News

Check out real estate news updates

បើមិនចង់ឲ្យការវិនិយោគអចលនទ្រព្យចូលក្នុងទីផ្សារមិនល្អត្រូវដឹងពីចំណុចទាំងអស់នេះ

សម្រាប់អ្នកវិនិយោគអចលនទ្រព្យប្រាកដណាស់តែងតែគិតអំពីទីផ្សារអចលនទ្រព្យថាតើទីផ្សារអចលនទ្រព្យពេលបច្ចុប្បន្ននិងពេលខាងមុនមានភាពវិជ្ជមានឬអវិជ្ជមាន?

ជាក់ស្ដែង២០១៨ គឺជាដំណើរវិជ្ជមានសម្រាប់អ្នកទិញអចលនទ្រព្យដោយសារកត្តាពេលវេលានិងកត្តាតម្លៃ ដោយមើលឃើញថា​ពេលវេលាសមស្រប ទន្ទឹមគ្នានឹងតម្លៃអចលនទ្រព្យមិនទាន់កើនឡើងខ្ពស់។

ចំពោះការលក់ចេញអចលនទ្រព្យគឺត្រូវមានផែនការច្បាស់លាស់ដើម្បីកុំឱ្យបាត់បង់តម្លៃទីផ្សារនិងចៀសវាងកុំលក់បើមិន​ចាំបាច់ដើម្បីកុំឲ្យអចលនទ្រព្យរបស់លោកអ្នកចូលទៅក្នុងទីផ្សារមិនល្អ។

ហេតុនេះហើយអ្នកវិនិយគគូរណាស់តែដឹងពីកត្តាដែលជួយជំរុញអចលនទ្រព្យរបស់អ្នកស្ថិតក្នុងទីផ្សារល្អបើតាមរយៈអ្នកជំនាញអចលនទ្រព្យបានលើកយកកត្តា៥ដែលជួយជំរុញអចលនទ្រព្យគឺ៖

១.កំណើនប្រជាជន៖អចលនទ្រព្យដែលកំពុងសមស្របខ្លាំងគឺនៅតំបន់ដែលមានកំណើនប្រជាជនខ្ពស់ដូចជានៅតំបន់​ខាងឆ្វេងដៃនៃផ្លូវសហព័ន្ធរុស្ស៊ី ផ្លូវហាណូយ​វត្តសំរោងអណ្ដែតជាដើម។

២.អត្រាការប្រាក់ទាប៖អត្រាការប្រាក់ទាបគឺជាការជួយជម្រុញឱ្យប្រជាជនកាន់តែច្រើនមានលទ្ធភាពក្នុងការវិនិយោគលើ​អចលនទ្រព្យ​​ដោយ​​បច្ចុប្បន្ន មានធានាគារខ្លះយកអត្រាការប្រាក់ទាបរហូតដល់៦%។

៣.សេដ្ឋកិច្ច៖ ប្រាក់ចំណូលរបស់ប្រជាជនមានភាពល្អប្រសើរ ដោយសារអត្រានៃការមានការងារធ្វើ ផលិតកម្មក្នុងស្រុកព្រមទាំង​តម្លៃនៃទំនិញមិនថ្លៃ សុទ្ធតែចូលរួមជម្រុញការវិនិយោគលើវិស័យអចលនទ្រព្យ។

៤.ហេដ្ឋារចនាសម្ព័ន្ធ៖ ស្ពាន ផ្លូវ ព្រះលានយន្តហោះ ផែសមុទ្រជាដើម សុទ្ធតែចូលរួមចំណែកក្នុងការជម្រុញអលនទ្រព្យ។

៥.គោលនយោបាយ៖ គោលនយោបាយ និងច្បាប់សមស្រប ទាក់ទងនឹងវិស័យអចលនទ្រព្យ។​

ដូច្នេះហើយបើអ្នកវិនិយោគមិនចង់ឲ្យការវិនិយោគអចលនទ្រព្យរបស់អ្នកចូលក្នុងទីផ្សារមិនល្អគួរតែដឹងពីចំណុចទាំងអស់នេះ។

Source From: https://www.business-cambodia.com/public/article/if-you-do-not-want-property-investment-in-a-bad-market-be-aware-of-these-points

Leave a Reply

Your email address will not be published. Required fields are marked *