News

Check out real estate news updates

សម្តេច ហ៊ុន សែននឹងបើកសម្ពោធស្ពានជ្រោយចង្វារចាស់នៅថ្ងៃទី៣ខែមេសា

បន្ទាប់ពីធ្វើការជួសជុលនិងកែលម្អឡើងវិញអស់រយៈពេលជិត២ឆ្នាំមក ស្ពានមិត្តភាពកម្ពុជា-ជប៉ុនឬស្ពានជ្រោយចង្វារចាស់នឹងត្រូវដាក់ឲ្យប្រើប្រាស់វិញក្នុងខែមេសា។ នេះបើយោងតាមសេចក្តីប្រកាសឲ្យដឹងដោយក្រសួងសាធារណការ និងដឹកជញ្ជូន។

ស្ពានជ្រោយចង្វារចាស់នឹងត្រូវបើកសម្ពោធជាផ្លូវការនៅថ្ងៃទី ០៣ ខែ មេសា ឆ្នាំ ២០១៩ ខាងមុខនេះ ដើម្បីសម្រួលឲ្យប្រជាពលរដ្ឋ អាចធ្វើដំណើរបានស្រួលក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ។

សូមបញ្ជាក់ផងដែរថា គម្រោងជួសជុលឡើងវិញនេះ គឺស្ថិតក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុនតាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ដែលនឹងចំណាយទឹកប្រាក់អស់ប្រមាណជា ៣៣ លានដុល្លារអាមេរិក ហើយប្រើរយៈពេលសាងសង់ចំនួន ២២ ខែ។ (អានបន្ថែម)

ក្នុងដំណើរការកែលម្អនេះផងដែរ ជប៉ុនបានប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយរបស់ខ្លួនសម្រាប់គម្រោងនេះដូចជាការប្រើប្រាស់ដែកអ៊ីណុកដើម្បីសម្អាតកំបោរចាស់ៗ។

Source From: https://www.construction-property.com/khread-news-1726/

Leave a Reply

Your email address will not be published. Required fields are marked *