News

Check out real estate news updates

អគារ​ពិព័រណ៍​អន្តរជាតិ​ជ្រោយ​ចង្វារលើ​ផ្ទៃដី​ជិត​ ៣ម៉ឺនម៉ែត្រ​ក្រឡា ត្រូវបាន​បើកការដ្ឋាន​សាងសង់​ជាផ្លូវការ

អាជ្ញាធរ​រាជធានី​ភ្នំពេញ និង​ក្រុមហ៊ុន​ក្នុងស្រុក OCIC បាន​បើក​ការដ្ឋាន​សាងសង់​អគារ​ពិព័រណ៍​អន្តរជាតិ​ជ្រោយ​ចង្វារ ស្ថិតនៅក្នុង​សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វារ កាលពីថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០១៩។ នេះបើតាមការ​ចុះផ្សាយ​របស់​ AKP។

អគារ​នេះ គឺជា​អគារ​សាធារណៈ​ធំ​ទី២ បន្ទាប់ពី​សាល​ពិព័រណ៍​កោះពេជ្រ ដែល​វិនិយោគ ដោយ​ក្រុមហ៊ុន OCIC ដោយ​គ្រោង​ចំណាយ​ថវិកា ១៦លាន​ដុល្លារ។ រយៈពេល​នៃការ​សាងសង់​តួ​អគារ​ទាំងមូល មាន​រយៈពេល ១៤​ខែ គិតចាប់​ពីថ្ងៃទី​៣១ ខែ​មីនា ឆ្នាំ​២០១៩ ដល់ថ្ងៃទី​៣១ ខែ​ឧសភា ឆ្នាំ​២០២០។

 តាមការ​គូស​បញ្ជាក់​ពី​តំណាង​ក្រុមហ៊ុន OCIC បានឱ្យដឹង​ថា សំណង់​អគារ​ពិព័រណ៍​អន្តរជាតិ​នេះ សាងសង់​លើ​ផ្ទៃដី​សរុប ២៦៧៧៤,៣៨ម៉ែត្រ​ក្រឡា ដោយបាន​បែងចែក​អគារ ជា ៣​ផ្នែកធំៗ​ រួមមាន៖ អគារ​សម្រាប់​ពិព័រណ៍,ឃ្លាំង និង​ផ្ទះបាយ​​នៅខាង​ក្រោយ​អគារ​ និង​ចំណត​រថយន្ត​ក្រោមដី​ដែលអាច​ឱ្យ​យានយន្ត​ចត​បាន ១៩៨​កន្លែង។
តំណាង​ក្រុមហ៊ុន​បាន​ឱ្យដឹងទៀត​ថា ជុំវិញ​អគារ ត្រូវបាន​បំពាក់​ទៅដោយ​កញ្ចក់​ជា​បច្ចេកវិទ្យាថ្មី​ដែលអាច​កាត់បន្ថយ​កម្តៅ និង​សំឡេង​បានល្អ រួមទាំង​ការ​បាញ់​បំភ្លឺ​ដោយ​ភ្លើង3D ជុំវិញ​អគារ ដើម្បី​លើក​កម្ពស់​សោភ័ណភាព​ផងដែរ៕
Source From: http://kleykley.sabay.com.kh/article/1132132#utm_campaign=onpage

Leave a Reply

Your email address will not be published. Required fields are marked *