News

Check out real estate news updates

ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹកស្អាត​ខេត្តកំពត តម្លៃ​ជាង ២៦​លាន​ដុល្លារ ដាក់​ដំណើរការ​ជា​ផ្លូវការ​

ភ្នំពេញ​៖ ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹកស្អាត​ខេត្តកំពត ដែល​ចំណាយ​ទឹកប្រាក់​សាងសង់​ជាង​២៦​ដុល្លារ ក្រោម​ជំនួយ​របស់​រដ្ឋាភិបាល​ជប៉ុន បានដាក់​ដំណើរការ​ជា​ផ្លូវការ ក្រោម​អធិបតីភាព​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃទី​២ មេសា​។​

ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹកស្អាត​នេះ នឹងមាន​សមត្ថភាព​ផលិត​ទឹកស្អាត​សរុប ប្រមាណ ១៣,២៦០​ម៉ែត្រគូប​ក្នុង​មួយថ្ងៃ គឺ​ស្មើ​ជាង​២​ដង​នៃ​សមត្ថភាព​ផលិត​ពីមុន​។ តាមរយៈ​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹកស្អាត​នេះ អាចជួយ​ឲ្យ​អង្គភាព​រដ្ឋាករទឹក​ខេត្តកំពត មានលទ្ធភាព​ផ្គត់ផ្គង់​ទឹកស្អាត​ដែលមាន​គុណភាព សុវត្ថិភាព និរន្តរភាព និង​តម្លៃ​សមរម្យ ដោយ​គិត​ជា​ថ្លៃ​មធ្យម ១៤០០​រៀល​/​ម៉ែត្រគូប ជូន​ប្រជាពលរដ្ឋ​នៅ​ក្រុង​កំពត និង​ស្រុក​ទឹកឈូ សរុប​ជាង ១៣,០០០​គ្រួសារ​។​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹកស្អាត​ថ្មី​នេះ មាន​បណ្តាញ​ចែកចាយ​សរុប​ប្រវែង ១៧៦.៩​គីឡូម៉ែត្រ​។​នេះ​បើតាម​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​។​
​ថ្លែង​ក្នុង​ពិធី​សម្ពោធ​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹកស្អាត​នេះ សម្ដេច ហ៊ុន សែន អះអាងថា ខេត្តកំពត ជា​ខេត្ត​ដែល​សក្តានុពល​អភិវឌ្ឍ​ន៍​ទេសចរណ៍ និង​កំពង់ផែ​សមុទ្រ នៅ​ទិសនិរតី​។ ជាពិសេស​ខេត្ត​នេះ ក៏​កំពុង​ទាក់ទាញ​ឱ្យមាន​ការវិនិយោគ កាន់តែច្រើន​បន្ថែមទៀត ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ តាមរយៈ​ការរីកចម្រើន​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​គួរឱ្យកត់សម្គាល់ ៕
Source From: https://www.thmeythmey.com/?page=detail&id=76508

Leave a Reply

Your email address will not be published. Required fields are marked *