News

Check out real estate news updates

រដ្ឋាភិបាលគ្រោងចំណាយ ២០០លានដុល្លារ​សាងសង់​ ស្ពានវែង​ជាងគេនៅកម្ពុជា

ភ្នំពេញ​៖​ ​សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​បាន​ប្រកាស​ផ្តល់​កាដូ​ដ៏​ធំ​មួយ​ដល់​ប្រជាពលរដ្ឋ​នៅក្នុង​ខេត្ត​កំពង់ឆ្នាំង​ ​និង​កំពង់ធំ​តាមរយៈ​ការសាងសង់​ស្ពាន​វែង​ជាងគេ១នៅ​កម្ពុជា​ ​ជាមួយនឹង​ផ្លូវ​ប្រវែង​ ​៥៧គី​ឡី​ម៉ែត្រ​។​

​សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​បាន​ប្រកាស​ផ្តល់​កាដូ​ដ៏​ធំ​នេះ​ ​ក្នុង​ឱកាស​ម្តេច​ ​និង​សម្តេច​ក​តិ​ត្តិ​ព្រឹ​ទ្ឋ​បណ្ឌិ​ត​ប៊ុ​ន​ ​រ៉ា​នី​ ​ហ៊ុន​ ​សែន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធីបុណ្យ​ទន្លេ​ដែ​លប្រារព​ធ្វើ​កាលពី​ល្ងាច​ថ្ងៃទី១៦​ ​មិនា​កន្លងមក​នេះ​។​ ​សម្តេច​បន្ត​ថា​ ​បាន​ប្រកាស​ជា​សាធារណៈ​អំពី​គម្រោង​សាងសង់​ផ្លូវ​ប្រវែង​ជាង​ ​៥៧​ ​គីឡូ​ ​ម៉ែត្រ​ ​ពី​ស្រុក​កំពង់លែង​ ​ខេត្ត​កំពង់ឆ្នាំង​ ​ឆ្ពោះទៅ​កាន់​ ​ក្រុង​ស្ទឹងសែន​ ​នៃ​ខេត្តកំពង់ធំ​។​ ​

​ជាមួយគ្នា​នេះ​ដែរ​ ​កាដូ​ដ៏​ធំ​ប្រចាំឆ្នាំ២០១៩នេះ​ ​ក៏​នឹង​មាន​សាងសង់​ស្ពាន​ឆ្លងកាត់​ដៃទន្លេ​ចំនួន៣​ ​រួមមាន​ ​ទី១​-​ទន្លេ​ផ្សារក្រោម​,​ ​ទី២​ ​-​ ​ទន្លេ​ជល់​មុខ​ ​និង​ ​ទី៣​ ​-​ ​ទន្លេ​កំពង់​ហាវ​ ​ពី​ខេត្ត​កំពង់​ឆ្នាំ​ ​ឆ្ពោះទៅ​ខេត្តកំពង់ធំ​ ​មាន​ប្រវែង​រហូតដល់​ទៅ៣,៩០០ម៉ែត្រ​ ​ដែល​នឹង​ក្លាយជា​ស្ពាន​វែង​ជាងគេ​បំផុត​នៅក្នុង​ប្រទេស​កម្ពុជា​។​ ​ទន្ទឹម​នឹង​នេះ​ដែរ​ ​រាជរដ្ឋាភិបាល​កម្ពុជា​ ​ក៏​មាន​គម្រោង​សាងសង់​ស្ពាន​ចំនួន២បន្ថែម​ទៀត​ ​នៅក្នុង​ខេត្តកំពង់ធំ​ ​ដើម្បី​សម្រួល​កុំ​ឲ្យ​មានផល​ប៉ះពាល់​ ​ទៅដល់​ចរាចរណ៍​ផ្លូវទឹក​ ​បរិស្ថាន​ ​ក៏ដូចជា​គន្លង​ចរាចរណ៍​ត្រី​។

