News

Check out real estate news updates

ល្អៀកៗថា បង្កើតព្រលានយន្តហោះថ្មីនៅមណ្ឌលគិរី ពេលនេះដឹងទីតាំងហើយ

ល្ហៀកៗ ថា នៅខេត្តមណ្ឌល គិរី និងបង្កើតព្រលានយន្តហោះថ្មី ពេលនេះ ដឹងច្បាស់ទាំងទីតាំងផងដែរ ថាស្ថិតនៅ ស្រុកអូរាំង នៃខេត្តភាគភាគឦសាន នៅផ្ទៃដីប្រមាណ ៣០០ហិកតា ។ នេះបើយោងតាមរដ្ឋលេខាធិការនៃអាកាសចរណ៍ស៊ីវិល។

កន្លងមក រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសឲ្យសិក្សាគម្រោងអាកាសយានដ្ឋាន សាងសង់នៅខេត្តភាគឦសាន ខេត្តមណ្ឌល គិរីឬរតនគិរី ដើម្បីសម្រួលក្នុងការធ្វើដំណើរ របស់ភ្ញៀវទេសចរ និងដើម្បីប្រែក្លាយខេត្តភាគឦសានទៅជាប៉ូលសេដ្ឋកិច្ចចម្បងមួយក្នុងប្រទេស។

គម្រោងសិក្សានៅខេត្តមណ្ឌលគិរីត្រូវបានប្រកាសកាលពីខែមេសាកន្លងទៅ ដែលស្ថិតក្នុងផែនការមេនៃការអភិវឌ្ឍន៍ផលិតផលទេសចរណ៍ថ្មីសម្រាប់ខេត្តភាគឦសាន។ ជាដំណាក់កាលដំបូង អាកាសយានដ្ឋាននឹងត្រូវប្រើសម្រាប់ការធ្វើដំណើរក្នុងស្រុក។

ភ្ជាប់ជាមួយគ្នា ទាក់ទងទៅនឹង ការបង្កើតព្រលានយន្តហោះថ្មី កាលពីប៉ុន្មានខែកន្លងទៅ រាជរដ្ឋាភិបាលក៏បានប្រកាសការសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មី នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដែលបានធ្វើឲ្យ ឈ្មួញរកស៊ីដីធ្លី ឆ្លៀតឱកាស បំប៉ោងពត៌មាន ដើម្បីលក់គម្រោងរបស់ខ្លួន ទាំងមិនដឹងថា តើ​គ្រាន់តែមានព្រលានយន្តហោះ អាចធ្វើឲ្យអចលទ្រព្យឡើងថ្លៃបាននោះ។

គួរឲ្យដឹងថា គម្រោង​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី​ ដែលនឹង​សាងសង់​លើ​ផ្ទៃដី​ទំហំ​ប្រមាណ​ ២ ៦០០ហិកតា​ ស្ថិត​នៅ​ស្រុក​កណ្ដាល​ស្ទឹង ខេត្ត​កណ្ដាល​ គឺជាការសាងសង់ ក្រោម​ការ​វិនិយោគ​រួម​គ្នា​រវាង​ក្រុមហ៊ុន​ OCIC របស់​លោក​ឧកញ៉ា​ ពុង ឃាវសែ និង​ក្រុមហ៊ុន​អភិវឌ្ឍន៍​ពី​ប្រទេស​ចិន។ ដែលគម្រោងនេះនឹងមិន​ត្រូវ​រង់ចាំ​អនុវត្ត​រហូតដល់​ឆ្នាំ​២០២៥ តាម​ការគ្រោងទុក​នោះទេ ពោលគឺ​ត្រូវ​ចាប់ផ្ដើម​អនុវត្ត​ពី​ឆ្នាំ​២០១៩ ខាងមុខ​នេះហើយ បើ​គ្មាន​ឧបសគ្គ​។

Source From: https://www.business-cambodia.com/public/article/new-airport-at-modulkiri-will-apear-soon

Leave a Reply

Your email address will not be published. Required fields are marked *