News

Check out real estate news updates

អបអរសាទរៈសម្តេចតេជោកំពុងចូលរួមពិធីបើកការដ្ឋានសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣

ភ្នំពេញ: សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណា​ចក្រកម្ពុជាបាននិងកំពុងចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកសម្ភោធបើកការដ្ឋានសា​ងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣។

​លោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុលរដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនបាន​ឲ្យដឹងក្នុងពិធីនាព្រឹកថ្ងៃទី១៤ មករានេះថា ផ្លូវសំខាន់នេះចាប់ផ្តើមចេញពីចំណុចគីឡូម៉ែត្រ១១,៥នៃផ្លូវជាតិលេខ៤ និងបញ្ចប់នៅចំណុច២៤,១៣គីឡូម៉ែត្រនៃផ្លូវជាតិលេ​ខ១។ ផ្លូវដ៏សំខាន់នេះមានផ្លូវអាកាសចំនួន៤ គឺឆ្លងកាត់ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ២១ និងផ្លូវជាតិលេខ២ ព្រមទាំងមានស្ពានឆ្លងកាត់ទន្លេបាសាក់ចំនួនពីរ​ដែល​មានប្រវែងជាង៩០០ម៉ែត្រ។

 លោកបន្តថា ផ្លូវនេះចំណាយថវិកា២៧៣លានដុល្លារអាមេរិក ក្នុងនោះថវិកាហិរ​ញ្ញប្បទានចិន២៥៩លានដុល្លារ និងសល់ពីនេះជាថវិកាបដិភាគរបស់រដ្ឋាភិបាលកម្ពុជា។​ផ្លូនេះក៏តភ្ជាប់ជាមួយផ្លូវជាតិលេខ៦ តភ្ជាប់ស្ពានឈ្នះ ឈ្នះ(អតីតស្ពានព្រែកព្នៅ)និងតភ្ជាប់មកកាន់ផ្លូវទំនប់កប់ស្រូវផងដែរ។
Source From: https://www.propertyarea.asia

Leave a Reply

Your email address will not be published. Required fields are marked *