News

Check out real estate news updates

ឯកឧត្តមគួច ចំរើន កំពុងរៀបចំយុទ្ធសាស្ត្រអភិវឌ្ឍន៍ថ្មី ដើម្បីធ្វើរឿងសំខាន់ជាងគេនៅព្រះសីហនុ

​ថ្មីៗនេះ អភិបាលខេត្តព្រះសីហនុថ្មីឯកឧត្តមគួច ចំរើន បានអមដំណើរដោយមន្តី្រជំនាញនៃ មន្ទីរសាធារណការនិងដឹកជញ្ជួន ខេត្ដ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ដ ចុះត្រួតពិនិត្យស្ថានភាពផ្លូវ ដែលគ្រោងជូសជុលកែលម្អ ឬពង្រីកបន្ថែម សម្រាប់ជួយសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ធ្វើដំណើរនៅក្នុងក្រុងព្រះសីហនុ ចាប់ពីផ្លូវ ៣០០ រង្វង់មូលតោ២ រហូតដល់តំបន់ឆ្នេរអូត្រេះ ដែលស្ថិតក្នុងភូមិសាស្ត្រសង្កាត់លេខ៤ ក្រុង ព្រះសីហនុ។

ឯកឧត្ដម​គួច​ ចំរើន​ បានដឹកនាំមន្ដ្រីជំនាញចុះពិនិត្យផ្លូវសំខាន់ៗ​ ក្នុង​ក្រុង​ព្រះសីហនុ​ ខេត្តព្រះសីហនុ ដើម្បីរៀបចំយុទ្ធសាស្ត្រស្តារហេដ្ឋារចនាសម្ព័ន្ធនានាក្នុងខេត្ត។

ក្នុងដំណើរត្រួតពិនិត្យនេះ ឯកឧត្តម គួច ចំរើន មានប្រសាសន៍ថា ដើម្បីរៀបចំហេដ្ឋារចនាសម្ព័ន្ធ សណ្ដាប់ធ្នាប់ និងបញ្ចៀសការកកស្ទះចរាចរណ៍ក្នុងក្រុងព្រះសីហនុ រដ្ឋបាលខេត្ដត្រូវតែបន្ដជួសជុលកែលម្អផ្លូវខូចៗ និងពង្រីកបន្ថែមផ្លូវសំខាន់ៗ ក្នុងក្រុងដើម្បីឆ្លើយតបទៅនឹងកំណើនចរាចរណ៍យានយន្ដ និងការរីកចំរើនកើនឡើងយ៉ាងគំហុករបស់ខេត្ដ។
ករណីនេះ រដ្ឋបាលខេត្ដ ត្រូវតែរៀបចំផែនការផ្តួចផ្តើមគំនិត ដើម្បីពិភាក្សាលើលក្ខណៈបច្ចេកទេសជាមួយមន្ត្រីជំនាញរបស់ខេត្ដ និងថ្នាក់ជាតិ ដើម្បីពន្លឿនកិច្ចការងារខាងលើនេះឲ្យបានជោគជ័យ សម្រាប់ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្ដរជាតិមកលេង ស្នាក់នៅលម្ហែកម្សាន្ដនៅខេត្ដឲ្យបានច្រើន។

ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជួនខេត្ដព្រះសីហនុ បានឲ្យដឹងថា ផ្លូវនៅក្នុងខេត្ដព្រះសីហនុ ជាពិសេសក្នុងក្រុង គឺត្រូវរងនៅការខូចខាតស្ទើរទាំងស្រុង ដោយសារតែផ្លូវមួយចំនួនធំដល់អាយុកាលត្រូវអ៊ុតថ្មីឡើងវិញ, កត្ដាអាកាសធាតុ និងការវិនិយោគកើនយ៉ាងគំហុកផងដែរ។
បញ្ហាកញ្ចប់ថវិកា នៅមានកម្រិត និងមានភាពយឺតយ៉ាវក្នុងការទម្លាក់មកសម្រាប់គម្រោងផែនការជួសជុលនេះគឺជាចំណុចប្រឈមមួយនាំអោយជះឥទ្ធិពលដល់ដំណើរការជួសជុលកែលម្អនេះដែរ។

លោក ណុប ហេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដព្រះសីហនុ បានឲ្យដឹងបន្ថែមថា ផ្លូវសំខាន់ៗមួយចំនួនក្នុងក្រុង កំពុងត្រូវបានរៀបចំជួសជុល និងអ៊ុតកៅស៊ូឡើងវិញជាបន្ដបន្ទាប់ហើយ បញ្ហាយឺតយ៉ាវដោយសារកញ្ចប់ថវិកា និងដល់ពេលភ្លៀងទើបដំណើរការងារនេះយឺត។

ប៉ុន្តែទោះជាយ៉ាងណា ខេត្ដបានទទួលកញ្ចប់ពិសេសពីរាជរដ្ឋាភិបាលកម្ពុជា ក្នុងការកសាង និងជួសជុលផ្លូវចំនួន ២២ខ្សែ ដើម្បីកែលម្អហេដ្ឋារចនាសម្ព័ន្ធរបស់ខេត្ដព្រះសីហនុឡើងវិញ។

សូមបញ្ជាក់ថាក្រោយប្រកាសចូលកាន់តំណែង ឯកឧត្តម គួច ចំរើន បានអោយមន្ត្រីចុះពិនិត្យស្ថានភាពជាក់ស្តែងនៃចំណុចប្រឈមចំពោះមុខ ដូចជាប្រពន្ធ័អូរប្រឡាយ សំណង់គ្រោងដែក សណ្តាប់ធ្នាប់ចរាចរណ៍ និងផ្លូវថ្នល់ជាដើម ដើម្បីមានវិធានការដោះស្រាយបន្ទាន់។តាមលោកអភិបាលខេត្ត ស្ថានភាពនេះនឹងបានប្រសើរឡើងវិញនៅពេលខាងមុខនេះ សូមពលរដ្ឋយោគយល់៕

More information visit: https://www.business-cambodia.com/public/article/new-principle-of-sihanouk-development

Leave a Reply

Your email address will not be published. Required fields are marked *