News

Check out real estate news updates

វិនិយោគអចលនទ្រព្យលើកដំបូង គួរធ្វើម្នាក់ឯង ឬបង្កើតក្រុម?

ប្រសិនបើអ្នកទើបតែរៀនចាប់ផ្តើមវិនិយោគអចលនទ្រព្យលើកដំបូង កុំអាលប្រញ៉ាប់ប្រញ៉ាល់វិនិយោគលឿនពេក ត្រូវសិក្សាឱ្យបានស៊ីជម្រៅគ្រប់ចំណុច ត្រូវស្វែងយល់អំពីដំណើរការវិនិយោគឱ្យ​ល្អិតល្អន់ ចៀសវាង​មាន​បញ្ហាណាមួយដោយសារ​មិនបានប្រុងប្រយ័ត្នទុកមុន។ ជាមួយគ្នានេះដែរ បើយើងរៀនវិនិយោគដំបូង តើគួរវិនិយោគម្នាក់ឯង ឬបង្កើតក្រុមវិនិយោគ?

អ្នកជំនាញអចលនទ្រព្យប្រចាំ Business Cambodiaថ្លែងថា នៅពេលអ្នក​ចាប់ផ្តើមគិតអំពីការវិនិយោគអចលនទ្រព្យមានន័យថា កត្តាជោគជ័យចាប់ផ្តើមមានបណ្តើរៗហើយ នៅតែ​ការអនុវត្តការងារតែប៉ុណ្ណោះ។ សម្រាប់អ្នកទើបចាប់ផ្តើម​វិនិយោគអចលនទ្រព្យគួរតែបង្កើតក្រុមវិនិយោគ ប្រសិន​បើអាចទៅរួច ព្រោះ​មានក្រុមការងារ​អាចជួយ​ផ្តល់យោបល់គ្នាទៅវិញទៅមក បែងចែកការងារ​ធ្វើទៅតាមជំនាញរៀងៗខ្លួន។

ហេតុផលសំខាន់មួយទៀត មានក្រុមការងារ អាចសិក្សា និងគិត​បានគ្រប់ជ្រុងជ្រោយជាង ព្រោះយើងអាចមានជំនាញផ្សេងគ្នា បទពិសោធន៍ខុសគ្នា អាចបំពេញចន្លោះខ្វះខាតគ្នាបាន។ ទោះបីពេលខ្លះចំណាយពេលយូរបន្តិច តែច្បាស់លាស់​ជាងប្រថុយទាំង​ហានិភ័យ។

បន្ថែមពីលើនេះ យើងអាច​ចំណាយដើមទុនតិច ជាងវិនិយោគម្នាក់ឯង ដូច្នេះយើងអាចមានលទ្ធភាពវិនិយោគបានអចលនទ្រព្យច្រើន​ ហើយហានិភ័យ​ហិរញ្ញវត្ថុក៏មិនសូវប្រឈមនោះទេ តែបើខាត​ក៏មិនសូវប៉ះពាល់ខ្លាំងពេកដែរ។ បញ្ហាលំហូរសាច់ប្រាក់ ក៏ត្រូវតែយកចិត្តទុកដាក់ឱ្យបានម៉ត់ចត់ផងដែរ ព្រោះបើមិនមានជំនាញហិរញ្ញវត្ថុច្បាស់ទេ ងាយណាស់និងមានបញ្ហាហិរញ្ញវត្ថុ​ ដោយសារយើង​ប្រើប្រាស់ទុនវិនិយោគច្រើន​។

ទោះបីជាយ៉ាងណាក្តី ការវិនិយោគម្នាក់ឯង ក៏នៅមានគុណសម្បត្តិល្អផងដែរ ទៅតាមស្ថានការណ៍អ្នកវិនិយោគរៀងៗខ្លួន ពេលខ្លះយើង​មានបទពិសោធន៍ច្រើនលើវិស័យអចលនទ្រព្យ និងមានដើមទុនច្រើន​ អាចចាប់ផ្តើមវិនិយោគ​ម្នាក់ឯងបាន​ មិនចាំបាច់មានគ្នានោះទេ ហើយអាចផលចំណេញក៏ច្រើន​ទៅតាមនោះដែរ៕

Source From: https://www.business-cambodia.com/public/article/should-invest-yourself-or-team

Leave a Reply

Your email address will not be published. Required fields are marked *