News

Check out real estate news updates

វិស័យសំណង់នៅកម្ពុជានឹងកាន់តែខ្លឹម ខណៈឯកឧត្តមជាសុផារ៉ានឹងដោះស្រាយបញ្ហាទាំង៥នេះ

ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានអញ្ជើកចូលរួមប្រជុំក្រុមការងារទី១៣ “សំណង់ និងអចលនទ្រព្យ” ជាមួយអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា (CCC)និងលោកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា (HDAC) អនុប្រធានសភាពានិជ្ជកម្មកម្ពុជា និងជាប្រធានផ្នែកវិស័យឯកជន នៃក្រុមការងារទី១៣ ផ្នែកសំណង់ និងអចលនទ្រព្យ ព្រមទាំងសមាជិក-សមាជិកាសមាគម ក្នុងគោលបំណងដើម្បីពិភាក្សាពិគ្រោះរកដំណោះស្រាយទាក់ទងជាមួយ វិស័យសំណង់និងវិស័យឯកជន ។

ឯកឧត្តមសុផារ៉ាបានទទួលយកសំណូមពរ និងដោះស្រាយបញ្ហាប្រឈមទាំងនានានិងជួយគាំទ្រសហប្រតិបត្តិការជាមួយវិស័យឯកជនយ៉ាងជិតស្និត និងជួយដោះស្រាយគ្រប់បញ្ហាទុក្ខលំបាករបស់វិស័យឯកជន និងអ្នកអភិវឌ្ឍន៍វិស័យសំណងនៅកម្ពុជា ដើម្បីភាពរីកចម្រើនទាំងក្រុមហ៊ុន និងប្រទេសជាតិផងដែរ។

​នេះ​លោក​ ឧក​ញ្ញា​ លឹម​ហេង​ អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​ ខាង​វិស័យ​ឯកជន​បាន​លើកយក​បញ្ហា​ចំនួន៥​ ដើម្បីដាក់ស្នើដាក់​ដែលរយមមាន៖

​ ១.​ បញ្ហា​ភាពយឺត​យ៉ាវ​ដោយសារ​កង្វះ​មន្រ្តី​ធ្វើការ​

២.បញ្ហា​ការ​ស្នើសុំ​ច្បាប់​សាងសង់​

៣.បញ្ហា​ស្នើសុំ​ច្រកចេញ​ចូល​តែមួយ​

៤.បញ្ហា​បាត់បង់​កន្លែង​រំដោះ​ប្រព័ន្ធ​ទឹក​ និង​ ប្រព័ន្ធ​អគ្គីស​នី​ តាម​បណ្តា​ដងផ្លូវ​ជាតិ​មួយចំនួន​ ​។

៥​. បញ្ហា​ការ​សុំ​អាជ្ញាប័ណ្ណ​លក់​ ។

ក្នុងនោះឯកឧត្តមឧបនាយករដ្ឋមន្រ្តីសម្រេចបង្កើតអនុគណៈកម្មធីការចំនួនបីដែលទាក់ទងលើវិស័យទាំងពីរនេះ ដែលក្នុងនោះរួមមាន៖

១.អនុគណៈកម្មាធិការសំណង់

២.អនុគណៈកម្មាធិការសុរិយោដី

៣.អនុគណៈកម្មាធិការសំណូមពរនិងវិវាទសំណង់។

នេះជាការបង្កើតទំនុកចិត្តដល់បណ្ដាក្រុមហ៊ុនឯកជនក៏ដូចជាប្រជាពលរដ្ឋបន្ថែមទៀតហើយ ក្នុងវិស័យទាំងពីរដែលកំពុងឈានមុខនៅប្រទេសកម្ពុជាយើងនេះ ហើយវាក៏ជាកត្តាចម្បងក្នុងការជំរុញសេដ្ឋកិច្ចជាតិនិងផ្ដល់ភាពកក់ក្ដៅកាន់តែច្រើនជាងមុនរវាងស្ថាប័នរដ្ឋនិង ឯកជនផងដែរ។

More information visit: https://www.business-cambodia.com/public/article/the-construction-sector-in-cambodia-will-grow-as-he-chea-sophara-deals-with-these-five-issues

Leave a Reply

Your email address will not be published. Required fields are marked *