News

Check out real estate news updates

រឿង​គួរ​ដឹង៖ ស្វែងយល់​ពី​សុពលភាព​វិញ្ញាបនបត្រ​សម្គាល់​អចលនទ្រព្យ​ចំនួន៦

ភ្នំពេញ៖ វិញ្ញាបនបត្រ​សម្គាល់​អ​ចលនទ្រព្យ ឬ​ប័ណ្ណ​សម្គាល់​អចលនវត្ថុ មាន​សារៈសំខាន់​ណាស់ ដើម្បី​យកមកប្រើ​ប្រាស់​ជា​មូលដ្ឋាន​ច្បាប់ និង​ប្រើប្រាស់​ជា​ឯកសារ​ទិញ​លក់​អចលនទ្រព្យ​នានា ថ្ងៃនេះ​គេហទំព័រ Propertyarea.asia សូម​លើកយក​នូវ​វិញ្ញាបនបត្រ​សម្គាល់​អចលនទ្រព្យ​ចំនួន៦ ដែល​នៅមាន​ការប្រើប្រាស់​នាពេល​បច្ចុប្បន្ននេះ។

ប័ណ្ណ​សម្គាល់​សិទ្ឋិ​កាប់​កាប់​ប្រើប្រាស់​ដីធ្លី និង​ប្លង់​ស្លាបមាន់

ប័ណ្ណ​នេះ​គឺជា​ប្លង់​បញ្ជាក់​ពី​ការកាន់កាប់ ដែល​បានផ្តល់​ឲ្យ​ប្រជាពលរដ្ឋ​ដំបូង​គេ ក្រោយពី​សម័យ​សង្គ្រាម បន្ទាប់ពី​ការចេញ​នូវ​សេចក្តីណែនាំ​អនុវត្តន៍​លេខ០៣ ស​ណន ចុះ​ថ្ងៃទី៣ មិថុនា ឆ្នាំ១៩៨៩។ ប័ណ្ណ​នេះ​បានចេញ​ឲ្យ​ប្រើប្រាស់​នៅ​ចន្លោះ​ឆ្នាំ១៩៨៩ ដល់​ឆ្នាំ១៩៩៣ ដោយ​អាជ្ញាធរ​សូ​រិ​យោ​ដី​របស់​រដ្ឋ​កម្ពុជា។ ប័ណ្ណ​នេះ​ផងដែរ គឺ​នៅមាន​សុពល​ភាព​អាច​កាន់កាប់ ប្រើប្រាស់ ចាត់ចែង លក់ដូរ ផ្ទេរ​កម្ម​សិ​ទ្ឋ​បាន​ស្របតាម​ច្បាប់។

វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ

ប្លង់​ឬ​ប័ណ្ណ​នេះ គ៏​ជា​ប្លង់​បញ្ជាក់​ពី​សិ​ទ្ឋ​កាន់កាប់​របស់​ម្ចាស់​ដីធ្លី​ដែរ ហើយ​ប្លង់​នេះ​ភា គ​ច្រើន​គេ​ឃើញ​មានប្រើ​ប្រាស់​នៅក្នុង​ឆ្នាំ១៩៩២ ដោយ​អាជ្ញាធរ​សូ​រិ​យោ​ដី​របស់​រដ្ឋ​កម្ពុជា​ផងដែរ។ ប្លង់​ប្រភេទ​នេះ​មិនសូវ​ឃើញ​ប្រើប្រាស់​ទេ ហើយ​ប័ណ្ណ​នេះ​ជា​ប័ណ្ណ​មួយ​ប្រភេទប្លង់​ឬ​ប័ណ្ណ​នេះដែរ វា​មាន​ចំណងជើង​ស្រដៀង​គ្នា​នឹង​ប័ណ្ណ​L Map ដែល​វា​ធ្វើ​ឲ្យ​មានការ​ច្រឡំ​គ្នា ប្រសិនជា​យើង​មិន​បានឃើញ​រូបភាព ប៉ុន្តែ​វា​មាន​លក្ខណៈ​ខុសគ្នា​ពី​ប្លង់​អិ​ល​ម៉ាប ព្រោះ​ប្លង់​នេះ វា​មាន​ទម្រង់​ជា​ប័ណ្ណ​បញ្ជាក់​កម្ម​សិទ្ឋិ​កាប់​កាប់​តែប៉ុណ្ណោះ។

ប័ណ្ណ​សម្គាល់​សិទ្ឋិ​កាន់កាប់​អចលនវត្ថុ​ឬ​ប្លង់​ដាច់​ដោយ​ដុំ

ប័ណ្ណ​សម្គាល់​សិ​ទ្ឋ​កាន់កាប់​អចលនវត្ថុ ឬ​ប្លង់​ដាច់​ដោយ​ដុំ គឺជា​ប័ណ្ណ​បញ្ជាក់​ពី​សិទ្ឋិ​កាន់កាប់​មួយ​ប្រភេទ ដែល​ចេញ​ដោយ​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​រាជធានី ខេត្ត។ ប្លង់​នេះ​យើង​ឃើញ​ភាគច្រើន​ចេញ​ឲ្យ​ប្រើប្រាស់​ពី​ឆ្នាំ១៩៩៨ មកដល់​បច្ចុប្បន្ន។ ប័ណ្ណ​ឬ​ប្លង់​រ៉ឹង​ប្រភេទ​នេះ វា​កើតចេញពី​ការស្នើសុំ​ធ្វើ ដោយ​ម្ចាស់​កម្ម​សិ​ទ្ឋ​ឯកជន​ដោយឡែក​តែម្នាក់ឯង ដើម្បី​យកទៅ​ប្រើប្រាស់​តាម​គោលបំណងរៀងៗខ្លួន។

