News

Check out real estate news updates

វិនិយោគិនក្នុងស្រុកបោះទុនរាប់លានដុល្លារ ទិញដីរាប់ម៉ឺនហិកតាដាំដុះដំណាំហូបផ្លៃ នៅខេត្តសក្តានុពលមួយចំនួន

(ភ្នំពេញ)៖ ថ្លែងក្រោយពិធីកាត់ខ្សែបូរ បើកការិយល័យលក់ដីចំការដូងក្រអូប នៅខេត្តពោធិសាត់ កាលពីយប់ថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៩នេះ អ្នកសេដ្ឋកិច្ចលោក ហង្ស ព្រីន្សយ៉ា និយាយថា កម្ពុជានឹងមានសេដ្ឋកិច្ចរីកលូតលាស់ខ្លាំង នៅក្នុងតំបន់ធំមួយ ក្នុងរយៈពេល៣ទៅ៥ឆ្នាំទៀត តាមរយៈយុទ្ធសាស្ត្រពង្រីកកសិកម្ម និងវិស័យសេដ្ឋកិច្ច។

លោក ហង្ស ព្រីន្សយ៉ា បន្តថា នៅពេលដែលសេដ្ឋកិច្ចរបស់ប្រទេសយើង រីកចម្រើនខ្លាំង មិនខុសពីហង្សមួយក្បាលនោះដែរ ដោយសារតែកម្ពុជាមានទាំងធនធានធម្មជាតិ ធនធានចំណេះដឹង ហើយអ្វីដែលសំខាន់ គឺកម្ពុជានៅមានកត្តាច្រើនណាស់ ដែលអាចមានសេដ្ឋកិច្ចខ្លាំង និងក្លាយជាប្រទេសអ្នកមានទៅបាន។

លោកឧទាហរណ៍ថា សម្រាប់វិស័យបច្ចេកវិទ្យា និងឧស្សាហកម្មទំនើប កម្ពុជាមិនអាចទៅរួចជាមួយប្រទេស ក្នុងតំបន់នោះទេ ប៉ុន្តែពឹងលើសណ្ឋានដី និងវិស័យកសិកម្មតែមួយផ្នែកក៏កម្ពុជា អាចចំណូលចូលហោប៉ៅពលរដ្ឋ និងជួយឲ្យកម្ពុជារួចផុតពីបន្ទាត់ក្រីក្របាន ។

លោកបន្តលើកឡើងថា នៅក្នុងពេលនេះក្រុមហ៊ុនហង្សម្ចាស់ដីរបស់លោក បានបោះទុនវិនិយោគប្រមូលទិញដីទុកចោល របស់ពលរដ្ឋរាប់ម៉ឺនហិកតា នៅក្នុងបណ្ដាខេត្តសំខាន់ៗ រួមមានខេត្តកំពត ខេត្តពោធិ៍សាត់ ខេត្តមណ្ឌលគិរី និងខេត្តសៀមរាបជាដើម ដើម្បីវិនិយោគដាំដុះជាចំការធុរ៉េន ជាចំការដូងក្រអូប ជាចំការប័រ និងជាចំការក្រូចជាដើម ដោយក្រុមហ៊ុនរបស់លោក បានទាំងប្រើយុទ្ធសាស្ត្តពុះដីធំៗទាំងនោះ ជាចំការមួយហិកតារៗលក់ឲ្យយពលរដ្ឋ ក្នុងលក្ខណ្ឌបង់រំលោះ ឬបង់ផ្ដាច់ ដើម្បីឲ្យពលរដ្ឋបានរួមចំណែក ធ្វើជាអ្នកវិនិយោគក្នុងគម្រោងរបស់លោក។ នៅក្នុងដំណាក់កាលកំពុងឈូសឆាយ និងធ្វើការដាំដុះនេះ កម្ពុជាមើលមិនទាន់ឃើញថា ខ្លួនមានសេដ្ឋកិច្ចខ្លាំង ដូចអ្វីដែលលោកអះអាងនោះទេ ប៉ុន្តែនៅរយៈពេល៣ឆ្នាំក្រោយ ទៅ៥ឆ្នាណក្រោយ ក្នុងពេលដែលដីទំនេរ ដីមិនប្រើការដែលលោកវិនិយោគ ហើយពុះជាឡូតិ៍ទាំងៗនោះ ប្រែក្លាយជាចំការដំណាំ ដែលលក់បានចំណូល នៅពេលនោះហើយដែលកម្ពុជា នឹងមើលឃើញថាខ្លួន គឺជាប្រទេសដែលអាចទាក់ទាញក្រុមវិនិយោគទុនបរទេស និងអន្តរជាតិកម្រិតណា។

