រដ្ឋមន្ត្រីរៀបចំដែនដី៖ កម្ពុជា ត្រូវការផ្ទះបន្ថែម ៥ម៉ឺនខ្នងក្នុងមួយឆ្នាំ

លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានថ្លែងឲ្យដឹងថា ស្របតាមកំណើនប្រជាជនឥតឈប់ឈរ កម្ពុជាត្រូវការផ្ទះបន្ថែមប្រហែល ៥ម៉ឺនខ្នង ជាមធ្យមក្នុងមួយឆ្នាំ។ ការថ្លែងដូច្នេះ ត្រូវបានធ្វើឡើងក្នុងពិធីបើកសម្ពោធជាផ្លូវការមជ្ឈមណ្ឌលពាណិជ្ជកម្ម Global House កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៨។
លោកឧបនាយករដ្ឋមន្ត្រី បានឲ្យដឹងទៀតថា កំណើននគរូបនីយកម្មអត់ឈប់ឈរនៅតាមទីប្រជុំជននានាក្នុងប្រទេសកម្ពុជា ត្រូវបានប៉ាន់ស្មានថា នឹងជំរុញតម្រូវការផ្ទះសំបែងជិត ១លានខ្នង ចន្លោះពីឆ្នាំ២០១៥ ដល់ឆ្នាំ២០៣០ ។
យោងតាមរបាយការណ៍របស់ក្រសួង បច្ចុប្បន្នកម្ពុជា មានអគារកម្ពស់ចាប់ពី៥ជាន់ ចំនួន ១១០០អគារ និងបុរី ចំនួន ២៣០ កន្លែង៕