សោហ៊ុយ​ឬ​ការចំណាយ​ក្នុងការ​ធ្វើ​ប្លង់​នេះ ជា​បន្ទុក​របស់​ម្ចាស់​កម្ម​សិ​ទ្ឋ​ឯកជន។

វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​ចំណែក​ឯកជន​ឬ​ប័ណ្ណ​កម្ម​សិ​ទ្ឋ​រួម

វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​ចំណែក​ឯកជន ឬ​ប័ណ្ណ​កម្ម​សិ​ទ្ឋ​រួម គឺជា​ប្រភេទ​ប័ណ្ណ​កម្ម​សិ​ទ្ឋ​ថ្មី​មួយ ដែល​ចេញ​ឲ្យ​ប្រើប្រាស់​ក្នុង​ឆ្នាំ២០១០ រហូតមកដល់​បច្ចុប្បន្ន​នេះ។ ប័ណ្ណ​កម្ម​សិ​ទ្ឋ​នេះ គឺជា​ប្លង់​បញ្ជាក់​ពី​សិ​ទ្ឋ​កម្ម​សិ​ទ្ឋ​លើ​ចំណែក​ឯកជន​របស់​អ្នកស្នាក់នៅ លើ​អាគារ​សហកម្ម​សិ​ទ្ឋ(ខុន​ដូ)។ ប្លង់​នេះ​ជា​ទម្រង់​ថ្មី​មួយ នៃ​កម្ម​សិ​ទ្ឋ​ហើយ​អនុ​ញ្ញា​ត្ត​ឲ្យ​ជនបរទេស​កាន់កាប់​អចលនទ្រព្យ ដោយ​ស្របច្បាប់​នៅ​ប្រទេស​កម្ពុជា​បាន ចាប់ពី​ជាន់​ទី១ឡើងទៅ។

វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ឬ​ប្លង់​រ៉ឹង

វា​ជា​ប័ណ្ណ​កម្ម​សិ​ទ្ឋ​ពេញលេញ ហើយ​មាន​ភាព​រ៉ឹង​មាំ​ផ្នែក​ផ្លូវច្បាប់​ជា​ប័ណ្ណ​ផ្សេងទៀត​ទាំងអស់ និង​ជា​ប័ណ្ណ​កម្ម​សិ​ទ្ឋ​ដែល​ផ្តល់​ដោយ​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​រាជធានី ខេត្ត ដែល​ផ្តល់​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់ ស្របតាម​គោល​នុ​បាយ​របស់​រដ្ឋាភិបាល។

ប័ណ្ណ​ឬ​ប្លង់​នេះ វា​ជា​ប័ណ្ណ​ដែល​ចេញ​ឲ្យ​ប្រើប្រាស់​ចុងក្រោយ​គេ បង្អស់ និង​ទំនើប​ជាងគេ។

វិញ្ញាបនបត្រ​សម្គាល់​អ​ចលនវត្ថុ​មានភ្ជាប់ Q Code    

នៅ​ថ្ងៃទី១ មករា ឆ្នាំ២០១៩ខាងមុខ រដ្ឋាភិបាល​តាមរយៈ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់​នឹង​ចេញ​វិញ្ញាបនបត្រ​សម្គាល់​អចលនវត្ថុ​ថ្មី​មួយទៀត ដែលមាន​ដាក់បញ្ចូល Q Code នៅលើ​សន្លឹក​ប័ណ្ណ​ជំនួស​ប្លង់​កម្ម​សិ​ទ្ឋ​ចាស់​ទាំងអស់ ដែល​បានចេញ​ជាច្រើន​ដំណាក់កាល​នាពេល​កន្លងមក។

លោក​មេធាវី​ឡុង សុវិជ្ជា​មាន​មានប្រសាសន៍​ឲ្យ​ដឹងថា ប័ណ្ណ​សម្គាល់​កម្ម​សិ​ទ្ឋ​អចលនវត្ថុ​ទាំង៦ខាងលើ​សុ​ទ្ឋ​តែមាន​សុពលភាព​ខាង​ផ្លូវច្បាប់ ព្រោះ​រដ្ឋាភិបាល​មិនទាន់​បានធ្វើ​មោឃភាព​លើ​ប័ណ្ណ​ឬ​ប្លង់​ណាមួយ​នោះទេ ប៉ុន្តែ​ប័ណ្ណ​ឬ​ប្លង់​កម្ម​សិ​ទ្ឋ​មិនមែន​ប័ណ្ណ​អិ​ល ម៉ាប ជា​ប័ណ្ណ​ដែល​ម្ចាស់​អចលនវត្ថុ​មាន​ហានិភ័យ​ខ្ពស់​ផ្នែក​ផ្លូវច្បាប់ ច្រើនជាង​ប័ណ្ណ​អិ​ល ម៉ាប ឬ​ប្លង់​រ៉ឹង ដែល​ចេញ​ឲ្យ​ប្រើប្រាស់​ដោយ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​នាពេល​បច្ចុប្បន្ននេះ៕

Source From: https://www.propertyarea.asia

Leave a Reply

Your email address will not be published. Required fields are marked *