លោកថាកន្លងមកបណ្ដាក្រុមហ៊ុនតូចធំៗ រមែងប្រើតែយុទ្ធសាស្ត្រដាំដុះចំការតែម្នាក់ឯង ហើយនៅពេលចំការទាំងមូលធំពេក ប្រើទុនមកទប់ រួចក៏បោះបង់ចោល ធ្វើឲ្យកម្ពុជានៅតែមានដីអត់ប្រយោជន៍ សេសសល់ពាសវាលពាសកាល ប៉ុន្តែរូបលោកលោកមើលឃើញថា មានតែការចូលរួមពីសំណាក់បងប្អូនក្នុងស្រុក ដែលរួមចំណែកធ្វើជាម្ចាស់ចំការ ម្ចាស់ភាគហ៊ុនប៉ុណ្ណោះ ទើបអាចឲ្យវិស័យកសិកម្ម នៅក្នុងប្រទេសទាំងមូលឈានឡើងដល់កំពូល។

លោកថ្លែងបញ្ជាក់ថា «កាលពីមុនក្រុមហ៊ុនធំៗគាត់ធ្វើចំការតែម្នាក់ឯង ចឹងទោះចង់មិនចង់ដើមទុន ដែលគាត់ប្រឹងធ្វើ គឺនឹងបាត់និរន្តរភាព ប៉ុន្តែរូបខ្ញុំ ខ្ញុំហ៊ាននិយាយថា កម្ពុជានឹងក្លាយជាហង្សនៅអាស៊ីទៅបាន គឺដោយសារតែក្នុងពេលនេះ ខ្ញុំចាប់អារម្មណ៍ថា គម្រោងលក់ចំការរបស់ក្រុមហ៊ុនទៅកាន់បងប្អូនយើង គឺបងប្អូនយើងរួម គ្នាទិញច្រើន អ៊ីចឹងបើមួយគ្រួសារៗសុទ្ធតែមានចំការ ហើយចំការទាំងនោះ ត្រូវបានថែទាំ ដោយក្រុមហ៊ុន ដើម្បីឲ្យកកើតជាដំណាំលើផ្ទៃដី ដែលក្រុមហ៊ុនប្រកាសលក់រាល់ថ្ងៃ តើកម្ពុជានឹងខ្វះភោគផលទៀតទេ ហើយបើកម្ពុជាក្លាយជាប្រទេសនាំចេញកសិកម្មធំមួយ ក្រៅពីអង្ករដែលធ្លាប់មាន តើកម្ពុជាអាចចាត់ទុកថា ជាហង្សនៅអាស៊ី ឬក្នុងតំបន់បានឬ មិនបាន?»

លោក ហង្ស ព្រីន្សយ៉ា បន្តថា នៅក្នុងពេលនេះក្រុមហ៊ុនរបស់លោក បោះទុនរាប់លានដុល្លារទិញ ដីនៅខេត្តមណ្ឌលគីរីវិនិយោគដាំប័រ ទិញដីនៅខេត្តកំពតវិនិយោគដាំធុរ៉េន ទិញដីនៅខេត្តពោធិ៍សាត់វិនិយោគដាំធុរ៉េន និងដូងក្រអូប និងទិញដីនៅខេត្តសៀមរាបវិនិយោគដាំដូងក្រអូប ដោយពុះលក់បង់រំលោះបានច្រើនពាន់ហិកតា មកហើយ ខណៈដែកក្រុមហ៊ុន ក៏បានសហការជាមួយថៃ ដែលជាស្ដេចកសិកម្មឲ្យជួយបច្ចេកទេសក្នុងការដាំដុះ និងមើលថែដំណាំទាំងនោះ ដើម្បីឲ្យដីចំការដែលបងប្អូនបានទិញ គឺពិតជាមានអ្នកមើលថែ និងដាំដុះដំណាំឲ្យដូចក្នុងកិច្ចសន្យា ដើម្បីឲ្យ៤ឆ្នាំក្រោយ គឺចំការដែលបានទិញពីក្រុមហ៊ុនហង្សម្ចាស់ដីរបស់លោក មានផ្លែផ្កាពិតប្រាកដ។ ក្នុងនោះក្រុមហ៊ុនក៏ទើបតែចុញកិច្ចព្រមព្រៀង ជាមួយមហាយក្សចិន ក្នុងការផ្គត់ផ្គង់ធុរ៉េន និងដូងក្រអូប ក្នុងជំហានដំបូង៕

Source From: http://www.freshnewsasia.com/index.php/en/localnews/118213-2019-04-04-09-53-31.html

 

Leave a Reply

Your email address will not be published. Required fields are marked *