News

Check out real estate news updates

អ្នកជំនាញ៖ ផ្លូវលេខ៥១ កំពុងមានសក្តានុពលសម្រាប់វិស័យឧស្សាហកម្ម និងសង់លំនៅឋាន

ប្រទេសកម្ពុជាបានស្រូបទាញការវិនិយោគផ្នែកឧស្សាហកម្ម និងមានតម្រូវការលំនៅឋានជាច្រើន ដើម្បីឆ្លើយតបនឹងការរីកចម្រើនសេដ្ឋកិច្ច និងកំណើនប្រជាពលរដ្ឋ។ ដែលការវិនិយោគវិស័យទាំង២នេះ កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកវិនិយោគ និងអ្នកអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ។ ជាមួយគ្នានេះ ផ្លូវលេខ៥១ ផ្លូវជាតិលេខ៥១ដែលតភ្ជាប់ពីផ្លូវជាតិលេខ ៤ ត្រង់ចំណុចថ្នល់ទទឹងទៅផ្លូវជាតិលេខ៥ត្រង់ចំនុចផ្សារឧដុង្គដែល បានក្លាយជាតំបន់មានសក្តានុពលសម្រាប់វិនិយោគវិស័យអចលនទ្រព្យ។​

ផ្លូវលេខ៥១ មានតួនាទីយ៉ាងសំខាន់ក្នុងការតភ្ជាប់ផ្លូវជាតិសំខាន់ទាំង២ ដើម្បីបង្កើនចរន្តសេដ្ឋកិច្ច ភ្ជាប់ទៅកំពង់ផែព្រះសីហនុ ជាពិសេសវាអាចក្លាយជាតំបន់ផ្លូវក្រវ៉ាត់ក្រុងដ៏សំខាន់ របស់ក្រុងភ្នំពេញផងដែរ។

អ្នកជំនាញអចលនទ្រព្យធ្លាប់បានលើកឡើងថា តំបន់ទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥១ ពិតជាមានសក្តានុពលខ្លាំង សម្រាប់ការវិនិយោគលើវិស័យឧស្សាហកម្ម និងលំនៅដ្ឋាន។

ម្យ៉ាងទៀត ផ្លូវ៥១ ជាតំបន់ខ្ពង់រាប​មិនលិចទឹកតភ្ជាប់គ្នារវាងផ្លូវជាតិសំខាន់ៗមានផ្លូវវរថភ្លើងឆ្លងកាត់ត្រង់ចំណុចផ្សារបាត់ដឹង និងស្ថិតនៅជាប់នឹងតំបន់វិនិយោគថ្មីនៃខណ្ឌព្រែកព្នៅដែលចំណុចទាំងនេះបានអំណោយផលសម្រាប់តំបន់ទាំងមូល។

បន្ថែមពីលើនេះ រោងចក្រឧស្សាហកម្ម បានត្រូវផ្លាស់ប្តូរទីតាំងពីក្រុងភ្នំពេញទៅជ្រាយក្រុង រឹងរឺតធ្វើឱ្យតំបន់កាន់តែត្រូវប៉ាន ស្របពេលដែលតម្រូវការលំនៅឋានកើនឡើង ជំរុញឱ្យតម្លៃដីតំបន់នេះមានការកើនឡើងដោយស្វ័យប្រវត្ថ ព្រោះបានក្លាយជាតំបន់ទាក់ទាញសម្រាប់ការវិនិយោគអចលនទ្រព្យផ្សេងទៀតក្រៅពីឧស្សាហកម្ម និងលំនៅឋាន៕

Source From: https://www.business-cambodia.com/public/article/potential-road-51-invest-real-estate

Leave a Reply

Your email address will not be published. Required fields are marked *