News

Check out real estate news updates

ឯកឧត្តម ជាសុផារ៉ា៖ បើ អត់សូវមានលុយទេ កុំស្រវាទិញផ្ទះ គួរស្រវាទិញដីវិញ បើសិនជាចង់មាន

ជារដ្ឋមន្ត្រី ក្រសួងដែនដីនគររូបនីយកម្ម   ឯកឧត្តម ជាសុផារ៉ា បានលើកឡើងថា“បើសិនអត់សូវមានលុយទេ កុំទិញផ្ទះ គួរតែងាកមកទិញដីវិញ បើសិនជាចង់មាន។”

ឯកឧត្តម​ បានពោលថា៖ «បើ​អត់​លុយ កុំ​ទិញ​ផ្ទះ អត់​លុយ​ត្រូវ​តែ​ទិញ​ដី អ្នកអ្នក​ចង់​មាន មាន​តែ​ទិញ​ដី​ទេ។​ បើ​អត់​មាន​ផ្ទះ ខ្ញុំ​ថា ចង​តង់ ចង​ស្បូវ​២០​ទៅ​៣០​កណ្តប ធ្វើ​ចង្ក្រាន​បាយ​ដេក​វៀន​ទៅ វា​ក៏​នៅ​តែ​គ្រាន់​បើ។ ថ្ងៃ​ក្រោយ ដី​នេះ​ឡើង​ថ្លៃ​យើង​ក្លាយ​ជា​អ្នក​មាន។ ផ្ទុយ​ទៅ​វិញ បើ​យើង​ទិញ​ផ្ទះ អត់​ប្រយោជន៍​ទេ រស់នៅ​អន់ចុះ ប៉ុន្តែ ភ្ជាប់​ជា​មាន​ការ​ដាំដុះ ដី​កើត​មិន​ងាយ​ទេ តែ​មនុស្ស ងាយ​នឹង​កើត»។

យោងតាមអ្នកជំនាញផ្នែកនេះ​ ក៏បានលើកឡើងស្រដឿងៗគ្នាផងដែរថា ប្រសិនបើចង់វិនិយោគលើអចលនទ្រព្យ ជំហានដំបូងគួរតែ វិនិយោគ​លើដីធ្លីជាមុនសិន ព្រោះដីធ្លី វាមានតម្លៃធូរថ្លៃ នៅឡើយ ដែលអ្នកមានចំណូលទាបនៅអាច វិនិយោគបានខណៈបើតម្លៃផ្ទះ​ហាក់​នៅថ្លៃ​បន្តិចសម្រាប់ អ្នកមានចំណូលមធ្យម។

ជាមួយគ្នានេះដែរ លោក គីម ហ៊ាង អ្នកជំនាញ ផ្នែកអចលនទ្រព្យ បានធ្លាប់មានប្រសាសន៍​ប្រាប់​ពាណិជ្ជកម្ម​កម្ពុជា ផងដែរថា ដីអាចលក់បានថ្លៃជាងផ្ទះ ប៉ុន្តែដាច់ខាតកុំខ្ចីលុយធនាគារ ដើម្បីទិញដី គួរតែទិញដីដោយប្រើលុយខ្លួនឯង ប៉ុន្តែប្រសិនបើផ្ទះ គឺយើងចំណេញ ក្នុងការរស់នៅ ហើយនៅពេល​ដែលយើងបង់រំលោះរួចនឹងក្លាយជារបស់យើងហើយ។

ទោះជាយ៉ាងណា មុនសម្រេចចិត្តទិញអ្វីមួយ អ្នកគួរតែគិតលើកត្តាចរន្តសាច់ប្រាក់ ជាជាង​ការគិត​តែពីការរំពឹង ពីការទ្បើងថ្លៃរបស់ទ្រព្យនោះ។​ជាការពិតដែល​ថាទ្រព្យតែងទ្បើងថ្លៃ​ជានិច្ចក្នុងរយៈ​ពេល​វែង​ តែក្នុងរយៈពេលខ្លីវាក៏អាចចុះថ្លៃបានដែរ។ ពេលដែលវាចុះថ្លៃនោះហើយ ជាពេលដែលគ្រោះថ្នាក់ សម្រាប់អ្នកដែលទិញចង់បានចំណេញពីការទ្បើងថ្លៃ៕

Source From: https://www.business-cambodia.com/public/article/if-you-do-not-have-money-do-not-buy-a-house-if-you-want-to-buy-land-if-you-want

Leave a Reply

Your email address will not be published. Required fields are marked *