News

Check out real estate news updates

លោកច្រឹក សុខនីមៈ វិស័យអចលនទ្រព្យនឹងបន្តរីកចម្រើនរយៈពេល១០ឆ្នាំទៀត

​ភ្នំពេញ: ស្របពេលស្ថានភាពនយោបាយមានភាពល្អប្រសើរ និងកំនើនសេដ្ឋកិច្ចនៅតែបន្តមានភាពរ៉ឹងមាំរយៈពេលវែងបន្តទៀត លោកច្រឹក សុខនីមអគ្គនាយកក្រុមហ៊ុនCentury21 Mekongបានថ្លែងថា វិស័យសំណង់ និងអចលនទ្រព្យកម្ពុជានឹងបន្តរីកចម្រើនរយៈពេល១០ឆ្នាំបន្តទៀត។

​លោកបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី១២ ធ្នូនេះថា វិស័យនេះ​នៅមានឳកាសរីកចម្រើនរយៈពេលវងបន្តទៀត និងក្រុមហ៊ុនភ្នាក់ងារក្នុងវិស័យនេះនឹងមានឳកាសរីកចម្រើន និងទទួលបានផលប្រយោជន៍កាន់តែច្រើនបន្តទៀត ដោយសារការរីកចម្រើនក្នុងវិស័យនេះ ប៉ុន្តែទាមទារឲ្យពួកគេធ្វើការរួមគ្នា និងពង្រឹងសមត្ថភាពបន្ថែ​មដើម្បីមានឳកាសកាន់តែច្រើនទទួលកាលានុវត្តន៍ភាព នៃការរីកចម្រើនក្នុងវិស័យនេះ។

​លោកបន្តថា “ដើម្បីទទួលបានឳកាសរីកចម្រើន យើងត្រូវរួបរួមគ្នា និងពង្រឹងការ​បណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យនេះ”។លោកបន្តថា “មានការលើកឡើងថាការនាំចូលមកនៃសិទ្ឋអាជីវកម្មពីក្រុមហ៊ុននៅបរទេស ជារបាំង ប៉ុន្តែវាមិនមែនជារបាំងទេ តែវាជាគុណសម្បត្តិ ដែលផ្តល់គុណតម្លៃក្នុងវិស័យនេះ”។

​លោកច្រឹក សុខនីមបានថ្លែងបន្តថា លោកនឹងជួយពង្រឹងវិស័យនេះ និងបន្តផ្តល់គុណតម្លៃដើម្បីជំរុញការរីកចម្រើនក្នុងវិស័យនេះបន្តទៀត។

សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជាបានថ្លែងក្នុងវេទិកាធុរកិច្ចនៅប្រទេ​សវៀតណាមកាលពីចុងសប្តាហ៍មុនថា សេដ្ឋកិច្ចកម្ពុជារំពឹងនឹងសម្រេចបានកំនើន៧,៣ភាគរយក្នុងឆ្នាំ២០១៨នេះ។

​ឧបនាយករដ្ឋមន្រ្តីអូន ព័ន្ឋមុនីរ័ត្នរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបន្ទរកាលពីដើមសប្តាហ៍នេះថា សេដ្ឋកិច្ចកម្ពុជានឹងសម្រេចបានកំនើន៧,៣ភាគរយក្នុងវិស័យនេះ ដោយសារភាពរ៉ឹងមាំនៃវិស័យសំណង់ និងអចលនទ្រព្យ ការរីកចម្រើននៃវិស័យវាយណភ័ណ្ឌ ឧស្សាហកម្ម សេវាកម្មទេសចរណ៍ ដោយកម្ពុជាសម្រេចបានកំនើនទេសច​រណ៍ខ្ពស់ និងការរីកចម្រើនវិស័យកសិកម្ម។

​ប្រធានតំណាងធនាគារអភិវឌ្ឍន៍អាស៊ីថ្មីប្រចាំកម្ពុជា លោកស្រីSuniya Durrani Jamalបានថ្លែងឲ្យដឹងកាលពីពេលថ្មីៗនេះថា សេដ្ឋកិច្ចកម្ពុជានឹងបន្តសម្រេចបានកំនើន៧ភាគរយរយៈពេលវែងបន្តទៀត៕

Source From: https://www.propertyarea.asia/

Leave a Reply

Your email address will not be published. Required fields are marked *