News

Check out real estate news updates

វិនិយោគខុនដូរនៅខ្មែរ មានឱកាសទទួលប្រាក់ចំណេញច្រើនធៀបប្រទេសផ្សេងទៀត

ការរីកចម្រើនលើវិស័យអលចនទ្រព្យនៅកម្ពុជា ត្រូវបានគេសង្កេតឃើញថា មានការរីកចម្រើនខ្លាំងគួរឱ្យកត់សម្ភាល់រយៈកាលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសសំណង់អគារទំនើបត្រូវបានបោះទុនអភិវឌ្ឍ៍រាប់លានដុល្លារ ដើម្បីឆ្លើយតបតម្រូវការជាក់ស្តែងនាពេលបច្ចុប្បន្ន។ សម្រាប់វិស័យខុនដូរវិញ ត្រូវបានគេមានការសាងសង់ច្រើនផងដែរ ហើយអ្នកជំនាញបានមើលឃើញឱកាសល្អ សម្រាប់អ្នកវិនិយោគលើវិស័យខុនដូរនេះ ព្រោះទទួលបានប្រាក់ចំណេញច្រើន បើធៀបប្រទេសផ្សេងទៀត។

វិស័យខុនដូរនៅកម្ពុជាភាគច្រើនជាវិនិយោគិនបរទេស ព្រោះពេលវិនិយោគពួកគេអាចជួលត្រឡប់ទៅវិញបាន ដោយទទួលថ្លៃខ្ពស់ប្រហែលពី៧ ទៅ៨%នៃតម្លៃខុនដូរ បើធៀបប្រទេសផ្សេងប្រហែលជា២ ឬ៣%ប៉ុណ្ណោះ កត្តាសំខាន់នេះបានជំរុញឱ្យអ្នកអភិវឌ្ឍន៍ធ្វើការសាងសង់ខុនដូរ។

ចំណែកអតិថិជនរបស់គម្រោងខុនដូរភាគច្រើន៩៥% ជាជនបរទេស សម្រាប់ពលរដ្ឋខ្មែរអាចក្រោម៥% តែនិន្នាការនេះនឹងផ្លាស់ប្តូរ ហើយពួកគេនឹងងាកមកស្នាក់ខុនដូរដូចជនបរទេសដែរ។ ស្ថានភាពពលរដ្ឋខ្មែរហាក់ស្រដៀងគ្នាទៅនិងស្ថានភាពក្រុងបាងកក ប្រទេសថៃ កាលពី២០ឆ្នាំមុន ពលរដ្ឋមិនសូវជាចូលចិត្តរស់នៅខុនដូរនោះទេ តែបច្ចុប្បន្ននេះ៩០%នៃពលរដ្ឋ បែរមករស់នៅខុនដូរវិញម្តង។

អ្នកជំនាញអលចនទ្រព្យធ្លាប់លើឡើងថា « អាច៣ ឬ៥ឆ្នាំទៅមុខទៀត ប្រជាពលរដ្ឋខ្មែរយើងនិងផ្លាស់ប្តូរផ្នត់គំនិតបែរមករស់នៅបែបអគារខុនដូរវិញម្តង តែក៏មិនអាចកាត់ផ្តាច់ក្នុងការរស់នៅផ្ទះដាច់ដោយឡែកបានដែរ។ ពលរដ្ឋខ្មែរខ្លះ បានបែកចែកលំនៅឋាន២ផ្សេងគ្នា មានលំនៅឋានសម្រាប់ធ្វើការងារ ដោយភាគច្រើនពួកគេជ្រើសរើសការរស់នៅអគារខុនដូរ និងផ្ទះសម្រាប់សំរាកលំហែកាយ អាចជាទីតាំងនៅតំបន់ទួលគោកជាដើម។

ចំពោះអ្នកអភិវឌ្ឍន៍អគារខុនដូរ អគារស្នាក់នៅ នៅកម្ពុជាភាគច្រើន គេបានស្រាវជ្រាវទុកជាមុននៃការស់នៅរបស់ប្រជាពលរដ្ឋយើងមានការប្រែប្រួល និងងាកមករស់នៅអគារខុនដូរកាន់តែច្រើននៅពេលខាងមុននេះ។

ជាការពិតណាស់ នៅពេលដែលពលរដ្ឋខ្មែរនឹងងាកមករស់នៅខុនដូរនោះ ឱកាសវិនិយោគលើវិស័យនេះកាន់តែមានសន្ទុះខ្លាំង ហើយចំពោះអ្នកមានទុនច្រើនអាចទិញទុកសម្រាប់តម្រូវការអនាគត ពិតជាមានឱកាសចំណេញច្រើន បើគ្មានអ្វីប្រែប្រួលទេនោះ។

សូមបញ្ជាក់ថា បើតាមការសិក្សាស្រាវជ្រាវរបស់ក្រុមហ៊ុនអចលនទ្រព្យ CBRE ចំនួនខុនដូរមានចំនួន ៨៦០០យូនីត សម្រាប់ឆ្នាំ២០១៨ ថែម១៣០០០យូនីតទៀត។ បន្ថែមពីលើនេះ កន្លងមកមានអាផាតមិន ៧២០០យូនីត ហើយឆ្នាំថ្មីថែម ១២០០យូនីតទៀត ហើយលំនៅឋានទាំង២ប្រភេទនេះភាគច្រើនផ្គត់ផ្គង់សម្រាប់ជនបរទេស៕

Source From: https://www.business-cambodia.com/public/article/investment-condo-1

Leave a Reply

Your email address will not be published. Required fields are marked *