News

Check out real estate news updates

អស្ចារ្យមែន!ក្រុងកែបនឹងក្លាយជាទីក្រុងទំនើបនិងឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក

កាលពីពេលថ្មីៗនេះក្រសួងរៀបចំដែនដី នគរូបណីយកម្ម និងសំណង់ បានចេញនូវប្លង់គោលប្រើប្រាស់ដីក្រុងកែប ចក្ខុ​វិស័យ ឆ្នាំ២០៣០​ ដោយចក្ខុវិស័យដល់ឆ្នាំ២០៣០ នៃប្លង់គោលប្រើប្រាស់ដីក្រុងកែប គឺសំដៅលើការរៀបចំ និង​អភិវឌ្ឍន៍ ក្រុងកែបជាទីក្រុងទំនើបមានខ្យល់អាកាសធម្មជាតិបរិសុទ្ធ​ ឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក សម្រាប់ការ​ស្នាក់នៅប្រកបការងារ និងទេសចរណ៍ ដែលមានគុណភាពបរិស្ថានរស់នៅល្អ ផាសុខភាព និងសុភមង្គល​។តាមរយៈការអភិវឌ្ឍជាទីក្រុង៖

១)គោលដៅទេសចរណ៍ឆ្នេរសមុទ្រ កោះ ធម្មជាតិ ដែលស្អាតបំផុតលើសកលលោក

២)ទីក្រុងបៃតង បុរីលំនៅឋានស្ងប់ស្ងាត់ មជ្ឈមណ្ឌលការងារ ទុរកិច្ច អប់រំ សិក្សា ស្រាវជ្រាវ ដែលមានហេដ្ឋារចនាសម្ព័ន្ធ សេវាកម្ម និងគុណភាពបរិស្ថានរស់នៅបៃតងធម្មជាតិល្អប្រណិត ប្រកបដោយសុភមង្គល

៣)គ្រប់គ្រង និងអភិបាលកិច្ចល្អ

៤)ចីរភាព គុណភាព និងសមាហរណកម្មការអភិវឌ្ឍ ប្រកបដោយទឹកសមុទ្រខៀវស្រងាត់ និងខ្យល់អាកាសល្អបរិសុទ្ធ

៥)ជ័យលាភីទីក្រុងឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក ដែលមានភ្ញៀវទេសចរជាតិ និងអន្តរជាតិមកសម្រាកលម្អែកម្សាន្តគ្រប់រដូវកាល។

Source From: https://www.business-cambodia.com/public/article/kep-city

Leave a Reply

Your email address will not be published. Required fields are marked *