News

Check out real estate news updates

អគារ​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ស្ទឹងបត់ និង​ផ្លូវតភ្ជាប់​ទៅផ្លូវជាតិលេខ៥ ត្រូវបាន​បើកការ​ដ្ឋាន​សាងសង់​ហើយ

សម្តេច​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​អគារ​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ស្ទឹងបត់ និង​ផ្លូវ​តភ្ជាប់​ទៅផ្លូវជាតិ​លេខ៥ នាព្រឹក​ថ្ងៃទី២២ ខែ​មេសា ឆ្នាំ​២០១៩។

គម្រោង​សាងសង់​អគារ​ច្រក​ព្រំដែន​នេះ រាជ​រដ្ឋាភិបាល​កម្ពុជា បាន​ទទួល​ហិរញ្ញប្បទាន​សម្បទាន​ពី​រាជរដ្ឋាភិបាល​ថៃ ដែលមាន​ទំហំ​ទឹកប្រាក់​ប្រមាណ ជាង ៩២៨លាន​បាត ស្មើនឹង​ប្រមាណ ២៦,៤២លាន​ដុល្លារ​អាមេរិក សម្រាប់​សាងសង់​អគារ​ច្រកទ្វារ ត្រួត​ពិនិត្យ​ព្រំដែន និង​ផ្លូវត​ភ្ជាប់​សំណង់​អគារ​អន្តេវាសិកដ្ឋាន ចំណត​សម្រាប់​ផ្ទេរទំនិញ​ឆ្លងកាត់ ឃ្លាំង និង​ទីលាន​កុងទីន័រ ការ​ជួសជុល​កែ​លម្អ​ផ្លូវចាស់ និង​សំណង់​កាត់​បន្ថយ​គ្រោះ​ទឹកជំនន់។

សម្តេច ហ៊ុន សែន បានមាន​ប្រសាសន៍​ថា ការបើក​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ស្ទឹងបត់-បានណងអៀន ថ្មី​នេះ គឺជា​ការបើក​ឡើង​នូវទំព័រ​ប្រវត្តិសាស្ត្រ​ថ្មីមួយ សម្រាប់​សម្រួល​ដល់ការ​ធ្វើពាណិជ្ជកម្ម​ឆ្លងកាត់​ព្រំដែន​រវាង​កម្ពុជា-ថៃ និង​ដើម្បី​ជំរុញ​លើកកម្ពស់​សេដ្ឋកិច្ច​នៃប្រទេស​ទាំងពីរ។

សម្តេច​បន្ត​ថា ក្នុង​រយៈពេល​ដ៏ខ្លី​ខាងមុខ គម្រោង​សាងសង់​អគារ​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ស្ទឹងបត់-បានណងអៀន និង​ផ្លូវតភ្ជាប់​ទៅផ្លូវ​ជាតិ​លេខ៥ នឹងត្រូវ​ដាក់ឱ្យ​ដំណើរការ​នោះ ស្ថានភាព​កកស្ទះ​ចរាចរណ៍​ដែល​តែងតែ​រំខាន​ដល់​ការ​នាំចេញ​នាំចូល​ទំនិញ នៅ​ច្រកព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត នឹងត្រូវ​បញ្ចប់ ថែមទាំង​ផ្តល់​កាលានុវត្តភាព​ថ្មី ដល់ការ​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​នៃ​ប្រទេសទាំងពីរ​ឱ្យកាន់​តែល្អ​ប្រសើរ​ទៀតផង៕

Source From: http://kleykley.sabay.com.kh/article/1135966#utm_campaign=onpage

Leave a Reply

Your email address will not be published. Required fields are marked *