News

Check out real estate news updates

រឿងងាយៗ២យ៉ាងដែលអ្នកមានចំណូលមធ្យមត្រូវរៀនមុនចូលប្រឡូកក្នុងវិស័យអចលនទ្រព្យ

បច្ចុប្បន្ននៅកម្ពុជាអ្នកមានចំណូលមធ្យមគឺមានចំនួនច្រើនជាងអ្នកដែលមានចំណូលខ្ពស់ ដូច្នេះហើយមុន​ពេល​សម្រេច​​ចិត្តធ្វើអ្វីមួយគាត់ត្រូវគិតឱ្យបានច្បាស់លាស់មុនពេលធ្វើ។

ហេតុនេះហើយសម្រាប់អ្នកមានចំណូលមធ្យមបើសិនចង់ចូលប្រឡូកក្នុងវិស័យអចលនទ្រព្យមិនដឹងថាត្រូវរៀនអ្វី ឬមិន​ដឹងថា​ខ្លួនត្រូវធ្វើយ៉ាងណា ថ្ងៃនេះ Business Cambodia សូមណែនាំរឿងងាយៗ២យ៉ាងដែលអ្នកត្រូវ​រៀន​មុនពេល​ចូល​ប្រឡូកក្នុងវិស័យអចលនទ្រព្យ៖

១)រៀនបង្កើតទំនាក់ទំនង៖នៅក្នុងវិស័យអចលនទ្រព្យគឺទាមទារឱ្យមានទំនាក់ទំនងគ្នាដោយខាតពុំបាន ព្រោះ​អចលនទ្រព្យ​មានច្រើនប្រភេទដូចជាផ្ទះ ដី ផ្សារ …. ដែលសុទ្ធសឹងតែ​ជាតម្រូវ​ការ​របស់​មនុស្ស​គ្រប់​រូបត្រូវ​ការជា​ចាំ​បាច់​ក្រៅពីលុយ ហើយបើលោកអ្នកចេះបង្កើនទំនាក់ទំនង​ក្នុងវិស័យមួយនេះ​បានកាន់តែ​ច្រើននោះ​លោក​អ្នកនឹង​អាច​ទាញ​យកផលចំណេញបានយ៉ាងងាយ។

ជាក់ស្ដែងវិស័យអចលនទ្រព្យនៅកម្ពុជាកំពុងមានការរីកចម្រើនខ្លាំងដែលមានមនុស្សជាច្រើនចូលប្រឡូក ហើយ​ម៉្យាង​វិញ​ក៏មានវិនិយោគិនទាំងក្នុងស្រុក និងក្រៅស្រុកបានបោះទុនវិនិយោគយ៉ាងច្រើនផងដែរ ដូច្នេះ​ហើយអ្នក​ត្រូវរៀន​បង្កើតទំនាក់ទំនង។

២)ត្រៀមទុនឬត្រៀមខ្លួន៖បន្ទាប់ពីអ្នកបង្កើតទំនាក់ទំនងជាមនុស្ស​យ៉ាងច្រើននៅ​ក្នុងវិស័យ​មួយនេះ​ហើយ​អ្នកត្រូ​វតែ​ត្រៀមទុន ឬត្រូវត្រៀមខ្លួន ដើម្បីចូលប្រឡូកនៅក្នុងវិស័យដ៏រីកចម្រើនមួយនេះដើម្បីទាញយកផលចំណេញ ដោយលោកអ្នកអាចវិនិយោគដោយផ្ទាល់ ឬវិនិយោគជាក្រុម។

ត្រៀមទុន ឬត្រៀមខ្លូន គឺមិនមែនត្រៀមតែលុយសម្រាប់វិនិយោគនោះទេគឺត្រូវត្រៀមលុយ​មួយកញ្ចប់ផ្សេងសម្រាប់​បង្កា​ពេល​ជួបហានិភ័យ ហើយត្រូវត្រៀមខ្លួនប្រឈមក្នុងការដោះស្រាយបញ្ហានៅពេលវិនិយោគ។

Source From: https://www.business-cambodia.com/public/article/two-simple-things-that-middle-class-people-need-to-learn-before-entering-the-real-estate-sector

Leave a Reply

Your email address will not be published. Required fields are marked *