News

Check out real estate news updates

រាជ​រដ្ឋាភិបាល កំពុង​ពិចារណា​ជ្រើសរើស​ការ​សាងសង់​ប្រព័ន្ធ​រថភ្លើង​១​ក្នុង​ចំណោម​៣ នៅ​ភ្នំពេញ

រាជ​រដ្ឋាភិបាល​កម្ពុជា កំពុង​ពិចារណា​ជ្រើសរើស​ការ​សាងសង់​ប្រព័ន្ធ​រថភ្លើង​១​ក្នុង​ចំណោម៣ ​នៅ​រាជធានីភ្នំពេញ​ រួមមាន៖ រថភ្លើង​លើ​អាកាស AGT, រថភ្លើង​ទំនើប​ប្រភេទ Monorial និង​រថភ្លើង​ក្រោមដី ដើម្បី​កាត់​បន្ថយ​ការកកស្ទះចរាចរណ៍​។ នេះ​បើតាម​ការ​បញ្ជាក់​របស់​លោក ស៊ុន ចាន់ថុល ទេស​រដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក្នុង​កិច្ច​ប្រជុំ​ត្រួតពិនិត្យ​លទ្ធផល​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ប្រចាំ​ត្រីមាស​ទី១ ឆ្នាំ​២០១៩ កាលពី​ថ្ងៃទី៩ ខែ​មេសា ឆ្នាំ​២០១៩ នៅ​ទីស្តីការ​ក្រសួង​មហាផ្ទៃ។

 លោក​បាន​ថ្លែង​ថា ការ​សិក្សា​រថភ្លើង AGT របស់​ជប៉ុន គឺ​បាន​ចប់សព្វ​គ្រប់​ហើយ ប៉ុន្តែ​ត្រូវ​មាន​ការ​ប្រៀបធៀប​ជាមួយ​រថភ្លើង Monorial និង​រថភ្លើង​ក្រោមដី ថាតើ​មួយណា​មាន​ប្រសិទ្ធភាព​ និង​តម្លៃ​សមរម្យ​ជាង។

លោក ស៊ុន ចាន់ថុល បន្ត​ថា ក្រុម​ការងារ​ពិសេស​មកពី​ចិន ចំនួន​២ក្រុម បាន​មក​កម្ពុជា​ហើយ ដោយ១ក្រុម​មក​សិក្សា​ពី​រថភ្លើង Monorial ដែល​អាច​មានតម្លៃ​ថោក​ជាង AGT និង​មិនមាន​សំឡេងថ្លង់ និង​១ក្រុម​ទៀត​មកសិក្សា​រថភ្លើង​ក្រោមដី ដែលអាច​មាន​តម្លៃ​ថ្លៃជាង ប៉ុន្តែ​មាន​សោភ័ណភាព​ល្អ​ជាង Monorial។
បើតាម​ការ​លើកឡើង​របស់​រដ្ឋមន្រ្តី​សាធារណការ នាពេលកន្លងមកឱ្យដឹងថា ការ​សាងសង់​រថភ្លើងលើ​អាកាស​ AGT នៅរាជធានីភ្នំពេញ គឺត្រូវចំណាយ​រហូតដល់ ៨០០លានដុល្លារ ដោយ​​ថវិកា ខាងភាគី​ជប៉ុន បាន​ឯកភាព​ឱ្យ​កម្ពុជា​ខ្ចីហើយ៕
Source From: http://kleykley.sabay.com.kh/article/1134109#utm_campaign=onpage

Leave a Reply

Your email address will not be published. Required fields are marked *