News

Check out real estate news updates

១១​ខែ ពន្ធដារ​ប្រមូល​ចំណូល​បាន ១០៦% នៃ​ផែនការ​ឆ្នាំ​២០១៨

ក្នុង​រយៈពេល ១១​ខែ ឆ្នាំ​២០១៨​នេះ អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​ប្រមូល​ចំណូល​ពន្ធ-អាករ​គ្រប់ប្រភេទ បាន​ចំនួន​សរុប ៨២២២,៨៧​ប៊ីលាន​រៀល (ប្រមាណ ២០៥៥,៧១​លាន​ដុល្លារ) ស្មើ​នឹង ១០៦% នៃ​ផែនការ។ ក្នុង​នោះ ទំហំ​ចំណូល​លើស​ផែនការ មាន​ចំនួន ៥២៩,៣៧​ប៊ីលាន​រៀល (ប្រមាណ ១៣២,៣៣​លាន​ដុល្លារ)។ នេះបើតាម​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ ដែល​ចេញផ្សាយ​នៅ​ថ្ងៃ​ទី១១ ខែ​ធ្នូ ឆ្នាំ​២០១៨​នេះ។

ការ​ប្រមូល​ពន្ធ​រយៈពេល ១១​ខែ នៅ​ឆ្នាំ​២០១៨​នេះ មាន​ការ​កើនឡើង ៩១២,៣៦​ប៊ីលាន​រៀល (ប្រមាណ ២២៨,០៩​លាន​ដុល្លារ) ស្មើ​នឹង ១២,៤៨% បើធៀប​នឹង​រយៈពេល​ដូចគ្នា ក្នុង​ឆ្នាំ​២០១៧។

សូម​បញ្ជាក់ថា សម្រាប់​ខែ​វិច្ឆិកា ឆ្នាំ​២០១៨ អគ្គនាយកដ្ឋាន​ពន្ធដារ​ប្រមូល​ចំណូល​បាន ៧៥០,០២​ប៊ីលាន​រៀល (ប្រមាណ ១៨៧,៥០​លាន​ដុល្លារ)៕

Source From: http://kleykley.sabay.com.kh/article/1109724#utm_campaign=onpage

Leave a Reply

Your email address will not be published. Required fields are marked *