News

Check out real estate news updates

អូស្ត្រាលីគ្រោងសង់ផ្ទះតម្លៃទាបឲ្យបាន១លានខ្នងនៅឆ្នាំ២០៣៦ ឲ្យប្រជាជនក្រីក្រ

បច្ចុប្បន្នកម្ពុជាកំពុងតែមានសន្ទុះក្នុងការអភិវឌ្ឍនូវសំណង់ផ្ទះតម្លៃទាបសម្រាប់អ្នកដែលមាន​ចំណូលមធ្យមដើម្បីជួយឲ្យគាត់​មាន លទ្ធភា ពនៅក្នុងការទិញផ្ទះសម្រាប់បំពេញតម្រូវការសា្នក់នៅ។

ជាក់ស្ដែងយើងមើលឃើញហើយថាមានក្រុមហ៊ុនជាច្រើនដែលបានបង្កើតនូវគម្រោងសាងសង់ផ្ទះដែលមានតម្លៃសមរម្យដែល​អាចឲ្យអ្នក​ដែលមានចំណូលមធ្យមមានលទ្ធភាពក្នុងការទិញ ឬបង់រំលស់។

មិនត្រឹមតែកម្ពុជានោះទេដែលកំពុងអភិវឌ្ឍន៍គម្រោងផ្ទះតម្លៃទាបនេះ នៅពេលថ្មីៗនេះបានឲ្យដឹងផងដែរថានៅប្រទេសអូស្រ្តាលីកំពុងតែ​ត្រូវការ​អភិវឌ្ឍផ្ទះ​តម្លៃសមរ្យយ៉ាងតិច១ លានខ្នងនៅឆ្នាំ២០៣៦។

ដោយមើលឃើញថា កង្វះខាតលំនៅដ្ឋានតម្លៃសមរម្យនៅក្នុងទីក្រុងធំៗប្រទេសអូស្រ្តាលី ក្នុងឆ្នាំ ២០១៩ កើនឡើងដល់៦៥១,២០០ យូនីត ក្នុងនោះនៅទីក្រុង Sydney មានខ្វះខាត ១៣៦,១០០ យូនីត និងទីក្រុង Melbourne ខ្វះខាត ១០៩,១០០ យូនីត និងនៅទីក្រុង Brisbane មានខ្វះខាត ៦៩,៥០០ យូនីត។

ទាំងនេះ គឺជាចំនួនដ៏ធំមួយសម្រាប់ប្រជាពលរដ្ឋអូស្ដ្រាលី ព្រោះបច្ចុប្បន្ននេះ អ្នកជួលផ្ទះរស់នៅក្នុងប្រទេសអូស្ដ្រាលី ប្រមាណជា ២០% សុទ្ធសឹងជាអ្នកមានចំណូលតិច ដូចនេះគ្មានលទ្ធភាពទិញផ្ទះរស់នៅឡើយ ពួកគេត្រូវចំណាយយ៉ាងតិច ៣០% នៃប្រាក់ចំណូលរបស់គេ​ដើម្បី​ចំណាយទៅលើតម្លៃផ្ទះជួលទាំងនោះ។

គួរជម្រាបផងដែរថា កត្តាទាំងនោះហើយដែលប្រទេសអូស្រ្តាលីត្រូវបានអភិវឌ្ឍន៍ផ្ទះតម្លៃសមរម្យជាច្រើនខ្នង ដើម្បីបំពេញនូវតម្រូវការលំនៅ​ដ្ឋាន​ដល់អ្នកមានចំណូលមធ្យមដែលគ្មានលទ្ធភាពក្នុងការទិញផ្ទះសម្រាប់ស្នាក់នៅ ។

Source From: https://www.business-cambodia.com/public/article/australia-plans-to-build-1-million-cheap-homes-by-2036-for-the-poor

Leave a Reply

Your email address will not be published. Required fields are marked *