត់ទយកថាអពមង្គលរស់នៅមិនសូវបានសុខដុម​សោះឡើយ។ បើដីមានប្រវត្តិបែបនេះហាមសាងសង់ផ្ទះដាច់ខាតពីព្រោះតាមក្បួនហុងស៊ុយចាត់ទុកថាជាលក្ខណៈដីដែលទម្លាក់​ផលអាក្រក់​ឱ្យអ្នក​រស់​នៅលើដីនេះ។ ក្រៅពីនេះក៏នៅមានការរំខានពីវិញ្ញាណខ្មោច​បិសាចនីបរិវេណនោះដែលនាំឱ្យការរស់នៅមាន​តែបញ្ហាកើតឡើងមិនចេះចប់មិន​ចេះហើយ។

២. ដឹងពីកម្ពស់ដី

កម្ពស់ដីជាផ្នែកមួយទៀតដែលសំខាន់ក្នុងក្បួនហុងស៊ុយ។ យើងចាំចាច់ត្រូវត្រួតពិនិត្យមើលពីសភាព​ស្ថានដីជុំវិញឱ្យបានច្បាស់​លាស់ហើយ​បើ​មាន​​ត្រង់ណាខ្ពស់ទាបត្រូវចាក់បំពេញឱ្យបានស្មើល្អទើបប្រសើរ។​យើងត្រូវចងចាំថាផ្ទៃដី​ដែលមានលក្ខណៈ​ល្អចាំបាច់​ត្រូវមានកម្រិច​កម្ពស់​ផ្ទៃដីមិនខុសប្លែកពីគ្នាខ្លាំងដោយយើងសម្លឹងយកពីផ្ទៃដីផ្លូវថ្នល់ផ្នែកខាងមុខជាគោល។ ត្រូវចងចាំថាដីដែល​ខ្ពស់ជាងផ្លូវថ្នល់​តែងតែល្អជាង​ដីដែលទាបជាងផ្លូវថ្នល់។

៣. រូបទម្រង់ដីល្អនិងមិនល្អ

ដីរាងចតុកោណកែងឬការ៉េត្រូវបានកេចាត់ទុកថាជាប្រភេទដីល្អបំផុត។ ចំណែកប្រភេទដីរាងត្រីកោណត្រូវបានគេចាត់ទុកថាអាក្រក់បំផុត ប៉ុន្តែសម្រាប់ដីរាងផ្សេងៗទៀតដូចជារាងអក្សរTអក្សរLចតុកោណស្មើ ចតុកោណព្នាយ វាអាចល្អ។

ទោះបីបែបណាក្តីក្នុងករណីដែលទទឹងខ្លីបណ្តោយវែង ក៏ពុំសូវល្អប៉ុន្មានដែរព្រោះថាជោគលាភចូលមិនដល់ក្រោយ។ ចំណែកដី​ដែលមាន​មុខទទឹងធំតែជម្រៅរាក់វិញក៏ជះផលអាក្រក់ដូចគ្នាព្រោះថាជោគលាភងាយហូរចេញមិនអាចរក្សាទុកបានយូរឡើយ។

Source From: https://www.business-cambodia.com/public/article/three-points-from-the-land-need-to-know-the-land-before-buying-so-that-tears-do-not-rub-on-the-knees

Leave a Reply

Your email address will not be published. Required fields are marked *