News

Check out real estate news updates

សម្តេចហ៊ុន សែន៖ឥលូវនេះក្រុមហ៊ុនបរទេស មានសិទ្ធិវិនិយោគភាគហ៊ុនផ្ទាល់(១០០%)ពេញនៅកម្ពុជា

ដំណឹងល្អ សម្រាប់វិនិយោគិនបរទេសទាំងឡាយ មានឱកាសមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាចាប់ពីពេលឥលូវនេះតទៅ អាចវិនិយោគដោយភាគហ៊ុនផ្ទាល់ខ្លួន១០០ពេញ មិនចាំបាច់មានភាគហ៊ុនដៃគូក្នុងស្រុកទៀតទេ។ នេះបើតាមការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីព្រះរាជាណាចក្រកម្ពុជា នាពេលថ្មីៗនេះ។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា កម្ពុជាបានលើកទឹកចិត្តដល់អ្នកវិនិយោគិនក្រៅប្រទេសទាំងអស់ គឺមានសិទ្ធិវិនិយោគភាគហ៊ុនផ្ទាល់ខ្លួន (១០០%) ពេញ ដោយមិនចាំបាច់មានដៃគូក្នុងស្រុក ឬភាគហ៊ុនក្នុងស្រុកចូលរួមនោះឡើយ។ ជាមួយគ្នានេះផងដែរ កម្ពុជាក៏មិនបានកំណត់ប្រាក់ចំណេញពីការវិនិយោគយកចេញទៅក្រៅប្រទេសនោះទេ ផ្ទុយមកវិញ កម្ពុជាគាំទ្រលើកទឹកចិត្តដល់វិនិយោគិនទាំងអស់ សូមបន្តវិនិយោគបន្ថែមទៀត គឺកាន់តែល្អប្រសើរ។ត្រង់នេះជាចំណុចពិសេស នៃគោនយោបាយបើកចំហររបស់រាជរដ្ឋាភិបាលកម្ពុជា។

សម្តេចបានបន្តថា គោនយោបាយសេដ្ឋកិច្ចកម្ពុជានាពេលនេះ គឺជាគោនយោបាយ ហ៊ុន សែន ណូមិច ប្រៀបានដូចជា “គោនយោបាយផ្កាយព្រឹក “ ដែលមិនមានពេលអស្តង្គគតនោះឡើយ។ សូមក្រសួង មន្ទីរពាក់ព័ន្ធ និអាជ្ញាធរសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ជួយពន្យល់ ណែនាំបង្ហាញ ទាក់ទាញ និងជួយសម្រួលរាល់នូវបែបបទ និងលិខិតបទដ្ឋាននានាដល់អ្នកវិនិយោគទុន និងពាណិជ្ជករ ដើម្បីឲ្យពួកគាត់សប្បាយរីករាយ ពេញចិត្ត និងកក់ក្តៅក្នុងការវិនិយោគ និងធ្វើពាណិជ្ជកម្មគ្រប់កម្រិតនៅក្នុងប្រទេសកម្ពុជាដោយគ្មានការភ័យខ្លាច៕

សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ រាជរដ្ឋាភិបាលបានធ្វើការកែសម្រួលស្ថាប័នមានសមត្ថកិច្ចត្រួតពិនិត្យទំនិញនាំចេញ-នាំចូល ដើម្បីសម្រួលពាណិជ្ជកម្ម និងពង្រឹងភាពប្រកួតប្រជែង ដើម្បីវិនិយោគគិន និងពាណិជ្ជករទទួលបានផលប្រយោជន៍កាន់តែច្រើនឡើងដែលមានខ្លឹមសារខាងក្រោមៈ

មាត្រា១.– ត្រូវបានបញ្ចប់តួនាទី និងភារកិច្ចត្រួតពិនិត្យទំនិញនាំចេញ-នាំចូលរបស់អគ្គនាយកដ្ឋានកម្ពុជាត្រួតពិនិត្យទំនិញ នីហរ័ណ អាហរ័ណ និងបង្ក្រាបការក្លែងបន្លំ(កាំកុងត្រូល)នៃក្រសួងពាណិជ្ជកម្មពីច្រកទ្វារអន្តរជាតិ ច្រកទ្វារព្រំដែនអន្តរជាតិ ច្រកទ្វារព្រំដែនទ្វេភាគី ច្រកទ្វាតំបន់ព្រំដែន ច្រកទ្វារកំពង់ផែសមុទ្រ តំបន់សេដ្ឋកិច្ចពិសេស ទីកន្លែងសន្និធិគយបណ្ដោះអាសន្ន និងទីកន្លែងត្រួតពិនិត្យទំនិញនាំចេញ-នាំចូលផ្សេងទៀតនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

មាត្រា២.– អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជានៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុគឺជាស្ថាប័នតែមួយគត់មានសមត្ថកិច្ចក្នុងការត្រួតពិនិត្យទំនិញនាំចេញ-នាំចូលនៅច្រកទ្វារអន្តរជាតិ ច្រកទ្វារព្រំដែនអន្តរជាតិ ច្រកទ្វារព្រំដែនទ្វេភាគី ច្រកតំបន់ព្រំដែន និងច្រកទ្វារកំពង់ផែសមុទ្រតំបន់ សេដ្ឋកិច្ចពិសេសទីកន្លែងសន្ធិធិគយបណ្ដោះអាសន្ននិងទីកន្លែងត្រួតពិនិត្យទំនិញនាំចេញនាំចូលផ្សេងទៀត។ សូមជូនពរបងប្អូនជួបតែសេចក្តីសុខនិងសំណាងល្អគ្រប់ៗគ្នាៗ។

Source From: https://business-cambodia.com/2019/02/27/foreigner-company-can-invest-100-capital/

Leave a Reply

Your email address will not be published. Required fields are marked *