News

Check out real estate news updates

យុទ្ធសាស្ត្រការពារ គ្រោះអាក្រក់ពីការវិនិយោគអចលនទ្រព្យ

ភាពខ្មៅងងឹតនៃវិស័យអចនទ្រព្យ តែងកើតមានឡើង ដោយមិនបានប្រាប់យើងជាមុនឡើយ តែយ៉ាងណា ទោះងងឹតឬភ្លឺ អ្នកនៅតែអាចវិនិយោគលើអចលនទ្រព្យដោយជោគជ័យជានិច្ច បើអ្នកមានយុទ្ធសាស្ត្រត្រឹមត្រូវ ហើយវិនិយោគដោយការប្រុងប្រយ័ត្នបំផុត។ ខាងក្រោមជាយុទ្ធសាស្រ្តបី អាចជំនួយអ្នកក្នុងការវិនិយោគលើទីផ្សារជួលអចលនទ្រព្យនៅកម្ពុជាដោយជោគជ័យ៖

១. ជ្រើសរើសទីតាំងណាដែល យុវវ័យសម្រុកចង់ទៅរស់នៅ

កម្ពុជាជាប្រទេសដែលមានអាត្រាយុវវ័យច្រើន ដូចនេះពួកគេជាអតិថិជន ល្អបំផុតសម្រាប់ផ្ទះជួលរបស់អ្នក។ អ្នកគួរមើលតំបន់ដែលពួកគាត់ចង់រស់នៅ ហើយផ្ទះដែលត្រូវទិញ គឺសម្រាប់ជួលឲ្យទៅពួកគាត់។ យុវវ័យជំនាន់ក្រោយរបស់កម្ពុជាភាគច្រើន នឹងចូលចិត្តជួលផ្ទះរស់នៅដោយឯករាជ្យ ដោយសារពួកគាត់មិនទាន់មានប្រាក់គ្រប់គ្រាន់ក្នុងការទិញនៅទ្បើយទេ។

២. បើអ្នកទិញផ្ទះដើម្បីរស់នៅ កំុទាន់ទិញធំពេក

លោកអ្នកប្រហែលជាធ្លាប់បានលឺ អ្នកជំនាញខ្លះបានលើកទ្បើងហើយថា ផ្ទះរបស់អ្នក មិនមែន ជាទ្រព្យទេ ព្រោះវាធ្វើឲ្យអ្នកចំណាយរហូតតាំងពីអ្នកបានទិញវាមក។ អ្នកបានទិញផ្ទះ ហើយ តែមិនបានជួលដើម្បីបង្កើតចំនូលទេ ដូចនេះផ្ទះនោះជាបំណុលទៅវិញទេ។ ក្នុងករណីនេះ សូមកំុទាន់ទិញផ្ទះធំពេក សូមទិញផ្ទះដែលតូចល្មមនឹងគ្រួសារអ្នកបានហើយ ហើយផ្ទះនោះក៏មិនគួរមានតម្លៃថ្លៃពេកដែរ។

៣. ត្រៀមលុយខ្លះសម្រាប់ពេលទីផ្សារខ្មៅងងឹតផង

ទីផ្សារខ្មៅងងឹត ជាពេលដែលមនុស្សច្រើននាក់ចង់លក់អចលទ្រព្យ តែលក់មិនចេញ។ នៅពេលនោះ ទីផ្សារជួលក៏នឹងពិបាកដែរ ដូចនេះ អ្នកគួរមានថវិកាខ្លះ ត្រៀមសម្រាប់ពេលគ្មានទីផ្សារជួលផង។ តាមអ្នកជំនាញ អ្នកគួរមាន ១០ ទៅ ១៥% នៃការចំណាយសរុបរបស់អចលនទ្រព្យមួយក្នុងរយៈពេលមួយឆ្នាំ។

ចុងបញ្ចប់ វិនិយោគលើអ្វីក៏ដោយ អ្នកត្រូវគិតពីចរន្តសាច់ប្រាក់ចេញចូលឲ្យបានល្អិតល្អន់។ បើទិញផ្ទះ ត្រូវមើលពីចំណូល ដែលអាចទទួលបានពីការជួលប្រចាំខែផង ហើយចំណូលនោះ អាចទប់នឹងចំណាយបានទេ៕

Source From: https://www.business-cambodia.com/public/article/real-estate-protection-strategy-from-real-estate-investment

Leave a Reply

Your email address will not be published. Required fields are marked *