News

Check out real estate news updates

អ្នកវិនិយោគ​ក្នុងស្រុកបោះទុន​រាប់លាន​ដុល្លារ​សាងសង់​បុរី និងរ​ណី​យ​ដ្ឋា​ននៅ​ជាយក្រុង​សៀមរាប

ភ្នំពេញ៖ អ្នកវិនិយោគ​ក្នុងស្រុក​មួយក្រុម បានសម្រេច​ចិត្ត​បោះទុន​វិនិយោគ​រាប់លាន​ដុល្លារ​អាមេរិកដើម្បី​សាងសង់​លំនៅដ្ឋាន និង​រមណីយដ្ឋាន​លើ​ទំហំ​ផ្ទៃដី​ទំហំ២២៣ហិកតា នៅ​ជាយក្រុង​សៀមរាប។

អ្នកវិនិយោគ​គំរោង​បុរី​អង្គរ​លែ​ន​ដ៏​ម៉ាក លោក​សាស្ត្រាចារ្យ​ទួ​ស សា​ភឿន​បាន​មានប្រសាសន៍​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃទី១១ ធ្នូ​នេះ​ថា លោក​និង​ដៃគូ​បានសម្រេច​ចិត្ត​បោះទុន​រួមគ្នា ដើម្បី​សាងសង់​គំរោង​នេះ​ឡើង ដោយ​គំរោង​ដំណាក់កាល​ទី១បានចាប់ផ្តើម​លក់​និង​បើក​ការដ្ឋាន​សាងសង់​ក្នុង​សប្តាហ៍​នេះ។ លោក​បន្តថា គំរោង​លំនៅដ្ឋាន​នេះ​ត្រូវបាន​ឌី​សាញ​ឡើង​មាន​ភាព​ទាក់ទាញ និង​ប្លែក​គេ​នៅ​កម្ពុជា ហើយ​តម្លៃ​លំនៅដ្ឋាន​ក្នុង​គំរោង​នេះ មាន​ទំហំ៧គុណ​នឹង១២ម៉ែត្រ និង​សង់​លើ​ផ្ទៃដី​ទំហំ២០គុណ​នឹង៣៥ម៉ែត្រការ៉េ ជា​គំរោង​ដែល​ផ្តោតលើ​ប្រជាពលរដ្ឋ​មាន​ជីវភាព​ថ្នាក់​មធ្យម​ឡើង។

លោក​បន្តថា “គំរោង​នេះ​មាន​លក្ខណៈពិសេស ដោយសារ​វា​រួមបញ្ចូល​នូវ​រមណីយដ្ឋាន មាន​ទេសភាព​ប្រណីត មាន​បឹង ដែល​អាច​គយគន់​ភ្នំ​បូក ភ្នំ​ដី និង​ភ្នំ​គូលែន​បាន​យ៉ាង​ស្រស់ស្អាត។

គំរោង​នេះ​ស្ថិតនៅ​ក្នុងភូមិ​សណ្តាយ ឃុំ​ស្នា​សណ្តា​ញ ស្រុក​បន្ទាយស្រី ខេត្តសៀមរាប និង​មាន​ចម្ងាយ​ប្រមាណ១៤គីឡូ​ម៉​ត្រ​ពី​ក្រុង​សៀមរាប។

លោក​សាស្ត្រាចារ្យ​ទួ​ស សា​ភឿន​បាន​បន្តថា គំរោង​ដំណាក់កាល​ទី១នេះ​បាន​លក់​ជិត​អស់ហើយ ខណៈ​ការសាងសង់​សាល​តាំង​បង្ហាញ​គំរោង​នៅ​ទីក្រុង​ភ្នំពេញ​មិនទាន់

បាន​សាងសង់​ចប់​នៅឡើយ។ លោក​បន្តថា ការប្រកាស​លក់​គំរោង​នេះ នឹង​ចាប់ផ្តើម​នៅពេលឆាប់ៗនេះ ស្របពេល​គំរោង​នេះ កំពុង​ទទួល​បានការ​ចាប់អារម្មណ៍​ខ្ពស់ ហើយ​គំរោង​នេះ​នឹងមាន​ការរៀបចំ​សេវាកម្ម​ម្ហូប​ខ្មែរ សម្រាប់​ភ្ញៀវ​ទេសចរណ៍ និង​អ្នកដំណើរ​ឆ្លងកាត់​ពី​ក្រុង​សៀមរាប ទៅ​ទស្សនា​ប្រាសាទបន្ទាយស្រី​ផងដែរ។

អគ្គនាយក​ក្រុមហ៊ុន Goal Property Service Co, Ltd លោក​ចៅ សេង​ថៃ​បាន​មានប្រសាសន៍ថា ខេត្តសៀមរាប​បានចាប់ផ្តើម​រំកិល​ចេញ ពី​ការពឹងផ្អែក​ពី​វិស័យ​ទេសចរណ៍បណ្តើរៗហើយ ដោយសារ​អ្នកវិនិយោគ​ក្នុងស្រុក និង​អន្តរជាតិ​បានចាប់ផ្តើម​វិនិយោគ​គំរោង​អភិវឌ្ឍន៍​វិស័យ​សំណង់ និង​អចលនទ្រព្យ​កាន់តែច្រើន ដោយសារ​ការកើនឡើង​នូវ​កត្តា​ប្រជាសាស្ត្រ អ្នកវិនិយោគទុន និង​គំរោង​សាងសង់​ព្រលានយន្តហោះ​នៅ​ស្រុក​សូទ្រនិគម ខេត្តសៀមរាប។

លោក​បន្តថា “តម្លៃ​អចលនទ្រព្យ​ក្រុង​សៀមរាប បានចាប់ផ្តើម​កើនឡើង ព្រោះ​វិស័យនេះ​បាន​រីកចម្រើន និង​សក្តានុពល​ខេត្តសៀមរាប បាននិងកំពុង​ទាក់ទាញ​អ្នកវិនិយោគ​បន្ថែមទៀត”៕

Source From: https://www.propertyarea.asia

Leave a Reply

Your email address will not be published. Required fields are marked *