News

Check out real estate news updates

ព្រះសីហនុហាក់ប្រែសម្រស់ស្រស់ស្អាតជាថ្មី ខណៈក្រសួងរំពឹងថាអ្នកវិនិយោគនឹងកើន

តាមគោលការណ៏របស់រាជរដ្ឋភិបាល​ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា បានចុះពិនិត្យ និងសិក្សាដើម្បីរៀបចំកែលម្អស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ តម្លើងស្ថានីយបូមទឹកកខ្វក់ ដោះស្រាយសំរាមតាមឆ្នេរ និងតាមការដ្ឋានសំណង់ កែលម្អប្រព័ន្ធលូ បណ្ដាញផ្លូវ និងគ្រប់គ្រងសំណង់ ក្នុងខេត្តព្រះសីហនុ ។

បន្ទាប់ពីចុះពិនិត្យ និងពិភាក្សាដើម្បីរៀបចំកែលម្អ ចំណុចខ្វះខាតនានា​ ដែលបានរៀបចំកែលម្អ និងពង្រីកបន្ថែមសមត្ថភាពស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ និងទីលានសម្ងួតភក់ក្រុងព្រះសីហនុ នៅលើផ្ទៃដីទែំហំ ១៦ហិកតា ដើម្បីបង្កើនសមត្ថភាពប្រព្រឹត្តកម្មទឹកកខ្វក់ពី ៥៧០០ ម៉ែត្រគូប/ថ្ងៃ ឱ្យកើនដល់ ២៥០០០ ម៉ែត្រគូប/ថ្ងៃ។

ចំពោះហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ លូ និងភ្លើង បំភ្លឺជាសាធារណៈ អនុវត្តតាមផែនការរដ្ឋ ឯកជនចូលរួមនៅតំបន់ដែលមានសណ្ឋាគារធំៗ ដើម្បីសម្រាលបន្ទុកចំណាយរបស់រដ្ឋ ហើយក៏ជាសោភ័ណភាពរបស់សណ្ឋាគារក្នុងការធ្វើអាជីវកម្មផងដែរ។

រាល់ការដ្ឋានសំណង់ អគារគ្រប់ប្រភេទ ត្រូវធ្វើរបងហ៊ុំព័ទ្ធការដ្ឋានកម្ពស់យ៉ាងតិច ២ម៉ែត្រ ដោយរៀបចំជើងរបងអំពីបេតុងកម្ពស់យ៉ាងតិច ៨០សង់ទីម៉ែត្រ ដើម្បីកុំឱ្យដី សំណល់រឹងរាវ ហៀរចេញពីការដ្ឋានទៅលើផ្លូវ ចិញ្ចើមផ្លូវ ដីចំណីឆ្នេរ ព្រែក អូរ បឹង និងទីសាធារណៈ ក្នុងគោលដៅធានាសុវត្ថិភាព សណ្ដាប់ធ្នាប់ អនាម័យ សោភ័ណភាព និងបរិស្ថាន។

ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា ប្រធានគណៈកម្មាជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា បានរៀបចំស្តារប្រឡាយ ព្រែកអូរឈើទាល អូរសម្អាត និងរៀបចំដាំកូននាងនួន នៅមហាវិថីទាំអស់ក្នុងក្រុង និងដាំកូនកោងកាងនៅព្រែកអូរឈើទាលឡើងវិញ ជាមួយគ្នានេះរៀបចំផ្លូវ ចញ្ចើមផ្លូវ ផ្លូវថ្មើរជើង ផ្លូវសម្រាប់ជិះកង់ និងដាំដើមឈើកែលម្អរសោភ័ណ្ឌភាពនិងអភិវឌ្ឍបៃតងនៅព្រះសីហនុ។

គួរជម្រាបថា ឆ្នេរសមុទ្រខេត្តព្រះសីហនុ បានត្រឡប់មករកភាពប្រក្រតីគឺខៀវស្រងាត់ ស្រស់បំព្រង ជាភាពទាក់ទាញភ្ញៀវទេសចរណ៍កាន់តែច្រើន ដែលជួយជំរុញសេដ្ឋកិច្ចជាតិកាន់តែល្អប្រសើរជាងមុន។

កត្តានេះហើយដែលអាចធ្វើតម្រូវការស្នាក់នៅនៃភ្ញៀវទេសចរណ៍កើនឡើង នឹងជួយបង្កើនឲ្យមានការសាងសង់សណ្ឋាគារ ផ្ទះសំណាក់ សមា្រប់ភ្ញៀវដែលមកកម្សាន្តនៅលើទឹកដីខេត្តព្រះសីហនុ។

Source From: https://business-cambodia.com/public/article/6461

Leave a Reply

Your email address will not be published. Required fields are marked *