News

Check out real estate news updates

ឧទ្យានជាតិតម្លៃ១០លានដុល្លារនៅខេត្តមណ្ឌលគិរី បានបើកការដ្ឋានសាងសង់ហើយ

សួនឧទ្យានជាតិសែនមនោរម្យក្រោមទុនវិនិយោគប្រមាណជា១០លានដុល្លារអាមេរិក ស្ថិតក្នុងខេត្តមណ្ឌលគិរី ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការហើយកាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩កន្លងទៅនេះ ក្រោមអធិបតីភាពរបស់អភិបាលខេត្ត ឯកឧត្តម ស្វាយ សំអ៊ាង នេះបើយោងតាមការចុះផ្សាយរបស់ទំព័រហ៊្វេសប៊ុកមន្ទីព័ត៌មានខេត្ត។

តាមការឲ្យដឹងពី ឯកឧត្តម ស្វាយ សំអ៊ាង ឧទ្យានជាតិដ៍ប្រណីតមួយនេះ គឺនឹងត្រូវសាងសង់ឡើងជារចនាបថបែបខ្មែរ មានសំណង់វិមានឯករាជ្យ ទីលានហាត់កីឡា សំណាកឃ្លោក រូបសំណាងគង រូបសំណាកសេះ មានប្រព័ន្ធបាញ់ទឹកលម្អដោយភ្លើងពណ៌ចម្រុះ រុក្ខជាតិសំខាន់ៗ និងមានដាំដើមឈើចម្រុះ លើបរិវេណដីទំហំប្រមាណជា ២០ហិកតា នៃអតីតព្រលានយន្តហោះចាស់ ស្ថិតនៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ សួនច្បារដ៏ធំមួយនេះ មានបណ្ដោយ ១.២០០ម៉ែត្រ ទទឹងប្រវែង១០០ ទៅ ២០០ម៉ែត្រ។

ឯកឧត្តម បានបន្ថែមថា៖  «ការចំណាយជាក់ស្តែង គឺអាជ្ញាធរខេត្តមិនអាចមានលទ្ធភាពគ្រប់គ្រាន់សម្រាប់ដំណើរការសាងសង់ទេ ប៉ុន្តែដោយមានការសហការនិងជំនួយពីសប្បុរសជន ក្រុមហ៊ុននានាទាំងជាតិ-អន្តរជាតិ ទើបខេត្តមានទុនសម្រាប់ធ្វើដោយមិនទាន់មានការចំណាយលើកញ្ចប់ថវិការរបស់ថ្នាក់ជាតិឡើយ»។

ជាងនេះទៅទៀត ឯកឧត្តម ស្វាយ សំអ៊ាង បានឲ្យដឹងថា៖ «ការសាងសង់ឧទ្យានជាតិមួយនេះ វានឹងជួយបង្ហាញពីអត្តសញ្ញាណធនធានធម្មជាតិរបស់ខេត្តឲ្យសមស្របនឹងអាកាសធាតុ លើសពីនេះទៀត វាក៏បង្ហាញពីវប្បធម៌ជនជាតិដើមភាគតិច និងអត្តសញ្ញាណជាតិផងដែរ»។

Source From: https://www.construction-property.com/khread-news-1663/

Leave a Reply

Your email address will not be published. Required fields are marked *