News

Check out real estate news updates

រដ្ឋាភិបាលកំពុងសិក្សាគម្រោងផ្លូវក្រវ៉ាត់ក្រុងទី៤ខណៈក្រវ៉ាត់ទី៣កំពុងសាងសង់យ៉ាងរលូន

កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បាន​អញ្ជើញ​​​ជាអធិបតីក្នុងពិធីបើកការដ្ឋានជួសជុលកំណាត់ផ្លូវពីរខ្សែនៅក្នុងខេត្តព្រះសីហនុរួមមាន៖ កំណាត់ផ្លូវលេខ១៤៦B និងលេខ១៤៨។

នៅក្នុងឱកាសនោះផងដែរ ឯកឧត្ត​​ម ស៊ុន ចាន់ថុល ក៏បានមានប្រសាសន៍ថាការជួសជុលនេះ គឺជាការជួសជុលបណ្ដោះអាសន្ន ដោយក្រាលកៅស៊ូបាចពីរជាន់ និងជួសជុលត្រង់ចំណុចរងការខូចខាតតែប៉ុណ្ណោះ ព្រោះថាផ្លូវនេះ ក្រសួង​កំពុងសិក្សា​ដើម្បី​ពង្រីក​ និងលើកកម្ពស់គុណភាពផ្លូវនេះពីការក្រាលកៅស៊ូបាចពីរជាន់ (DBST) ទៅជាផ្លូវបេតុងកៅស៊ូ (AC) ឬបេតុងសរសៃដែក។ កំណាត់ផ្លូវទាំងពីរខ្សែនេះតភ្ជាប់គ្នាត្រង់រង្វង់មូលស្ទឹងហាវ។

មិនត្រឹមតែប៉ុណ្ណោះទេ ឯកឧត្តមក៏បានមានប្រសាសន៍ទាក់ទងជាមួយផ្លូវក្រវ៉ាត់ក្រុង ដោយរដ្ឋាភិបាល​កំពុងតែសិក្សាគម្រោង​ផ្លូវក្រវ៉ាត់ក្រុងទី៤ ថ្មីមួយទៀតដែលជួយសម្រួលដល់ការ​ដឹកជញ្ជូន​ទំនិញ​ កាត់បន្ថយ​ការ​កកស្ទះ​ និង​ការ​ធ្វើ​ចរាចរណ៍​ និង​កំណើន​សេដ្ឋកិច្ច​កម្ពុជា​មានការ​រីក​ចំរើន​។

គួរជម្រាបផងដែរថា កំឡុងពេលដែលរដ្ឋាភិបាលកំពុងតែសិក្សានូវគម្រោងថ្មីនេះគឺគម្រោងផ្លូវក្រវ៉ាត់ក្រុងទី៣​កំពុងតែសាង​សង់​​យ៉ាងរលូនដែលជាផ្លូវចាក់ចេញពីតំបន់កប់ស្រូវឆ្លងកាត់ផ្លូវជាតិលេខ៤ ឆ្លងកាត់ផ្លូវជាតិលេខ៤ ឆ្ពោះមកកាន់ផ្លូវលេខ២១ ដោយឆ្លងកាត់ ទឹកដីខណ្ឌដង្កោ ឆ្ពោះមកកាន់កោះអន្លង់ចិន ខេត្តកណ្តាល និងមានស្ពានមួយឆ្លងកាត់ទន្លេនេះ មកកាន់​ឃុំ​ឈើ​ទាល ក្នុងស្រុកកៀនស្វាយ។

សូមបញ្ជាក់ផងដែរថា គម្រោងផ្លូវក្រវ៉ាត់ក្រុងទី៣ ដែលចាក់ចេញពីតំបន់ព្រែកព្នៅ តភ្ជាប់តាមខណ្ឌដង្កោ ខណ្ឌពោធិសែនជ័យ មុនភ្ជាប់មកស្រុកកៀនស្វាយ ស្ថិតក្នុងតំបន់កំពង់ផែស្វយ័ត្នក្រុងភ្នំពេញបាន គឺជាផ្នែកនៃខ្សែក្រវ៉ាត់​ក្រុងភាគខាងជើង​ឆៀង​ខាងលិច និងតភ្ជាប់មកភាគខាងត្បូងរាជធានីភ្នំពេញ។​

More information visit: https://www.business-cambodia.com/public/article/the-government-is-studying-the-4th-ring-road-project-while-the-third-ring-is-under-construction

Leave a Reply

Your email address will not be published. Required fields are marked *