News

Check out real estate news updates

ពិព័រណ៌ BMAM Expo Asia 2019 បើកទ្វារសម្រាប់បដិវត្តន៍បច្ចេកវិទ្យាការគ្រប់គ្រងអគារ

ក្រុមហ៊ុន IMPACT Exhibition Management Co. , Ltd (IMPACT) នឹងធ្វើជាអ្នករៀបចំពិព័រណ៌ BMAM Expo Asia 2019 (BMAM) លើកទី ១២ ដែលជាពិព័រណ៌និងសន្និបាតលំដាប់អន្តរជាតិស្តីពីការថែទាំនិងគ្រប់គ្រងអគារ។ ពិព័រណ៌ពាណិជ្ជកម្មនេះ នឹងត្រូវប្រារព្ធឡើងចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០១៩ នៅសាលលេខ ៦ នៃមជ្ឈមណ្ឌលពិព័រណ៌ IMPACT ក្រុងបាងកក ប្រទេសថៃ។ ស្តង់ពិព័រណ៌ជាង ១៥០ ស្តង់ និងអ្នកជំនាញផ្នែកគ្រប់គ្រងអគារ ចំនួន ៤០០០ នាក់ ព្រមទាំងបុគ្គលសំខាន់ៗនៅអាស៊ាន រំពឹងថានឹងចូលរួមក្នុងព្រឹត្តិការណ៍រយៈពេលបីថ្ងៃនេះ។

ពិព័រណ៌ BMAM Expo Asia នឹងប្រារព្ធឡើងក្នុងទីតាំងរួមគ្នាលើកដំបូងជាមួយពិព័រណ៌ K-Fire & Safety Bangkok 2019 (“K-Fire”) ដែលជាពិព័រណ៌អន្ដរជាតិឈានមុខគេរបស់កូរ៉េស្តីពីអគ្គិភ័យនិងសុវត្ថិភាព។ ក្នុងពិធីសម្ពោធ ក្រុមហ៊ុនប្រមាណជា ៣០ ក្រុមហ៊ុនមកពីសាធារណរដ្ឋកូរ៉េ នឹងបង្ហាញបច្ចេកវិទ្យាចុងក្រោយនៃដំណោះស្រាយបញ្ហាអគ្គិភ័យនិងសុវត្ថិភាព ដូចជា រថយន្តពន្លត់អគ្គិភ័យ បំពង់ពន្លត់អគ្គិភ័យ ឧបករណ៍ពន្លត់អគ្គិភ័យនិងឯកសណ្ឋាន ដោយក្នុងនោះ អ្នកទិញធំៗជាង ១០០ នាក់ រំពឹងថានឹងចូលរួមក្នុងព្រឹត្តិការណ៍នេះ។

តាមការព្យាករណ៍បានឲ្យដឹងថា ពីឆ្នាំ ២០១៧ ដល់ ឆ្នាំ ២០២២ ប្រាក់ចំណូលពីទីផ្សារអគារពាណិជ្ជកម្មក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកនឹងមានចំនួនប្រមាណជាង៥ ពាន់លានដុល្លារអាមេរិក ដែលនេះនឹងធ្វើឲ្យការបំពាក់«ប្រព័ន្ធស្វ័យប្រវត្តិកម្មសាងសង់»ក្នុងការគ្រប់គ្រងអគារ ក្លាយជាកត្តាសំខាន់មួយក្នុងការជំរុញទីផ្សារការគ្រប់គ្រងអគារ។

លោក Ayuthaporn Buranakul ប្រធានសមាគមអ្នកគ្រប់គ្រងអគាររបស់ប្រទេសថៃ TFMA បានមានប្រសាសន៍ថា៖ « យើងមិនគួរយល់ថាការគ្រប់គ្រងអគារ (FM) គឺជាភារកិច្ចក្នុងការប្រតិបត្តិការនោះទេ តែវាគឺជាតួនាទីមួយដែលអាចកំណត់យុទ្ធសាស្រ្តដល់ស្ថាប័ន តាមរយៈការគ្រប់គ្រងសំណង់អគារ និងធនធានផ្សេងៗរបស់អគារ ក្នុងគោលបំណងបង្កើនសក្តានុពលអាជីវកម្ម និងគុណភាពជីវិតសម្រាប់អ្នកប្រើប្រាស់អគារ»។

