News

Check out real estate news updates

ផ្លូវជាតិលេខ៦A កំពុងទាក់ទាញវិនិយោគអន្តរជាតិធំៗខណៈរដ្ឋគ្រោងវិនិយោគទីក្រុងនាគរាជ

តាមបណ្តោយផ្លូវជាតិលេខ៦A ហាក់បាននិងកំពុងបង្ហាញសម្រស់ ដើម្បីទាក់ទាញវិនិយោគគិនអន្តរជាតិធំៗនៅជុំវិញពិភពលោក ខណៈរដ្ឋាភិបាលកម្ពុជា គ្រោងវិនិយោគតំបន់នេះ ឲ្យក្លាយជាវិនិយោគទីក្រុងនាគរាជសម្តេចតេជោ លើផ្ទៃដីជាង៣ម៉ឺនហិកតា។

បើយើងតាមឲ្យដឹងពីអ្នកជំនាញជាច្រើននៅកម្ពុជាបានឲ្យដឹងថា បច្ចុប្បន្នក្រុមហ៊ុនធំៗជាច្រើន បាន និងកំពុងវិនិយោគទីក្រុងរណបនៅតំបន់តាមបណ្តោយផ្លូវជាតិលេខ៦A​ រួច​ហើយ ក្នុងនោះមានដូចជា ទីក្រុងរណបជ្រោយចង្វារដែលវិនិយោគដោយក្រុមហ៊ុនOCIC លើផ្ទៃដីជាង​១០០ហិកតា ទីក្រុងរណបអ័រគីដេរ ដឺបូតានិកលើទំហំដីជាង១០០ហិកតា ទីក្រុងរណបតេជោមរកត និងបុរីធំៗជាច្រើនបាននិងកំពុងវិនិយោគនៅតំបន់នេះ ដូចជាប៉េង ហួត ជាដើម។

ការទាក់ទាញនេះ ដោយសារ តំបន់នេះមាន អាកាសធាតុល្អ មានខ្យល់បរិសុទ្ធ ដោយសារមានទន្លេពីរអមសងខាង ព្រមទាំងមានហេដ្ឋារចនាសម្ព័ន្ឋតភ្ជាប់យ៉ាងល្អប្រសើរ។

យ៉ាងណា រដ្ឋាភិបាកម្ពុជា គ្រោងវិនិយោគទីក្រុងនាគរាជសម្តេចតេជោ លើផ្ទៃដីជាង៣ម៉ឺនហិកតានៅតំបន់នេះផងដែរ ដែលគំរោងនេះគ្រោងចំណាយប្រាក់រហូតដល់៨០ពាន់លានដុល្លារអាមេរិក។

Source From: https://business-cambodia.com/2019/01/11/6a-road/

Leave a Reply

Your email address will not be published. Required fields are marked *