News

Check out real estate news updates

អ្នកជំនាញ៖ កម្ពុជាត្រៀមខ្លួនសម្រាប់ទទួលភ្ញៀវទេសចរលំដាប់ខ្ពស់

អ្នកជំនាញមកពីឧស្សាហកម្មបដិសណ្ឋារកិច្ច បានប្រមូលផ្តុំគ្នាកាលពីសប្តាហ៍មុន ដើម្បីជជែកពីឱកាសវិនិយោគសម្រាប់វិស័យទេសចរណ៍ ហើយបានលើកឡើងថា ប្រទេសកម្ពុជាបានត្រៀមខ្លួនរួចជាស្រេចដើម្បីទទួលទេសចរណ៍លំដាប់ខ្ពស់។

ក្រោមប្រធានបទ «និន្នាការបដិសណ្ឋារកិច្ច និងការវិនិយោគនៅក្នុងប្រទេសកម្ពុជា» កម្មវិធីនេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី ១២ ខែកញ្ញា នៅឯនៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ ភូគីត្រា ក្រោមការរៀបចំឡើងដោយ ក្រុមហ៊ុនផ្តល់សេវាកម្មអចលនទ្រព្យដែលមានមូលដ្ឋាននៅទីក្រុងឡុង Savills Hotel។

លោក Mauro Gasparotti នាយកគ្រប់គ្រងសណ្ឋារគារ Savills Hotel APAC បានមានប្រសាសន៍ថា៖ «ទេសចរណ៍កម្ពុជាបានប្រែក្លាយពីភាពទំនេរ ទៅជាទេសចរណ៍ដែលពោរពេញដោយបទពិសោធន៍ ព្រមទាំងបានបើកចំហចំពោះទេសចរណ៍បែបជំនួញ ក្រុមទេសចរធំៗ និងក្រុមទេសចរថ្មីៗដូចជា ទេសចរបែបសុខុមាលភាព និងទេសចរដែលជាអ្នកមានស្ដុកស្ដម្ភ»។

យោងទៅតាមការបញ្ជាក់របស់លោក Mauro កម្មវិធីនេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងបណ្ដុះគំនិតអ្នកអភិវឌ្ឍន៍ទាំងអស់អំពីនិន្នាការ និងផលិតផលថ្មីៗ ហើយបានលើកទឹកចិត្តឱ្យអ្នកអភិវឌ្ឍន៍ទាំងអស់ បញ្ចូលធាតុផ្សេងៗក្នុងវិស័យបដិសណ្ឋារកិច្ច សម្រាប់គម្រោងអភិវឌ្ឍន៍ថ្មីៗរបស់ខ្លួន។

លោក Christian Pucher អ្នកគ្រប់គ្រងជាន់ខ្ពស់ក្នុងតំបន់អាស៊ី មកពីក្រុមហ៊ុនបដិសណ្ឋារកិច្ច Hilton បានមានប្រសាសន៍ថា៖«ស្របពេលដែលវិស័យទេសចរណ៍កម្ពុជាកំពុងតែរីកចម្រើនខ្លាំង យើងក៏បានមើលឃើញការចាប់អារម្មណ៍កាន់តែខ្លាំងពីសំណាក់វិនិយោគិនអន្តរជាតិ ក្នុងការហក់ចូលមកក្នុងទីផ្សារកម្ពុជា ព្រមទាំងលើកទឹកចិត្តដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការជំរុញវិស័យទេសចរណ៍របស់ខ្លួនតាមរយៈ ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផងដែរ»។

ជាមួយនឹងឱកាសជាច្រើនបែបនេះ កម្ពុជាក៏កំពុងទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីអ្នកអភិវឌ្ឍន៍ និងវិនិយោគិនអន្តរជាតិ។
ជាក់ស្តែង ក្នុងពេលដូចគ្នានេះដែរ សណ្ឋាគារអន្តរជាតិ Hilton បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងគ្រប់គ្រងជាមួយក្រុមហ៊ុនអចលនទ្រព្យ GFC ដើម្បីបើក Hiltonដំបូងគេនៅភ្នំពេញ។ (អានបន្ថែម)

លោក Christian ថ្លែងថា៖ «ការចុះហត្ថលេខារបស់ Hilton ភ្នំពេញនៅថ្ងៃនេះជាមួយដៃគូរបស់យើងគឺក្រុមហ៊ុន GFC Company Limited គឺតំណាងពីទំនុកចិត្តរបស់យើងនៅប្រទេសកម្ពុជាហើយយើងពិតជារីករាយណាស់ដែលបានចូលរួមជាមួយយីហោ Hilton ដែលគ្រោងនឹងចាប់ដំណើរការនៅឆ្នាំ ២០២២ ខាងមុខនេះ»។

ទោះយ៉ាងណា លោក Mauro បានបង្ហាញថា ទោះជាយ៉ាងនេះក្ដី នៅពេលដែលមានកំណើនកើនឡើង ការអភិវឌ្ឍន៍ និងទេសចរណ៍ហួសកម្រិត នឹងក្លាយជាបញ្ហាប្រឈមមួយ។

លោកថ្លែងថា៖ «ឱកាសដ៏ល្អៗជាច្រើនគឺបានបើកផ្លូវឲ្យអ្នកអភិវឌ្ឍន៍ និងវិនិយោគិនដែលយល់ដឹងអំពីការប្រែប្រួលនាពេលអនាគត។ ដូចនេះ យើងត្រូវតែរក្សាឱ្យបាននូវតុល្យភាពរវាងកំណើន និងនិរន្តរភាព»។

Leave a Reply

Your email address will not be published. Required fields are marked *