News

Check out real estate news updates

វៀតណាមគ្រោងនឹងអនុម័តគម្រោងរថភ្លើងល្បឿនលឿនរបស់ខ្លួន

ផែនការនិងសេចក្តីសម្រេចចុងក្រោយសម្រាប់គម្រោងផ្លូវរថភ្លើងល្បឿនលឿនតម្លៃ៥៦ពាន់លានដុល្លារដែលតភ្ជាប់រវាងទីក្រុងហាណូយ និងហូជីមិញ គឺរំពឹងថានឹងត្រូវអនុម័តដោយរដ្ឋសភាវៀតណាមនៅឆ្នាំ ២០១៩ នេះ ។

ផ្លូវរថភ្លើងល្បឿនលឿនដែលមានប្រវែង ១,១៥៧ គីឡូម៉ែត្រនេះ នឹងកាត់បន្ថយពេលវេលាធ្វើដំណើររវាងទីក្រុងទាំងពីរបានរហូតដល់ ២៤ម៉ោងកន្លះ  ពោលគឺពីរយៈពេល ៣០ម៉ោង មកនៅត្រឹមតែ៥ ម៉ោងកន្លះតែប៉ុណ្ណោះ។

គម្រោងនេះ ត្រូវបានរដ្ឋសភាវៀតណាមច្រានចោលក្នុងឆ្នាំ ២០១០ ដោយសារតែ រដ្ឋាភិបាលយល់ថា តម្លៃ ៥៦ ពាន់លានដុល្លារអាមេរិក គឺថ្លៃពេកដែលតម្លៃនេះ គឺស្មើទៅនឹង ៤៥ ភាគរយ នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសវៀតណាម។

ក៏ប៉ុន្តែ ការសិក្សាពីលទ្ធភាពសាងសង់គម្រោងនេះដោយរដ្ឋាភិបាលជប៉ុននៅឆ្នាំ ២០១៦ បានបង្ហាញថា សេដ្ឋកិច្ចវៀតណាមនឹងអាចទ្រទ្រង់គម្រោងនេះបាន។

ផ្លូវរថភ្លើងល្បឿនលឿននេះ នឹងបើកដំណើរការជាដំណាក់កាលៗ ជាមួយនឹងការចាប់ផ្តើមសាងសង់ខ្សែប្រវែង ២៨០ គីឡូម៉ែត្រតភ្ជាប់រវាងទីក្រុងហាណូយនិងហូជីមិញ ក៏ដូចជាសាងសង់ខ្សែប្រវែង ៣៦០ គីឡូម៉ែត្រ តភ្ជាប់ទីក្រុងហូជីមិញនិងទីក្រុងញ៉ា ត្រាំង នៅឆ្នាំ ២០៣០ ។

Source From: https://www.construction-property.com/khread-news-1728/

Leave a Reply

Your email address will not be published. Required fields are marked *