News

Check out real estate news updates

វត្តមាន​អ្នក​វិនិយោគ​ជប៉ុន​ ​និង​កូរ៉េ​នឹង​ធ្វើឲ្យ​វិស័យ​អចលនទ្រព្យ​ឆ្នាំនេះ​បន្ត​ស្ទុះឡើង​

​ភ្នំពេញ​៖​ ​វត្តមាន​ក្រុមហ៊ុន​ជប៉ុន​ ​និង​កូ​រ៉េ​ថ្មី​ៗ​ ​នឹង​ធ្វើឲ្យ​វិស័យ​សំណង់​និង​អចលនទ្រព្យ​នៅ​ឆ្នាំនេះ​ ​បន្ត​សម្រេច​បា​ននូវវ​ឌ្ឈ​ន​ភា​ពប​ន្ថែ​មទៀ​ត​។​

​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ជប៉ុន​ប្រមាណ៦០បាន​មក​ស្វែងរកឱ​កាស​វិនិយោគ​នៅ​កម្ពុជា​ ​ហើយ​ក្រុមហ៊ុន​ខ្លះ​បាន​ ​និង​កំពុង​សម្រេច​វិនិយោគ​នៅ​កម្ពុជា​រួចហើយ​ ​ខណៈ​ក្រុមហ៊ុន​កូរ៉េ​កាន់តែ​ច្រើន​នឹង​មក​វិនិយោគ​នៅ​កម្ពុជា​ផង​ដែរ​ ​ពិសេស​ក្រុមហ៊ុន​សាងសង់​។​

​លោកស្រី​ ​តាំង​ ​ហួរ​ ​អគ្គ​នាយិកា​ក្រុមហ៊ុន​ ​Amatak​ ​Property​ ​Service​ ​បាន​មានប្រសាសន៍​ឲ្យដឹង​តាម​ទូរស័ព្ទ​នា​រសៀល​ថ្ងៃទី១៦​ ​មិនា​នេះ​ថា​ ​ជាមួយ​នឹង​កំនើ​ននៃ​ការ​វិនិយោគ​របស់​ក្រុមហ៊ុន​ចិន​នៅ​កម្ពុជា​ ​បច្ចុប្បន្ន​នេះ​ក្រុមហ៊ុន​កូរ៉េ​ ​និង​ជប៉ុន​បាន​ចូល​មកកាន់​ប្រទេស​កម្ពុជា​កាន់តែ​ច្រើន​ ​ដែល​វា​នឹង​ធ្វើឲ្យ​វិស័យ​អចលនទ្រព្យ​ឆ្នាំ២០១៩នេះ​ ​មានសន្ទុះ​កាន់តែ​ខ្លាំង​ថែម​មួយ​កម្រិត​ទៀត​។​

​លោកស្រី​បន្ត​ថា​ ​“​ការ​មកដល់​របស់​ក្រុមហ៊ុន​ជប៉ុន​ ​និង​កូរ៉េ​នឹង​ធ្វើឲ្យ​ទីផ្សារ​នេះ​កាន់តែ​មានការ​រីកចម្រើន​ ​ខ្ញុំ​គិត​យ៉ាង​ដូច្នេះ​”​។​

​ជាមួយ​អ្នកនេះ​ ​លោក​ឧកញ៉ា​ ពុង​ ​ឃា​វ​សែ ​ប្រធាន​សមាគម​អ្នកសាង​សង់​កម្ពុជា​ ​ដែល​ទើបបាន​ចុះ​កិច្ច​ព្រមព្រៀង​ ​ជាមួយ​អង្គការ​ពាណិជ្ជកម្ម​ក្រៅប្រទេស​នៃ​សាធារណៈ​រដ្ឋ​កូរ៉េ​ (​KOTRA​)​ ​កាលពី​ពាក់កណ្តាល​សប្តាហ៍​នេះ​បាន​មានប្រសាសន៍​ថា​ ​ក្រុមហ៊ុន​សាងសង់​ ​និង​ក្រុមហ៊ុន​វិនិយោគ​កូរ៉េ​កាន់តែ​ច្រើន​ ​នឹង​ងាក​មកកាន់​ទីផ្សារ​កម្ពុជា​កាន់តែ​ច្រើន​នៅ​ពេល​ឆាប់​ៗ​ខាងមុខនេះ​ ​ខណៈ​ពួកគេ​បាន​ចាកចេញ​ពី​កម្ពុជា​ ​ក្នុង​កំឡុង​វិបត្តិ​និង​ហិរញ្ញវត្ថុ​សាកល​កាលពី​ឆ្នាំ​ ​២០០៨​។​ ​

​លោក​បន្ត​ថា​ ​“​បរិ​យកា​សវិ​និ​យោគ​នៅ​កម្ពុជា​កាន់តែ​ល្អ​ប្រសើរ​ ​និង​កំនើន​សេដ្ឋកិច្ច​នៅ​បន្ត​រក្សា​បាន ៧ភាគរយ​ ​នឹង​ធ្វើឲ្យ​កម្ពុជា​កាន់តែ​ក្លាយជា​ទីកន្លែង​ដែល​ទាក់ទាញ​អ្នក​វិនិយោគ​កាន់តែ​ខ្លាំង​”​។​

ប្រធានាធិបតី​កូរ៉េ​លោ​ក​ម៉ូន​ ​ជេ​អ៊ី​នដែល​ទើប​បញ្ចប់​ទស្សនកិច្ច​នៅ​កម្ពុជា​រយៈពេល​បី​ថ្ងៃ​នា​ថ្ងៃនេះ​ ​បាន​និង​កំពុង​ពង្រឹង​ទំនាក់ទំនង​រវាង​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ​។​ ​ពិសេស​វត្តមាន​របស់​លោក​ ​កាន់តែ​ផ្តល់​ភាព​កក់ក្តៅ​ដល់​អ្នក​វិនិយោគ​កូរ៉េ​នៅ​កម្ពុជា​ ​និង​អ្នក​វិនិយោគ​កូ​រ៉េ​ថ្មី​ៗ​ទៀត​ ​ដែល​ត្រៀមខ្លួន​ចូល​មកកាន់​ទីផ្សារ​កម្ពុជា​។​ជាមួយ​ដំណើរ​ទស្សនកិច្ច​នេះ​ ​លោក​បាន​ប្រកាស​ផ្តល់​ឥណទាន​សម្បទាន​ចំនួន ៧០០លាន​ដុល្លារ​ ​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា​ចន្លោះ​ឆ្នាំ២០១៩​ ​២០២៣ខាងមុខ​ផង​ដែរ​។​

​សម្តេច​តេជោ​ហ៊ុន​ ​សែន​នាយក​រដ្ឋមន្រ្តី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​មានប្រសាសន៍​ក្នុង​វេទិកា​ធុរកិច្ច​កម្ពុជា​ ​កូរ៉េ​កាលពី​ថ្ងៃទី១៥​ ​មិនា​កន្លងមក​ថា​ ​តាមរយៈ​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានា​ធិបី​កូ​រ៉េ​ម៉ូន​ ​ជេ​អ៊ី​ន​ ​នឹង​ធ្វើឲ្យ​ទំនាក់ទំនង​កិច្ច​សហប្រតិបត្តិ​ការ​លើ​ការ​វិនិយោគ​ ​និង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​កាន់តែ​សកម្ម​ឡើង​៕​

Source From: https://www.propertyarea.asia

Leave a Reply

Your email address will not be published. Required fields are marked *