News

Check out real estate news updates

ព្រលានយន្តហោះតារាសាគរវិនិយោគដោយក្រុមហ៊ុនចិននឹងបញ្ចប់ការសាងសង់ត្រឹមឆ្នាំ២០២០

គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតារាសាគរក្នុងខេត្តកោះកុង ដែលជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍តំបន់វិស្សមកាលទេសចរណ៍តារាសាគរតម្លៃរាប់ពាន់លានដុល្លារអាមេរិករបស់ក្រុមហ៊ុនចិន គ្រោងនឹងបញ្ចប់ការសាងសង់ក្នុងឆ្នាំ ២០២០ ខាងមុខនេះ។

ថ្លែងប្រាប់បណ្តាអ្នកសារព័ត៌មានកាលពីចុងខែឧសភាក្នុងអំឡុងពេលដែលសមាគមអ្នកសារព័ត៌មានកម្ពុជាចិនបានបំពេញទស្សកិច្ចទៅកាន់គម្រោងខាងលើ លោក Wang Chao អនុប្រធានក្រុមហ៊ុន Union Development Group (UDG) ដែលជាម្ចាស់អភិវឌ្ឍន៍ព្រលានយន្តហោះនេះ បានមានប្រសាសន៍ថា «យើងគ្រោងសាងសង់ព្រលានយន្តហោះនេះឲ្យហើយជាស្ថាពរនៅខែឧសភា ឆ្នាំ២០២០ ហើយនៅខែតុលាយើងនឹងធ្វើការហោះហើរសាកល្បងជាពិសេសនៅខែធ្នូចុង ឆ្នាំ២០២០ យើងនឹងហោះហើរជាផ្លូវការតែម្ដង»។

តាមផែនការ ក្រុមហ៊ុនបោះទុនវិនិយោគសរុបចំនួន ២០០លានដុល្លារ រួមមានការស្ថាបនាផ្លូវសម្រាប់យន្តហោះរត់ ដែលមានប្រវែងបណ្តោយ ៣២០០ម៉ែត្រ និងទទឹង ៦០ម៉ែត្រ និងស្ថានីយ៍អ្នកដំណើរ។

តាមព័ត៌មានរបស់ក្រុមហ៊ុន ក្រោយការសាងសង់រួច អាកាសយានដ្ឋានអន្តរជាតិតារាសាគរ នឹងអនុញ្ញាតឲ្យយន្តហោះធុនយក្ស ប្រភេទ ប៊ូអីង ៧៧៧ និងអ៊ែរបើស A៣៤០ ចុះចតបាន។

យោងតាមមន្ត្រីជាន់ខ្ពស់នៃរដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិលដែលសុំមិនបញ្ចេញឈ្មោះ បានប្រាប់ទស្សនាវដ្តីសំណង់ និងអចលទ្រព្យយើងខ្ញុំថា ក្រុមការងារលោកមិនបានទទួលព័ត៌មានពេញលេញនៃគម្រោងខាងលើនេះទេ។

លោកថ្លែងថា៖ «យើងមិនទាន់ដឹងច្បាស់នៅឡើយទេអំពីដំណើរការមកទល់បច្ចុប្បន្ននេះ ដោយសារតែកង្វះកិច្ចសហប្រតិបត្តិការ និងការសម្របសម្រួលពីក្រុមហ៊ុនម្ចាស់គម្រោង»។

គួររម្លឹកថា បច្ចុប្បន្ននេះ ខេត្តកោះកុងមានការអភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិតារាសាគររបស់ក្រុមហ៊ុនខាងលើ និងការស្តារឡើងវិញ អតីតអាកាសយានដ្ឋានកោះកុង ស្ថិតនៅក្នុងទីក្រុងខេមរភូមិន្ទ ដែលនឹងត្រូវចាប់ផ្តើមដំណើរការអភិវឌ្ឍន៍នៅពេលមានតម្រូវការធ្វើដំណើរច្រើន។ អានបន្ថែម

Source From: https://www.construction-property.com/khread-news-1891/

Leave a Reply

Your email address will not be published. Required fields are marked *