News

Check out real estate news updates

វិស័យអចលនទ្រព្យកាន់តែរីកចម្រើនឬយ៉ាងណាបើកំណើនសេដ្ឋកិច្ច​​កម្ពុជា ​នឹង​ស្រុត​ ចុះ​រយៈពេល​២​ឆ្នាំ​ជាប់​គ្នា

វិស័យអចលនទ្រព្យនៅកម្ពុជានាពេលបច្ចុប្បន្នកំពុងតែមានការរីកចម្រើនដែលពុំទាន់ាមានសញ្ញាណាមួយបង្ហាញថាមានបញ្ហា ឬការធ្លាក់ចុះនៅឡើយនោះទេ ចុះបើកំណើនសេដ្ឋកិច្ចកម្ពុជានឹងស្រុតចុះតើវិ​ស័យ​អចលនទ្រព្យ​អាចស្រុតចុះឬក៏នៅតែមានការរីកចម្រើន។

ប៉ុន្តែបើយោងតាម​ការប៉ានស្មាន​រប​ស់​ក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ ក្នុង​ឆ្នាំ​២០១៩ នេះ កំណើន​សេដ្ឋកិច្ច​កម្ពុជា​ នឹង​បន្ត​កំណើន​រឹងមាំ​ក្នុង​អត្រា​រង្វង់ ៧,១% ​នឹង​នៅ​ឆ្នាំ​២០២០ ​តាម​ការ​ព្យាករណ៍ អត្រា​កំណើន​នេះ នឹង​បន្ត​ស្រុតចុះ​ ស្ថិតក្នុង​រង្វង់ ៦,៥% ​ខណៈដែល​នៅ​ឆ្នាំ​២០១៨ កំណើន​នេះ​សម្រេច​បាន ៧,៥% ។

សេចក្តីព្រាងច្បាប់ ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០២០ បាន​បង្ហាញ​ឲ្យ​ដឹងថា​ ពាក់ព័ន្ធ​នឹង​កំណើន​សេដ្ឋកិច្ច​កម្ពុជា ក្នុង​ឆ្នាំ​២០១៨ កន្លងមកនេះ ​តាម​ការវាយតម្លៃ គឺ​អាច​សម្រេច​បាន​កំណើន​ខ្ពស់ជាង​ ការរំពឹង ​ដោយ​កើនឡើង​ ៧,៥% ចំណែក​តាម​ការ​ព្យាករណ៍​ពី​កំណើន​សេដ្ឋកិច្ច ​ឆ្នាំ​២០១៩ កំណើន​សេដ្ឋកិច្ច​នេះ​ អាច​ស្ថិតក្នុង​អត្រា​រង្វង់ ៧,១% ​ និង​នៅ​ឆ្នាំ​២០២០ នឹង​អាច​បន្ត​ស្រុតចុះ​ក្នុង​រង្វង់ ៦,៥% ​ដែល​មូល​ហេតុនេះ បាន​រំពឹង​ទុក​ផល​ប៉ះពាល់​នៃ​លទ្ធភាព​ក្នុង​ការដក ​EBA ដែល​អាចដាក់​សម្ពោធ​ដល់​ការនាំចេញ​របស់​កម្ពុជា ជាពិសេស​លើ​ផលិតផល​កាត់ដេរ​ទៅកាន់​ទីផ្សារ​អឺរ៉ុប ។

ពាក់ព័ន្ធ​នឹង​កំណើនសេដ្ឋកិច្ច​ដែល​អាច​ថា​នឹង​ថមថយ​ចុះ​នៅក្នុង​ឆ្នាំ​ទាំងពីរ​នេះ​ ក្នុងនោះ​វិស័យ​កសិកម្ម​ត្រូវបាន​រំពឹងថា ​នឹង​បន្ត​កំណើន​យឺត ក្នុង​រង្វង់​១,៦% នៅក្នុង​ឆ្នាំ​២០១៩ និង ១,៧% នៅ​ឆ្នាំ​២០២០ ការ​ថមថយ​នេះ​គឺ​ដោយសារ​កំណើន​នៃ​អនុផល​ដំណាំ ទោះបី​អនុផល​នេសាទ នឹង​ចិញ្ចឹមសត្វ​នៅ​បន្ត​កំណើន​ខ្ពស់​យ៉ាង​ណា​ក៏​ដោយ​។

​ដោយឡែក​វិស័យ​ឧស្សាហកម្ម នឹង​បន្ត​កំណើន​រឹងមាំ ក្នុង​អត្រា​ប្រចាំ​ឆ្នាំ​ប្រមាណ ១០,៧% នឹង​នៅក្នុង​ឆ្នាំ​២០២០ តាម​ព្យាករណ៍​ កំណើន​នេះ​នឹង​អាច​ធ្លាក់ចុះ​នៅ​ត្រឹម​ប្រមាណ ៨,៩% ដែល​គាំទ្រ​ខ្ពស់​នៃ​វិស័យ​សំណង់ ​នឹង​វិស័យ​ឧស្សាហកម្ម​ផ្សេងៗ ខណៈដែល ​វិស័យ​កាត់ដេរ​ត្រូវ​បាន​ព្យាករណ៍​ថា ​នឹង​មាន​កំណើន​ទាប ។

ចំពោះ​វិស័យ​សេវាកម្ម​វិញ នឹង​បន្ត​រក្សា​កំណើន​ក្នុង​អត្រា​រង្វង់​ប្រមាណ ​៦,៧% នៅ​ឆ្នាំ​២០១៩ ​និង ៦,៤ % នៅ​ឆ្នាំ​២០២០ ដោយ​គ្រោង​រំពឹង​ទុក​ នៃ​កំណើន​ល្អ​ក្នុង​វិស័យ​លក់ដុំ​-​រាយ ​អចលនទ្រព្យ ​សណ្ឋាគារ និង​ភោជនីយដ្ឋាន​ ការ​ដឹកជញ្ជូន ​និង​ទូរគមនាគមន៍​ផងដែរ ។

More Information visit: https://www.business-cambodia.com/public/article/cambodia-s-economic-growth-is-to-fall-for-two-consecutive-years

Leave a Reply

Your email address will not be published. Required fields are marked *