News

Check out real estate news updates

អ្នកព្រឹក្សាអចលនទ្រព្យ៖ ចង់ទិញខុនដូឲ្យចំណេញ មើលតែ៣ចំណុចនេះបានហើយ

វាជានិន្នាកាថ្មីមួយសម្រាប់មនុស្សសម័យថ្មី នៃវិស័យខុនដូនៅកម្ពុជា ក្នុងការវិនិយោគ ឬសម្រាប់ការរស់នៅក្នុងជីវិតស៊ីវីល័យ។​ មនុស្សសម័យ​ថ្មីពួកគេគិតអំពី ភាពទាន់សម័យ ផាសុកភាព ទំាងទីតំាងអំណោយ​ផលជាពិសេសការស្នាក់នៅប្រកបដោយស្តង់​ដាររួមជាមួយ​នឹងភាព​ឯកជន។

កញ្ញា ប៊ុន សុភារ៉ា property consultant  បានប្រាប់ Business Cambodia ថាបើចង់វិនិយោគលើខុនដូ ដើម្បី ចំណេញ មើលតែ៣ចំណុច​នេះបានហើយ ។ ក្នុងនោះមាន៖

១. ម្ចាស់គម្រោង

មុននឹងសម្រេចចិត្ត បោះលុយទៅវិនិយោគលើគម្រោងខុនដូណាមួយ យើងត្រូវដឹងឲ្យច្បាស់ថា តើអ្នកណាជាអ្នក វិនិយោគគម្រោងទាំងនោះ។ យើងត្រូវដឹងថា កន្លងមកក្រុមហ៊ុននោះ មានបទពិសោធន៍អ្វីខ្លះ ទទួលបានទុកចិត្តពីអតិថិជនឬទេ។

តួយ៉ាង នៅក្នុងប្រទេសកម្ពុជាយើង យើងដឹងហើយថា ម្ចាស់គម្រោងភាគច្រើន ជាជនជាតិចិន ឬសិង្ហពួរជាដើម ដូជនេះ យើងត្រូវស្វែងរកអ្នកជំនាញដើម្បីផ្តល់ពត៌មានអំពីក្រុមហ៊ុន ឬប្រវត្តិក្រុមហ៊ុននោះឲ្យយើង ដើម្បីកុំឲ្យខុស។

អ្វីដែលសំខាន់យើងត្រូវពិនិត្យមើលបច្ចេកវិទ្យានៃការសាងសង់។កញ្ញាបានបញ្ជាក់ថា អ្វីដែលគួរប្រយត្ន័បំផុត គឺបច្ចេកវិទ្យានៃការសាងសង់ ហើយត្រូវប្រុងប្រយត្ន័បំផុត គឺ ចំពោះខុនដូដែលមានតម្លៃទាបៗ ព្រោះភាគច្រើន​អគារទាំងនោះ មិនសូវមានស្តង់ដារ។ នៅពេលមានបញ្ហា វាច្បាស់ជាបង្ករនៅគ្រោះថ្នាក់ ព្រមទាំងធ្វើឲ្យយើងខាតបង់ ផងដែរ។

២.ទីតាំង

ទីតាំង គឺជាចំណុចស្លាប់រស់នៃអចលនទ្រព្យ ប៉ុន្តែ តើយើងដឹងថា តើទីតាំងមួយណាល្អ ឬមិនល្អ ដោយរបៀបណា? តំបន់ដែលល្អ ដែលគួរវិនិយោគជាងគេ គឺតំបន់ដែលជាតំបន់ residential ជាតំបន់ដែល ពោរពរញទៅដោយការស្នាក់នៅ មានផ្ទះ មានគម្រោង commercial districtគឺជាតំបន់ ពោរពេញទៅដោយ អគារពាណិជ្ជកម្ម អគារខ្ពស់ៗ មានធនាគារ មានផ្សារទំនើប មានកន្លែងកម្សានត្តជាដើមindustrial district  គឺជាតំបន់ដែលពោរពេញទៅដោយរោងចក្រធ្វើឧស្សាហកម្ម។

ជារួម ទីតាំងដែលល្អ គឺយើងត្រូវមើលថា អនាគតតំបន់នោះជាតំបន់ ប្រភេទណានៃតំបន់ទាំង៣ខាងលើ ហើយអាច នឹងក្លាយទៅជាអ្វីនាពេលអនាគត ។

យ៉ាងណាយើងត្រូវមើល​ដូច​ជា បរិយាកាស​ទូទៅ កត្តាប្រជាសាស្រ្ត និងកម្រិតជីវភាពក្នុងតំបន់ ភាព​ងាយស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ ជាពិសេស ​សេវា​សាធារណៈ ដូច​ជា​ សាលារៀន មន្ទីរពេទ្យ ធនាគារ ជាដើម។

៣. តម្លៃ

អ្នកណាៗ ក៏សុញរឿងតម្លៃដែរ ប៉ុន្តែយើងត្រូវដឹងថា ធម្មតា ខុនដូដែលស្ថិតនៅទីតាំងដែលល្អ ខុនដូមានស្តង់ដារបច្ចេក​ទេសត្រឹមត្រូវ​ច្បាស់ណាស់​ វានឹងមានតម្លៃថ្លៃ ។ ប៉ុន្តែយើងត្រូវដឹងថា តើវាថ្លៃ ត្រូវនឹងតម្លៃទីផ្សារដែរឬទេ ។

Source From: https://www.business-cambodia.com/public/article/real-estate-consultants-want-to-buy-condominiums-to-take-advantage-of-these-three-points

Leave a Reply

Your email address will not be published. Required fields are marked *