News

Check out real estate news updates

ភ្នំពេញវ៉ាមិនដាច់ទេបើផ្ទះចាស់ៗអាយុច្រើនឆ្នាំនៅព្រះសីហនុប្រែកាយទៅជាអាគារខ្ពស់ៗជិតអស់ហើយ

មិនមែនទើបតែប៉ុន្មានឆ្នាំចុងក្រោយនេះទេដែលព្រះសីហនុជាប់ឈ្មោះជាខេត្តដែលមានការរីកចម្រើនលឿនហើយមានការវិនិយោគច្រើននោះ គឺព្រះសីហនុនៅតែបន្តជាប់ឈ្មោះជាខេត្តដែលមានសំណង់ផ្ទះ អគារដែលលេចធ្លោ​​​ជាង​គេ​ដដែល។

បើធៀបជាមួយរាជធានីភ្នំពេញវិញគឺថា ភ្នំពេញជាទីក្រុងដែលមានប្រជាជនរស់នៅ និងធ្វើការច្រើនជាគេហើយ​ក៏ជា​ទីក្រុង​​​នៃបណ្តុំពិភពពាណិជ្ជកម្ម និងជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។

ប៉ុន្តែបើនិយាយពីភាពជឿនលឿននៃការអភិវឌ្ឍលំនៅឋាន អចលនទ្រព្យគឺភ្នំពេញវ៉ាមិនដាច់ព្រះសីហនុទេ បើយោង​តាមការចុះទៅ​ដោយផ្ទាល់Business Cambodia បានឱ្យដឹងថា ការល្បីឈ្មោះរបស់ខេត្តព្រះសីហនុមិនមែនជាការល្បីតៗ គ្នានោះទេ គឺជាក់ស្ដែងអគារចាស់ៗ ដែលមានអាយុច្រើនឆ្នាំត្រូវបានប្រែរូបការទៅជាអគារខ្ពស់ៗ ខុនដូ កាស៊ីណូ និងសណ្ឋាគារដ៏ប្រណិតៗផុសឡើងត្រដែងស្ដែងនិងភ្នែក។

អ្វីដែលគួរកត់ឱ្យកត់សម្គាល់ខ្លាំងនោះគឺ សំណង់អគារពាណិជ្ជកម្ម ខុនដូ ផ្សារទំនើប និងកាស៊ីណូ កំពុងត្រូវការដុតដៃ ដុតជើងក្នុងការសំរុកធ្វើជារៀងរាល់ថ្ងៃដោយគ្មានការបន្ថយដៃនោះឡើយ។

មិនប៉ុន្មានឆ្នាំទៀតទេ ព្រះសីហនុនឹងអណ្ដែតសម្រស់ដ៏ស្រស់ស្អាតនៃសំណង់ រាប់រយ ដែលកំពុងសាងសង់ នេះឡើង ជា​មួយ​និងការរស់នៅដ៏ស៊ីវិល័យបំផុតនៅលើទឹកដីនៃពិភព សំណង់មួយនោះ។

គួរជម្រាបផងដែរថា ក្រៅពីសំណង់អគារ គឺតម្លៃផ្ទះជួល តម្លៃសណ្ឋាគារ តម្លៃដីមានការកើន​ឡើងយ៉ាងខ្លាំងគួរឱ្យ​កត់​សម្គាល់។

Source From: https://www.business-cambodia.com/public/article/old-home-change-to-condo

Leave a Reply

Your email address will not be published. Required fields are marked *