News

Check out real estate news updates

ស្ងាត់ៗ ឡាវកំពុងសំងំវិវត្តន៍ខ្លួនទៅជាទីក្រុងវៃឆ្លាតជាលើកដំបូងដើម្បីទាក់ទាញវិនិយោគិនបរទេស

ប្រទេសឡាវជាប្រទេសមួយដែលធ្លាប់ស្ថិត​នៅ​ក្នុង​ចំណោម​ប្រទេស​អន់​ថយ​​ផ្នែក​សេដ្ឋកិច្ច​​ក៏​ដូច​ជា​ផ្នែក​នយោបាយផងដែរ។

ប៉ុន្តែនៅក្នុងពេលថ្មីនេះប្រទេសឡាវបានលេចឡើងនូវគម្រោងដ៏ធំមួយដែលជួយជំរុញឲ្យប្រទេសឡាវមានការរីកចម្រើន​ខ្លាំងជាង​មុន ជា​មួយនិងការទាក់ទាញវិនិយោគិនបរទេសមកធ្វើការវិនិយោគនៅលើទឹកដីខ្លួនកាន់តែច្រើនបន្ថែមទៀត។

គម្រោងដ៏ធំមួយនេះ ដឹកនាំដោយរាជរដ្ឋាភិបាលរបស់ប្រទេសឡាវផ្ទាល់តែម្ដង ក្នុងការបង្កើតឲ្យបានទីក្រុងទំនើបមួយ និងមានបរិស្ថានស្អាតថែមទៀតផង ដោយវានឹងលេខមុខឡើងនៅភាគពាយព្យនៃខេត្ត Oudomxay នៅក្នុងស្រុក Namor និង Luang Namtha ជាមួយនឹងក្រុមហ៊ុនThailand’s Amata Corporation របស់ប្រទេសថៃ ទទួលការសាងសង់ ។

បើតាមរយៈប្លង់មេរបស់គម្រោងបានឲ្យដឹងថា ជំហ៊ានទី1 ក្រុមហ៊ុននឹងរៀបចំដីប្រមាណ 800 ហិចតា ក្នុងភូមិ Nateuy ដែលនៅជិតផ្លូវរថភ្លើង ឡាវ-ចិន និងភូមិចំនួន 4 ផ្សេងទៀត ឱ្យក្លាយទៅជាមជ្ឈមណ្ឌលឡូជីស្ទីកជាមុន ដើម្បីជាស្ពានក្នុងការសារភ្ជាប់តំបន់ ដែលនៅជុំវិញគម្រោង និងកំពង់ផែអន្តរជាតិរបស់ប្រទេសថៃ និងវៀតណាមផងដែរ។

ជំហ៊ានទី 2 វិញ ក្រុមហ៊ុននឹងប្តូរមុខមាត់ស្រុក Luang Namtha រួមមានភូមិចំនួន 14 ផ្សេងទៀត ទៅលើផ្ទៃដីប្រមាណ 3,700 ហិចតាឱ្យក្លាយជាទីក្រុងទំនើបផងដែរ។

អ្វីដែលពិសេសនោះគឺបច្ចេកវិទ្យាទំនើបៗចុងក្រោយរបស់ពិភពលោកដែលត្រូវបានដាក់បញ្ចូលនៅក្នុងគម្រោង​ដ៏ធំមួយនេះដើម្បីទាក់​ទាញ​​​វិនិយោគិនបរទេស និងធានាប្រសិទ្ធភាពបានយ៉ាងខ្ពស់នៅក្នុងការអភិវឌ្ឍប្រទេសឡាវតាមដែលអាចធ្វើទៅបាន។

គួរជម្រាបបន្ថែមផងដែរថា គម្រោងទីក្រុងវៃឆ្លាតនិងទីក្រុងស្អាតដ៏ធំមួយនេះនឹងជួយលើកមុខមាត់ប្រទេសឡាវលើឆាកអន្តរជាតិពាក់ព័ន្ធ​និងបច្ចេកវិទ្យា ពាណិជ្ជកម្ម និងបរិស្ថាន មិនត្រឹមតែប៉ុណ្ណោះទេធ្វើឲ្យសេដ្ឋកិច្ចប្រទេសឡាវមានការរីកចម្រើនកាន់តែខ្លាំង និងអាចទាក់ទាញនូវវិនិយោគិ​នបរទេសមកវិនិយោគលើទឹកដីឡាវបានកាន់តែច្រើនបន្ថែមទៀត។

ចំណែកកម្ពុជាក៏នឹងមានទីក្រុងឆ្លាតវៃក្នុងពេលឆាប់ៗនេះផងដែរ ដោយក្នុងពេលថ្មីៗនេះរដ្ឋាភិបាល​កម្ពុជា​យល់ព្រម​ជាគោល​ការណ៍​ជូន​ក្រសួង​រៀបចំ​ដែនដី​ ​នគរូបនីយកម្ម​ ​និង​សំណង់​ ​ក្នុង​ការបង្កើត​ទីក្រុង​ឆ្លាតវៃ​ ​(​Smart​ ​City​)​ ​អាស៊ាន​-​ជប៉ុន​ ​និង​ការបង្កើត​វេទិកាសាធារណៈ​ ​ឯកជន​ ​ស្ដីពី​ការ​អភិវឌ្ឍន​គ​រូប​នី​យក​ម្ម​អាស៊ាន​-​ជប៉ុន​។​​

ដោយសារទីក្រុងឆ្លាតគឺជាទីក្រុងដែលអាចដោះស្រាយបញ្ហាទាំងឡាយដោយមានប្រសិទ្ធភាពតាមរយៈ ការបង្កើនផ្ទះទំនើបមានតំលៃសមរម្យ ប្រព័ន្ធចលនាឌីជីថល(ប្រព័ន្ធដែលអាចចាត់ ចែងលំហ ផ្លូវដែល ជួយបង្កើនគុណភាពមធ្យោបាយធ្វើដំណើរ និងគុណភាពខ្យល់) សេវាកម្មសង្គមផ្ទាល់ខ្លួន (អាចផ្តល់ ព័តមាន ផ្ទាល់ ខ្លួនដោយក្នុងពេលជាមួយគ្នាអាចរក្សាបានភាពឯកជនផ្ទាល់ខ្លួន) និងការគ្រប់គ្រងបំណែងចែកថាមពល។

Source From: https://www.business-cambodia.com/public/article/silently-laos-is-slowly-evolving-into-a-smart-city-for-the-first-time-to-attract-foreign-investors

Leave a Reply

Your email address will not be published. Required fields are marked *