លោក​ស៊ុន​ ​ចាន់​ថុល​ទេស​រដ្ឋមន្រ្តី​ ​រដ្ឋមន្រ្តី​ក្រសួង​សាធារណៈ​ការ​និង​ដឹកជញ្ជូន​បាន​ឲ្យដឹង​ថា​ ​គំរោង​សាងសង់​ស្ពាន​ ​និង​ផ្លូវ​នេះ​បាន​សិក្សា​តាំងពី​ឆ្នាំ២០១៤​ ​ប៉ុន្តែ​ក្រោយមក​បាន​ផ្អាក​មួយ​រយៈ​ ​ដោយសារ​សម្តេច​តេជោ​បាន​ឲ្យ​សិក្សា​ឡើងវិញ​ ​ពី​ផល​ប៉ះពាល់​បរិស្ថាន​ ​និង​ចរាចរណ៍​ឆ្លងកាត់​របស់​ត្រី​ ​ហើយ​ជាល​ទ្ឋ​ផល​គណ​កម្មការ​អន្តរក្រសួង​ ​និង​ក្រុមហ៊ុន​សាងសង់​បាន​សិក្សា​ឡើងវិញ​ ​ជាល​ទ្ឋ​ផល​គំរោង​នេះ​មិន​មានផល​ប៉ះ​ពាល់​បរិ​ ​ស្ថាន​និង​ត្រី​នោះ​ទេ​។​លោក​បន្ត​ថា​ ​គំរោង​នេះ​ត្រូវ​បាន​បើក​វេទិកាសាធារណៈ​នៅ​ខេត្ត​កំពង់ឆ្នាំង​ ​និង​កំពង់ធំ​ ​ជាល​ទ្ឋ​ផល​ប្រជាពលរដ្ឋ​បាន​គាំទ្រ​លើ​គំរោង​នេះ១០០ភាគរយ​។​

​លោក​បន្ត​ថា​ ​“​គំរោង​នេះ​អាច​ចំណាយ​ថវិកា​ប្រមាណ២០០លាន​ដុល្លារ​ ​ដែល​ជា​ហិរញ្ញប្បទាន​សម្បទាន​របស់​ចិន​”​។​
​ទោះជាយ៉ាងណា​លោក​ទេស​រដ្ឋមន្រ្តី​ ​ស៊ុន​ ​ចាន់​ថុល​ ​មិនទាន់​បញ្ជាក់​ពី​កាលបរិច្ឆេទ​ថា​ស្ពាន​និង​ផ្លូវ​នេះ​អាច​សាងសង់​ពេលណា​នៅឡើយ​ទេ​ ​ដោយ​រង់ចាំ​កញ្ចប់​ថវិកា​ជាក់ស្តែង​សិន​ ​ប៉ុន្តែ​លោក​សង្ឃឹម១០០ភាគរយ​ថា​គំរោង​នេះ​ ​នឹង​ទទួល​បានការ​គាំទ្រ​ហិរញ្ញប្បទាន​ពី​ប្រទេស​ចិន​។​

​លោក​បាន​បញ្ជាក់​ទៀត​ថា​ ​នៅក្នុង​គម្រោង​នេះ​ ​ទទួល​បានការ​សាទរ​ពីសំណាក់​ប្រជាជន​ដែល​កំពង់​រស់នៅ​ទាំង២ខេត្ត​ជា​ខ្លាំង​ ​ក៏ដូចជា​សាទរ​ពីសំណាក់​ប្រជាជន​ទូទាំង​ប្រទេស​ ​ព្រោះ​នៅពេល​កើតមាន​ស្ពាន​ ​និង​ផ្លូវ​ដែល​ស្ថិត​ក្នុង​គម្រោង​សា​សង់​ខាងលើ​នេះ​ ​នឹង​ជួយ​សម្រួល​ដល់​ការ​ធ្វើដំណើរ​ ​ការ​ដឹកជញ្ជូន​ ​កាត់បន្ថយ​ពេលវេលា​ ​ក៏ដូចជា​កាត់បន្ថយ​ការ​ចំណាយ​ក្នុង​ពេល​ធ្វើដំណើរ​ ​ដោយ​មិន​ចាំ​ធ្វើដំណើរ​វាង​ចូល​ទៅ​ខេត្តកណ្តាល​ ​កំពង់ចាម​ ​ទើប​ចូល​ទៅដល់​ខេត្តកំពង់ធំ​ទៀត​ឡើយ​៕​

Source From: https://www.propertyarea.asia

Leave a Reply

Your email address will not be published. Required fields are marked *