News

Check out real estate news updates

រដ្ឋាភិបាលអនុម័តគម្រោងអភិវឌ្ឍន៍តម្លៃជិត១០០លានដុល្លារនៅខេត្តត្បូងឃ្មុំ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC កាលពីថ្ងៃទី ១២ ខែមេសា ឆ្នាំ ២០១៩ បានអនុម័តគម្រោងអភិវឌ្ឍន៍តម្លៃជិត១០០លានដុល្លារអាមេរិកស្ថិតក្នុងខេត្តត្បូងឃ្មុំ នេះបើយោងតាមការចុះផ្សាយរបស់ CDC ផ្ទាល់។
ការអនុម័តខាងលើនេះ គឺសម្រាប់គម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុន Kim Pich Development Co.,Ltd ដែលរួមមានអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៥ ចំនួន ៣៦៥បន្ទប់ មជ្ឈមណ្ឌលពាណិជ្ជកម្ម ក្លឹបវាយកូនហ្គោល បឹងហ្គាឡូ ផ្ទះវិឡា រមណីយដ្ឋានទេសចរណ៍ សួនកំសាន្ត និងគម្រោងផ្សេងទៀតក្រោមទុនវិនិយោគប្រមាណជា ៩៨ លានដុល្លារអាមេរិក។
មានទីតាំងស្ថិតនៅផ្លូវជាតិលេខ៨ ភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គម្រោងនេះនឹងជួយបង្កើតការងារជូនប្រជាពលរដ្ឋក្នុងតំបន់បានប្រមាណជា ១១១៥ កន្លែង។

 Source From: https://www.construction-property.com/khread-more-1762/

Leave a Reply

Your email address will not be published. Required fields are marked *