News

Check out real estate news updates

អ្នកវិនិយោគ​ក្នុងស្រុក​វិនិយោគ​សាងសង់​មជ្ឈមណ្ឌល​សហគមន៍​ធុរកិច្ចនិង​ការិយាល័យ​ទំនើប

ភ្នំពេញ៖ អ្នកវិនិយោគ​ក្នុងស្រុក​បានសម្រេច​ចិត្ត បោះទុន​វិនិយោគ​ជាច្រើន​លាន​ដុល្លារ​អាមេរិក ដើម្បី​សាងសង់​មជ្ឈមណ្ឌល​សហគមន៍​ធុរកិច្ច និង​ការិយាល័យ​ជួល​នៅតាម​មហាវិថី​ម៉ៅ សេទុង​ក្រុងភ្នំពេញ។

 អគ្គនាយក​ក្រុមហ៊ុន 3DSProperty Management លោក​ផូ​រ សុធា​រៈ​ដែលជា​អ្នកវិនិយោគ​គំរោង​ដែលមាន​ឈ្មោះ​The Point នេះ​បាន​មានប្រសាសន៍​ឲ្យ​ដឹង​ក្នុង​ពិធីបើកការដ្ឋាន​សាងសង់​គំរោង​នេះ​នា​ព្រឹក​ថ្ងៃទី១២ធ្នូ​នេះ​ថា The Point ត្រូវបាន​រចនា​ឡើងជា គោលដៅ​សម្រាប់​ជា​កន្លែង​ទិញ​ទំនិញពិសារ​ភោ​ជនី​អាហារ  និង​សួន​លំហែរ​ដែលមាន​ដើមឈើ​ធំ​ព័​ទ្ឋ​ជុំវិញ​ទៅដោយ​អាគារខ្ពស់។លោក​បន្តថា គំរោង​នេះ​មាន​កំពស់៦ជាន់ និង​ផ្ទៃក្រឡា​ទំហំ​ជាង១០១៨៧ម៉ែត្រការ៉េ ដែល​អាច​ផ្តល់​ការងារ​ដល់​ប្រជាពលរដ្ឋ​បាន​ចំនួន១០០០នាក់និង​អាច​ចត​យានយន្ត​បាន២០០គ្រឿង។

លោក​បន្តថា “ការសាងសង់​គំរោង​នេះ ដើម្បី​ឆ្លើយតប​នឹង​តម្រូវ​ការចាំបាច់ លើ​អាគារ​ការិយាល័យ​សម័យ​ថ្មី ដែល​បំពាក់​ដោយ​បច្ចេកវិទ្យា និង​ប្រ​ព័​ន្ឋ​សុវត្ថិ​ភាពទំនើប​មាន​ផាសុខភាព។

 រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន លោក​សាយ សំ​អាល់​ដែល​អញ្ជើញ​ជា​អធិបតី​ក្នុង​ឳ​កាស​នោះបាន​មានប្រសាសន៍ថា ក្រុមហ៊ុន 3DS PROPERTY MANAGMENT ដែល​វិនិយោគ​លើ​ទីផ្សារ​អចលនទ្រព្យ ជា​អាគារ​សម្រាប់​ជួល និង​ទិញ​ទំនិញ ហាង​អាហារ នេះ​ពិតជា​ល្អប្រសើរ ខណៈដែល​ការជជែក​ពិភាក្សា​អំពី​ជំនួញ កាន់​តែមាន​ភាពងាយស្រួល ដោយសារ​មាន​ទីតាំង​អំណោយផល មាន​ភាពងាយស្រួល​សម្រាប់​ចត​យានយន្ត ពិសារ​អាហារ ថែមទាំង​អាច​ដើរ​ទិញ​ទំនិញ​សម្បូរបែប។
លោក​បន្តថា ជាក់ស្តែង​គំរោង The Point ដែល​នឹង​បើក​ដំណើរការ​នៅពេលឆាប់ៗខាងមុខ មាន​ភាពខុសប្លែក​គេ ដែល​អ្នក​ទៅកាន់​គំរោង​នេះ​មិនបាច់​ចំណាយពេល​ធ្វើដំនើរ
ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​នោះទេ ព្រោះ​គំរោង​នេះ​មាន​ផលិតផល​ចម្រុះ​ទាំង​ការិយាល័យ​ធ្វើការ ហាង​លក់ទំនិញ និង​ហាង​លក់​អាហារ៕
Source From: https://www.propertyarea.asia

Leave a Reply

Your email address will not be published. Required fields are marked *