លោក Loy Joon How អ្នកគ្រប់គ្រងទូទៅរបស់ IMPACT បានមានប្រសាសន៍ថា៖ «សព្វថ្ងៃនេះ អ្នកជំនាញក្នុងការគ្រប់គ្រងអគារ (FM) នៅទូទាំងពិភពលោក កំពុងចាប់អារម្មណ៍អគារទំនើបនិងឆ្លាតវៃយ៉ាងខ្លាំង»។ ការអនុវត្តន៍«ប្រព័ន្ធស្វ័យប្រវត្តិកម្មសាងសង់» ដូចជា ប្រព័ន្ធសុវត្ថិភាព ប្រព័ន្ធកំដៅ ខ្យល់ និងម៉ាស៊ីនត្រជាក់ (HVAC) ប្រព័ន្ធគ្រប់គ្រងភ្លើង និងប្រព័ន្ធភ្លើងសញ្ញាអាសន្ន នឹងជួយការគ្រប់គ្រងអគារឲ្យងាយស្រួលនិងមានប្រសិទ្ធភាពជាងមុន ជាមួយនឹងការគ្រប់គ្រងទីតាំងកណ្តាល និងការតាមដានប្រព័ន្ធច្រើនប្រភេទ»។

ពិព័រណ៌ BMAM Expo Asia 2019 បង្ហាញដំណោះស្រាយសំខាន់ៗបីយ៉ាងទៅលើបញ្ហាការគ្រប់គ្រងអគារ
១. ផលិតផលនិងសេវាកម្មគ្រប់គ្រងអគារ – សម្ភារសំណង់ សម្ភារនិងសេវាសម្អាត ផលិតផល និងសេវាកម្មគ្រប់គ្រងអគារ អគ្គិភ័យនិងសុវត្ថិភាព ដំណោះស្រាយ HVAC ការថែទាំរោងចក្រនិងសន្តិសុខ។
២. ការគ្រប់គ្រងអគារបៃតង – ប្រសិទ្ធភាពថាមពលនិងថាមពលកកើតឡើងវិញ ការគ្រប់គ្រងកាកសំណល់ និងការគ្រប់គ្រងប្រព័ន្ធទឹកអោយមានប្រសិទ្ធភាព។
៣. ដំណោះស្រាយសម្រាប់អគារទំនើបនិងឆ្លាតវៃ- ប្រព័ន្ធស្វ័យប្រវត្តិកម្មសាងសង់ ប្រព័ន្ធត្រួតពិនិត្យ អ៊ិនធឺណេតនៃអ្វីៗ ឬ IoT ឧបករណ៍ឆ្លាតវៃ និងសេវាកម្មត្រួតពិនិត្យអ្នកប្រើប្រាស់អគារ។

លើសពីនេះទៀត កម្មវិធីនេះនឹងមានសន្និសីទស្តីពីអគារនិងការគ្រប់គ្រងអគារ ដោយសមាគម TFMA និងសិក្ខាសាលាស្តីពីការគ្រប់គ្រងអគារ។
ដោយសារតែនេះគឺជាកម្មវិធីស្នូលនៃពិព័រណ៌ BMAM ឆ្នាំ ២០១៩ វេទិកាឧស្សាហកម្មការគ្រប់គ្រងអគារ ២០១៩ នឹងចែករំលែកការផ្លាស់ប្តូរថ្មីស្តីពីបដិវត្តន៍បច្ចេកវិទ្យាសម្រាប់អគារទំនើបនិងឆ្លាតវៃ យុទ្ធសាស្ត្រអភិវឌ្ឍទីក្រុងឆ្លាតវៃ ក៏ដូចជារបៀបដែលប្រព័ន្ធ IoTផ្លាស់ប្តូរវិស័យអចលនទ្រព្យ។ វាគ្មិនរួមមាន អ្នកតំណាងមកពីទីភ្នាក់ងារលើកកម្ពស់សេដ្ឋកិច្ចឌីជីថល សមាគមអចលនទ្រព្យរបស់ប្រទេសថៃ និងសមាគម TFMA។

Source From: https://www.construction-property.com/khread-news-1727/

Leave a Reply

Your email address will not be published. Required fields are marked *