News

Check out real estate news updates

សក្តានុពលខេត្តកំពង់ឆ្នាំ អាចនឹងទាញគម្រោងវិនិយោគបរទេសធំៗ នាពេលអនាគត

សក្តានុពលខេត្តកំពង់ឆ្នាំអាចនឹងទាក់ទាញវិនិយោគជាតិ និងអន្តរជាតិធំៗមកបណ្តាក់ទុនអភិវឌ្ឍន៍នាពេលអនាគត ដោយសារតែខេត្តមួយនេះមានប្រព័ន្ធផ្លូវហាយវេតភ្ជាប់តំបន់បេះដូងនៃប្រទេសកម្ពុជាទៅនឹងប្រទេសថៃ និងវៀតណាម ដែលការដឹកនាំជញ្ចូនទំនិញសំខាន់ត្រូវឆ្លងកាត់តំបន់នេះ។

សក្ដានុពលនៃខេត្តកំពង់ឆ្នាំង ដែលមានទីតាំងស្ថិតនៅជិតរាជធានីភ្នំពេញ មានព្រលានយន្តហោះ ផ្លូវទឹក ផ្លូវដែក និងផ្លូវហាយវេតភ្ជាប់ពីប្រទេសថៃ ចុះមកកម្ពុជាឆ្លងកាត់ខេត្តកំពង់ឆ្នាំង និងឆ្ពោះទៅកាន់ប្រទេសវៀតណាម ដែលទាំងនេះគឺជាកត្តាអំណោយផលល្អបំផុតដល់ការធ្វើពាណិជ្ជកម្មរបស់ក្រុមហ៊ុនជាតិ និងអន្តរជាតិ។ នេះបើយោងតាមប្រសាសន៍ឯកឧត្តម ស៊ុន ចាន់ថុល ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់រវាង UNDP ជាមួយក្រុមហ៊ុន SHENZHEN 4PX EXPRESS CO., LTD លើគម្រោង “ផ្សារភ្ជាប់ ប្រទេសកម្ពុជា៖ រួមគ្នាឆ្ពោះទៅរកសេដ្ឋកិច្ចឌីជីថល” នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ ម្សិលមិញនេះ។

ខេត្តកំពង់ឆ្នាំងមានព្រលានយន្តហោះមានផ្លូវ ៤គន្លងឆ្លងកាត់បួនប្រាំខេត្តជាប់គ្នា រហូតដល់ជាយដែនថៃ។ កត្តាអំណោយផលនៃផ្លូវគមនាគមន៍ទាំងនេះ ជាសក្តានុពលដ៏សំខាន់ដែលអ្នកវិនិយោគអាចពិចារណាបោះទុនវិនិយោគនៅទីនោះបាន។

បន្ថែមពីលើនេះ កាលពីពាក់កណ្តាលខែមីនា ឆ្នាំ​២០១៩ សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា បានប្រកាស​សាងសង់​ស្ពាន​ឆ្លង​ទន្លេសាប ដែលមាន​ប្រវែង ៣៩០០ ម៉ែត្រ និងផ្លូវជាង ៥៧ គីឡូម៉ែត្រ​ ត​ភ្ជាប់​ខេត្តកំពង់ឆ្នាំង និង​ខេត្តកំពង់ធំ​។ចំពោះការសាងសង់ស្ពានឆ្លងកាត់ទន្លេសាបនិងផ្លូវ​ ដែលភ្ជាប់ពីខេត្តកំពង់ឆ្នាំងនិងខេត្តកំពង់ធំ គឺដើម្បី​សម្រួល​ដល់ការ​ធ្វើដំណើរ ចំណេញ​ពេលវេលា និង​កាត់បន្ថយ​ការចំណាយ​របស់​ប្រជាពលរដ្ឋ។

ចំណែកវិស័យអចលនទ្រព្យនៅខេត្តកំពង់ឆ្នាំងមានភាពប្រសើរឡើងតែកើនឡើងតិចចាប់ពីឆ្នាំ២០១២ ដែលតម្លៃ អចលន ទ្រព្យ មានតម្លៃទាបជាងខេត្តជិតខាង។ ប៉ុន្តែប៉ុន្មានឆ្នាំបន្ទាប់ពីខេត្តកំពង់ឆ្នាំងមានគម្រោងអភិវឌ្ឍន៍ជាច្រើនកើតឡើងជា បន្តបន្ទាប់ដូចជាគម្រោង សាងសង់ ព្រលានយន្តហោះអន្តរជាតិដែលក្រុមហ៊ុន Cambodia Airport ស្នើ​សង់​ព្រលាន​ថ្មី​លើ​ផ្ទៃដី ១៥០០​ហិចតា ដែលមានការរំពឹងទុកថាតម្លៃអចលនទ្រព្យមានភាពប្រសើរឡើង រួមជាមួយនិង ការទាក់ទាញ ភ្ញៀវទេសចរណ៍កើនឡើងដែលធ្វើឲ្យសេដ្ឋកិច្ចមានសន្ទុះកើនឡើង។

សូមបញ្ជាក់ថា ភ្ញៀវទេសចរអន្តរជាតិ កំពុងតែកើនឡើងនៅខេត្តកំពង់ឆ្នាំងដែល ធ្វើឲ្យសេដ្ឋកិច្ចមានការ កើនឡើង និងបង្កើតឲ្យ ប្រជា ពលរដ្ឋមានការងារដែល ជួយបង្កើនប្រាក់ចំណូលពីការលក់ផលិតផលនានា និងរបស់អនុស្សាវរីយ៍ ដល់ភ្ញៀវទេសចរណ៍ អន្តរជាតិ ហើយអាចអូសទាញអ្នកវិនិយោគបរទេសមក វិនិយោគដោយមើល ឃើញពីការកើន ឡើងនូវសេដ្ឋកិច្ច នៅខេត្ត កំពង់ ឆ្នាំង៕

Source From: https://business-cambodia.com/2019/03/20/investor-will-invest-kompong-chang/

Leave a Reply

Your email address will not be published. Required fields are marked *