News

Check out real estate news updates

រោងចក្រអគ្គិសនីដែលប្រើប្រាស់បច្ចេកវិទ្យាអាមេរិក និងជប៉ុនជិតដាក់ឲ្យដំណើរការ

ស្របពេលដែលកម្ពុជាកំពុងខ្វះខាតអគ្គិសនីប្រើប្រាស់ រោងចក្រអគ្គិសនីដើរដោយធ្យូងថ្មថ្មីមួយក្នុងខេត្តព្រះសីហនុដែលបានប្រើប្រាស់បច្ចេកវិទ្យាអាមេរិកនិងជប៉ុនជិតដាក់ឲ្យដំណើរការហើយ នេះបើតាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់អគ្គិសនីកម្ពុជា។

កាលពីថ្ងៃទី ១៨ ខែ មីនា ឆ្នាំ ២០១៩  ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកអគ្គិសនីកម្ពុជា បានថ្លែងប្រាប់សារព័ត៌មាន FRESH NEWS ថា រោងចក្រអគ្គិសនីដើរដោយធ្យូងថ្មអនុភាព១៥០មេហ្កាវ៉ាត់ ស្ថិតក្នុងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ គ្រោងនឹងដាក់ឲ្យដំណើរការ នៅខែកញ្ញា ឆ្នាំ២០១៩ ខាងមុខនេះ។

តាមការបញ្ជាក់ដដែលរបស់ឯកឧត្តម រោងចក្រអគ្គិសនីដើរដោយធ្យូងថ្មមួយនេះ បានដំណើរការសាងសង់អស់រយៈពេលជាង ២ ឆ្នាំ រួចមកហើយ ដែលបានប្រើប្រាស់ម៉ាស៊ីនរបស់ក្រុមហ៊ុន General Electric (GE) ដែលមានទីស្នាក់ការនៅសហរដ្ឋអាមេរិក និងដំឡើងដោយក្រុមហ៊ុន Toshiba របស់ជប៉ុន។

រោងចក្រអគ្គិសនីដើរដោយធ្យូងថ្មថ្មីនេះទៀតសោត ត្រូវបានរាជរដ្ឋាភិបាលអនុម័តឲ្យក្រុមហ៊ុនម៉ាឡេស៊ី Cambodian Energy II Co Ltd (CEL2) ធ្វើការសាងសង់កាលពីឆ្នាំ ២០១៧ ក្នុងទំហំទឹកប្រាក់វិនិយោគរហូតដល់ទៅ ៦០០ លានដុល្លារអាមេរិក ដែលក្នុងនោះ ក្រុមហ៊ុននេះបានជ្រើសរើសក្រុមហ៊ុន Toshiba Plant Systems & Services Corporation (TPSC) ជាអ្នកដំឡើងនិងសាងសង់ឧបករណ៍ដែលផ្គត់ផ្គង់ដោយក្រុមហ៊ុន GE ខាងលើ។

គួររម្លឹកថា ខេត្តព្រះសីហនុនាពេលបច្ចុប្បន្ន មានរោងចក្រអគ្គិសនីដើរដោយធ្យូងថ្មចំនួន ២ កន្លែងគឺរោងចក្ររបស់ក្រុមហ៊ុន Cambodia International Investment Development Group (CIIDG)  និង រោងចក្ររបស់ក្រុមហ៊ុនប្រទេសម៉ាឡេស៊ី Leader Universal Holdings។ (អានបន្ថែម)

Source From: https://www.construction-property.com/khread-more-1709/

Leave a Reply

Your email address will not be published. Required fields are marked *